ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អែម​ណាស់​! អ្នកឧកញ៉ា គិត ម៉េ​ង​ថា ក្តី​ស្រលាញ់​របស់​លោក​ចំពោះ​ប្រពន្ធ គឺ​មាន​ជា​រៀងរាល់ថ្ងៃ ដូច​របស់​៣​យ៉ាង​ដែល​លោក​ចូល​ចិត្ត

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្តី​ស្រ​ទ្បា​ញ់រ​បស់បង​ចំពោះ​អូន គឺ​មាន​ជា​រៀងរាល់ថ្ងៃ ដូចដែល​បង​ចូល​ចិត្ត​កាហ្វេ​ពេល​ព្រឹក ទឹកតែ​ពេល​រសៀល និង​ក្លិន​ផ្កា​ឡា​វេន​ឌ័​រ​ពេល​រាត្រី​។ នេះ​ជា​សំ​ណេ​រ​ដ៏​មាន​អត្ថន័យ​ចាក់​ដោត​របស់​អ្នកឧកញ៉ា គិត ម៉េ​ង សរសេរ​ជូន​ចំពោះ​ឧត្ដម​ភរិយា​ជាទី​គោរព​ស្រលាញ់​របស់​អ្នកឧកញ៉ា គឺ​លោក​ជំទាវ

រាជធានី​ភ្នំពេញ ៖ ក្តី​ស្រ​ទ្បា​ញ់រ​បស់បង​ចំពោះ​អូន គឺ​មាន​ជា​រៀងរាល់ថ្ងៃ ដូចដែល​បង​ចូល​ចិត្ត​កាហ្វេ​ពេល​ព្រឹក ទឹកតែ​ពេល​រសៀល និង​ក្លិន​ផ្កា​ឡា​វេន​ឌ័​រ​ពេល​រាត្រី​។ នេះ​ជា​សំ​ណេ​រ​ដ៏​មាន​អត្ថន័យ​ចាក់​ដោត​របស់​អ្នកឧកញ៉ា គិត ម៉េ​ង សរសេរ​ជូន​ចំពោះ​ឧត្ដម​ភរិយា​ជាទី​គោរព​ស្រលាញ់​របស់​អ្នកឧកញ៉ា គឺ​លោក​ជំទាវ ស្រី​តូច ចំណាន ក្នុង​ថ្ងៃ​១៤​កុម្ភៈ បុណ្យ​ទិវា​នៃ​ក្ដី​ស្រលាញ់ ដែល​ភាសាបរទេស​ហៅ​ថា (Valentine’s Day )​។

ក្នុង​ថ្ងៃ​ទី​១៤ ខែកុម្ភៈ​នេះ អ្នកឧកញ៉ា គិត ម៉េ​ង បាន​លើក​ឡើង​នៅ​ទស្សនៈ​មួយ​មក​និយាយ​ទៅ​កាន់​ភរិយា​ថា មនុស្ស​ខ្លះ​ទទួល​បាន​ក្តី​ស្រឡាញ់​ពិត​តាម​រយៈ​ការ​អាន​សៀវភៅ សុភាសិត និង​កំណាព្យ​។ អ្នកខ្លះ​ទៀត​ទទួល​បាន​ក្តី​ស្រ​ទ្បា​ញ់​ពិត​តាម​រយៈ​ការ​មើល​រឿង ល្ខោន និង​ភាពយន្ត​»​។ តែ​ចំពោះ​អ្នកឧកញ៉ា​​វិញ ស្នេហា​ពិត​បាន​កើត​ទ្បើ​ង​តាម​រយៈ​ការ​សម្លឹង​មើល​កែវភ្នែក​របស់​លោក​ជំទាវ ស្រី​តូច ចំណាន ឧត្ដម​ភរិយា​ជាទី​គោរព​ស្រលាញ់​។ នេះ​ជា​ដំណើរ​ស្នេហា​របស់​អ្នកឧកញ៉ា និង​លោក​ជំទាវ​តាំងពី​ពេល​នោះ​មក​។

អ្នកឧកញ៉ា គិត ម៉េ​ង ដែល​មហាជន​តែងតែ​ហៅ​លោក​ថា​ជា​ស្វាមី​គំរូ​នោះ បាន​រៀបរាប់​ពី​របស់​៣​យ៉ាង​ដែល​លោក​ចូល​ចិត្ត ប្រៀបប្រដូច​ទៅ​នឹង​លោក​ជំទាវ ស្រី​តូច ចំណាន ដែល​ជា​ឧត្ដម​ភរិយា​។

