ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​លោត​ឆត្រ​ទៅ​វៀតណាម​ផង ទៅ​មិន​រួច​ទេ​អានាង​…

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ សម​ត្ថិ​ច្ច​ចម្រុះ​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​បាន​២​គ្រឿង​នៅ​ចំណុច​ច្រក​ទ្វារ​អូ​រយ៉ា​ដាវ​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​០៩ សីហា

ខេត្តរតនគិរី ៖ សម​ត្ថិ​ច្ច​ចម្រុះ​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​បាន​២​គ្រឿង​នៅ​ចំណុច​ច្រក​ទ្វារ​អូ​រយ៉ា​ដាវ​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​០៩ សីហា ។ តាម​របាយការណ៍​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ​បានឱ្យ​ដឹង​ថា រថយន្ត​ដែល​ដឹក​បទល្មើស​ឈើ​ចំនួន​២​គ្រឿង​នោះ​បាន​ដឹក​ចេញពី​ទី​រួម​ក្រុង​បាន​លុង​ធ្វើ​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​៧៨​ឆ្ពោះទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អូ​រយ៉ា​ដាវ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​រួម​មាន រថយន្ត​ម៉ាក កា​ម៉ា​រី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ អត់​ស្លាក​លេខ និង​រថយន្ត​ម៉ាក​បា​ឡែ​ន​គ្មាន​ស្លាក​លេខ ។ 

រថយន្ត​ទាំង​ពីរ​គ្រឿង​ខាងលើ​សមត្ថកិច្ច​ប៉េ​អឹ​ម​ស្រុក​អូ​រយ៉ា​ដាវ​យក​មក​ឆែក​រក​ឃើញ​នៅ​ទីបញ្ជាការ​ប៉េ​អឹ​ម​ស្រុក​រក​ឃើញ​ឈើ​ប្រភេទ​ប្រណីត​ប្រភេទ​ធ្នុង និង​គ្រញូង​ជា​ច្រើន​សន្លឹក​ក្រោយ​ពី​សមត្ថកិច្ច​រឹបអូស​បាន​រថយន្ត​ទាំង​២​ខាងលើ​រួច​សមត្ថកិច្ច​បាន​ប្រគល់​វត្ថុ​តាង​ជូន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ​រក្សា​ទុក ។ 

មន្ត្រី​ប៉េ​អឹ​ម​ដដែល​បាន​បន្ត​ទៀត​ថា ចំនួន​ឈើ​ប្រណីត​ប្រភេទ​ឈើ​គ្រញូង​សរុប​មាន​ចំនួន​៥៦០​គីឡូ​ម​ក្រាម ស្មើរ ០,៤៤​ម៉ែត្រគូប និង​ឈើ​ប្រណីត​ធ្នុង​សរុប​មាន​ចំនួន​១០,៥២ ស្មើរ​០,៨៤០​ម៉ែត្រគូប ៕