ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ពូកែ​យ៉ាង​ណា… ក៏នៅតែអស់លក្ខណ៍​

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ មន្ត្រី​កងរាជអាវុធហត្ថ​​ឱឱ្យ​​ដឹង​ថា ​ជនសង្ស័យម្នាក់ត្រូវបាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ​សីហា ស្ថិតត្រង់ចំណុចភូមិ​ដំណាក់​ហ្លួង ក្នុង​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ថ្នាំ​ញៀន​​ដ៏សកម្មម្នាក់ ។

ជន​សង្ស័យខាងលើ​ឈ្មោះ​កែ យសស័ក្ដិ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ។ ​

ការ​ឃាត់ខ្លួន​ជន​សង្ស័យ គឺធ្វើ​ក្នុងពេល​​កំពុង​ប្រ​ព្រឹត្ត​​ជាក់ស្ដែង​នៅ​ចំនុច​ភូមិ​ខាងលើ​។ ជាមួយនឹង​ការ​ឃាត់ខ្លួន ត្រូវកម្លាំង​ដកហូត​ថ្នាំ​ញៀន​​បាន​មួយ​ចំនួន ក្នុង​នោះ​មាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មី​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​០៩​កញ្ចប់​, ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន Wy(​យ៉ា​​ម៉ា​)​​​៣​គ្រាប់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ដែល​ពាក់ព័ន្ធ​​បទ​ល្មើស​គ្រឿងញៀន​​ ។