សំ​ណេ​រ​ដ៏​មាន​អត្ថន័យ​ចាក់​ដោត​៣​យ៉ាង​របស់​អ្នកឧកញ៉ា​មាន​ខ្លឹមសារ​ថា «​អូន​គឺជា​កាហ្វេ​ពេល​ព្រឹករ​បស់បង ដែល​ធ្វើ​ឲ្យ​បង​ភ្ញាក់​ពី​ដំណេក​ដោយ​មាន​សុភមង្គល​។ អូន​ជា​ទឹកតែ ដែល​បង​ចូល​ចិត្ត​បំផុត​នៅ​ពេល​រសៀល ហើយ​ដែល​ធ្វើ​ឲ្យ​ថ្ងៃរ​បស់បង​កាន់តែ​ល្អ​ប្រសើរ​។ អូន​ក៏​ជា​ក្លិន​ផ្កា​ឡា​វេន​ឌ័​ររ​បស់បង​នៅ​ពេល​យប់ ដែល​ជួយ​ឲ្យ​បង​គេង​ស្កប់ស្កល់​ផង​ដែរ​។ បង​ស្រ​ទ្បា​ញ់​អូន​ជា​រៀងរាល់ថ្ងៃ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ដ៏​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ទាំង​ក្នុង និង​ក្រៅប្រទេស​រូប​នេះ បាន​លើក​សរសើរ​ពី​ឧត្ដម​ភរិយា មិន​ដាច់​ពី​មាត់​ថា អូន​គឺជា​ស្ត្រី​ដែល​បាន​ធ្វើ​ឲ្យ​គ្រួសារ​របស់​យើង​រឹង​មាំ​។ បង​ស្រ​ទ្បា​ញ់​អូន​ទៅ​លើ​លក្ខណៈសម្បត្តិ​របស់​អូន និង​របៀប​ដែល​អូន​ធ្វើ​ឲ្យ​បង​ពេញចិត្ត​លើ​អូន​។ គ្មាន​រឿងនិទាន​ណា​អាច​ប្រៀបធៀប​នឹង​រឿង​ស្នេហា​ពិត​ដែល​យើង​ចែករំលែក​នេះ​ទេ​។ អ្វី​ៗ​គ្រប់យ៉ាង​ដែល​អូន​មាន គឺ​សម្រស់​ដ៏​លេចធ្លោ និង​មន្ត​ស្នេហ៍​ពី​ធម្មជាតិ​របស់​អូន​។ មនុស្ស​គ្រប់​គ្នា​អាច​និយាយ​បាន​ថា អូន​មាន​បេះដូង​មាស​។ អូន​មិនមែន​ជា​បវរកញ្ញា​ពិភពលោក ឬ​បវរ​កញ្ញា​ចក្រវាល​នោះ​ទេ ប៉ុន្តែ​អូន​បាន​យកឈ្នះ​បេះដូងរ​បស់បង​ទាំងស្រុង​។ បងអាច​ហៅ​ខ្លួនឯង​ថា ជា​បុរស​មានភ័ព្វ​ព្រេង​ល្អ​បំផុត​នៅ​លើ​ផែនដី​នេះ ព្រោះ​បង​មាន​ភរិយា​ដ៏​ស្រស់​ស្អាត ឆ្លាត រឹង​មាំ យល់​ដឹង​ខ្ពស់ គួរ​ឲ្យ​ស្រ​ទ្បា​ញ់ និង​ចេះ​ជួយ​អ្នក​ដទៃ​។ រីករាយ​ទិវា​នៃ​ក្តី​ស្រ​ទ្បា​ញ់ អូន ចំណាន ភរិយា​សម្លាញ់រ​បស់បង​! ។

យ៉ាងណាមិញ ក្រោយ​ឃើញ​សំ​ណេ​រ​ដ៏​សែន​វែង​អន្លាយ​ពោរពេញ​ទៅ​ដោយ​អត្ថន័យ​របស់​អ្នកឧកញ៉ា គិត ម៉េ​ង ភ្លាម ស្រាប់តែ​មហាជន​ដែល​ចូល​ចិត្ត​តាមដាន​ខ្សែជីវិត​ពិត​របស់​អ្នកឧកញ៉ា និង​លោក​ជំទាវ ក៏​បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​បញ្ចេញមតិ​ក្រោម​ការ​ផុស​របស់​អ្នកឧកញ៉ា​យ៉ាង​ព្រោងព្រាត​តែ​ម្តង​។ ដោយ​ខ្លះ​បាន​លើក​សរសើរ​ពី​អ្នកឧកញ៉ា​មិន​ដាច់​ពី​មាត់​ថា អ្នកឧកញ៉ា​ជា​ស្វាមី​ដ៏​ល្អ ជា​ឪពុក​ដែល​បង្ហាញ​គំរូ​ល្អ​ៗ​ទុក​ឲ្យ​កូន​ៗ​ចង់​ចាំ និង​យក​គំរូ​តាម ហើយ​ក៏​ជា​មេ​គ្រួសារ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ស្មោះស្ម័គ្រ​ចំពោះ​ភរិយា និង​កូន​ៗ​ជា​និច្ច​។

ទន្ទឹម​នឹង​មតិ​សរសើរ​អ្នកឧកញ៉ា ក្នុង​នោះ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត ក៏​បាន​ពោល​ថា លោក​ជំទាវ ស្រី​តូច ចំណាន ពិតជា​នារី​ដ៏​ល្អ​ដែល​តែងតែ​នៅ​ពីក្រោយ​អ្នកឧកញ៉ា​ជា​និច្ច ។ ហើយ​កាន់​តែ​ពិសេស​ជាង​នេះ លោក​ជំទាវ ពិតជា​មាន​ភ​ព្វ​សំណាង​ខ្លាំង​ណាស់ ដែល​ទទួល​បាន​ស្វាមី​ល្អ ចេះ​ថ្នាក់​ថ្នម យកចិត្តទុកដាក់​គ្រប់​សព្វបែបយ៉ាង និង​មាន​តែ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​។

មិនតែប៉ុណ្ណោះ​ទេ មហាជន​ជា​ច្រើន​ទៀត​ក៏​បាន​ជូនពរ​អ្នកឧកញ៉ា និង​លោក​ជំទាវ ព្រមទាំង​កូន​ៗ​ឲ្យ​ជួប​តែ​សំណាងល្អ​ក្នុង​ជីវិត មាន​តែ​ស្នាមញញឹម និង​មាន​តែ​សុភមង្គល ភាព​សុខសាន្ត​ក្នុង​ក្រុម​គ្រួសារ​​ជា​និរន្តរ៍ ៕ អត្ថបទ​ដោយ ៖ រៀម រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