ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាយ​ខ្សែភ្លើង​ដាក់​ម៉ូ​ទ័​រ​បូមទឹក មិនប្រយ័ត្នឆក់​ស្លា.ប់

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ស្ត្រី​វ័យ​៤៧​ឆ្នាំ​ម្នាក់ បាន​រាយ​ខ្សែភ្លើង ដោត​ម៉ូ​ទ័​រ​បូមទឹក ហើយ​ក៏​ប្រមូល​មក​វិញ ដោយ​ពុំ​បាន​ដក​ឌុ​យ​ភ្លើង ខណៈ​ដៃ​កំពុង​សើម ស្រាប់តែ​ទៅ​ដក​ឌុ​យ ត្រូវ​បាន​ខ្សែភ្លើង​ឆក់ បណ្តាល​ឱ្យ​ស្លា.ប់ ខណៈ​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ កាលពី​វេលា​ម៉ោង​០៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ភូមិ​យាង ឃុំ​យាង ស្រុក​ពួក ខេត្តសៀមរាប បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នក​ជិតខាង និង​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ ។

ខេត្តសៀមរាប ៖ ស្ត្រី​វ័យ​៤៧​ឆ្នាំ​ម្នាក់ បាន​រាយ​ខ្សែភ្លើង ដោត​ម៉ូ​ទ័​រ​បូមទឹក ហើយ​ក៏​ប្រមូល​មក​វិញ ដោយ​ពុំ​បាន​ដក​ឌុ​យ​ភ្លើង ខណៈ​ដៃ​កំពុង​សើម ស្រាប់តែ​ទៅ​ដក​ឌុ​យ ត្រូវ​បាន​ខ្សែភ្លើង​ឆក់ បណ្តាល​ឱ្យ​ស្លាប់ ខណៈ​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ កាលពី​វេលា​ម៉ោង​០៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ភូមិ​យាង ឃុំ​យាង ស្រុក​ពួក ខេត្តសៀមរាប បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នក​ជិតខាង និង​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ ។

លោក​វរៈសេនីយ៍ទោ ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បានឱ្យ​ដឹង​ថា ៖ ជន​រង​គ្រោះ​ឈ្មោះ ឈី ភព ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​យាង ឃុំ​យាង ស្រុក​ពួក ខេត្តសៀមរាប បណ្ដាល​ឱ្យ​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ ។

លោក​បាន​បញ្ជាក់​ថា ៖ មូលហេតុ​ដែល​បណ្តា​ឱ្យ​ខ្សែភ្លើង​ឆក់​ជន​រង​គ្រោះ​ស្លាប់​នោះ គឺ​ជន​រង​គ្រោះ​បាន​រាយ​ខ្សែភ្លើង ដើម្បី​បូមទឹក​នឹង​ម៉ូ​ទ័​រ ពេល​បូម​រួច ក៏​សា​ខ្សែភ្លើង​វិញ ដោយ​មិន​បាន​ដក​ឌុ​យ​ពី​ប្រ៊ី ហើយ​ប៉ះ​តំណខ្សែ​ដែល​ដាច់​រលាត់ ក៏​បណ្ដាល​ឱ្យ​ឆក់​ស្លាប់ ខណៈ​ពេល​ដឹក​ដល់​មន្ទី​ពេទ្យ ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​ឃុំ​ខាងលើ ៕