ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! បើក​ល្បែ​.​ង​បញ្ជល់​មាន់​ក្នុង​ចំការ​អំពៅ​​យ៉ាង​គឃ្លើន ផ្គើន​នឹង​អាជ្ញាធរ

2 ឆ្នាំ មុន
  • ស្វាយរៀង

ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា មាន​ល្បែ​.​ង ភ្នាល់​ជល់​មាន់​ខុសច្បាប់​មួយ​កន្លែង បាន​កំពុង​បើក​បញ្ជល់មាន់​យ៉ាង​គឃ្លើន នៅ​ចំណុច​ក្រោម​ដើម​ស្វាយ​ក្នុង​ចំការ​អំពៅ ដែល​មាន​

ខេត្ដស្វាយរៀង ៖ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា មាន​ល្បែ​.​ង ភ្នាល់​ជល់​មាន់​ខុសច្បាប់​មួយ​កន្លែង បាន​កំពុង​បើក​បញ្ជល់​​មាន់​យ៉ាង​គឃ្លើន នៅ​ចំណុច​ក្រោម​ដើម​ស្វាយ​ក្នុង​ចំការ​អំពៅ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​បាត់​ថង់ ឃុំ​គគី​សោម ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ហើយ​ត្រូវ​បាន​មហាជន​លើក​ឡើង​ថា អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បង្ក្រាប​។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ខាងលើ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​បាត់​ថង់ ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប​។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ក្នុង​មួ​យស​ប្តា​ហ៍ គេ​បើក​ជល់​មាន់​ចំនួន​៤​ដង ដោយ​បាន​ប្រមូលផ្ដុំ​មនុស្ស​ជា​ច្រើន​មក​លេង​ល្បែ​.​ង​ភ្នាល់​ដាក់​លុយ​ចាប់ពី​៥​ម៉ឺន​រៀល រហូត​៥​សែន​រៀល ឬ​ទៅ​១​លាន​រៀល​ក្នុង​១​គូរ​ៗ ហើយ​ក៏​បាន​ស្រែក​ហ៊ោកញ្ជ្រៀវ ហាក់បីដូច​គ្មាន​ញញើត​ជាមួយនឹង​សមត្ថកិច្ច​ឡើយ​។

ប្រជាពលរដ្ឋ​លើក​ឡើង​ថា សកម្មភាព​ទាំងនេះ មិន​ត្រូវ​បាន​សមត្ថកិច្ច និង​អាជ្ញាធរ​ឃុំ​-​ស្រុក ចុះ​បង្ក្រាប​នោះ​ទេ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា មាន​អ្នក​ញៀ​.​ន​ល្បែ​.​ង​ខ្លះ​ចាញ់​អស់ទ្រព្យ​សម្បត្ដិ កើតជា​ជម្លោះ​ក្នុង​គ្រួសារ រហូត​ឈាន​ដល់​កើត​មាន​អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ​ទៀត​ផង​។ ហើយ​ល្បែ​.​ង​ស៊ីសង​ទាំងនេះ​ហើយ ដែល​ជាដើម​ចម​នៃ​អំពើ​លួច ឆក់ ប្លន់ ដែល​បង្ក​ឲ្យ​មាន​ភាព​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២ កន្លង​ទៅ សម្តេច​តេ​ជោ បាន​ដាក់​បញ្ជា​ឱ្យ​សមត្ថ​កិច្ច​ពាក់ព័ន្ធ ក៏​ដូច​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បង្ក្រាប​ឱ្យ​អស់​នូវ​ល្បែ​.​ង​សង​ខុសច្បាប់​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ជាមួយនឹង​ព្រមាន​ដក​ដំណែង​ថែម​ទៀត​ផង​។ ហើយ​អាជ្ញាធរ​ខេត្តស្វាយរៀង ក៏​បាន​ចុះ​អនុវត្ត​នូវ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាង​យកចិត្តទុកដាក់ ដោយ​លោក​អភិបាលខេត្ត​ចាត់​ឲ្យ​អភិបាលរង​ខេត្ត ទទួល​បន្ទុក​តាម​ស្រុក​-​ក្រុង ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កម្លាំង​សមត្ថ​កិច្ច​រដ្ឋបាល​ស្រុក​-​ក្រុង​ទាំង​០៨ ចុះ​បង្ក្រាប ក៏​ប៉ុន្តែ​ក្រុម​បើក​ល្បែ​.​ង​ស៊ីសង​ហាក់ដូចជា​ដឹង​មុន​ជា​និច្ច មិន​ដែល​បង្ក្រាប​បាន​នោះ​ទេ​។ ដូច្នេះ​ប្រជាពលរដ្ឋ​រង់ចាំ​មើល​ថា តើ​អាជ្ញាធរ​អាច​បង្ក្រាប​ទីតាំង​បើក​លេង​ល្បែ​.​ង​ស៊ីសង​បញ្ជល់​មាន់​ខុសច្បាប់​នេះ​បាន​ដែរ​ឬ​យ៉ាងណា?​។

ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ដល់ អាជ្ញាធរ​ខេត្ត មេត្តា​មាន​វិធានការ​ចុះ​បង្ក្រាប ជា​ពិសេស​លោក​វរសេនីយ៍ទោ សោម សា​រ៉​ន អធិការ​នគរបាល​ស្រុក​ស្វាយ​ទាប ស្ដីទី សូម​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ភាព​មិន​ប្រក្រតី ចំពោះ​បុគ្គល និង​បក្សពួក​ដែល​ហ៊ាន​បើក​ល្បែ​.​ង​ស៊ីសង​ជល់​មាន់​នេះ​ផង ដើម្បី​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​សង្គម និង​ស្រប​តាម​គោលនយោបាយ​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច របស់​រាជរដ្ឋាភិបាល​ដែល​ដាក់​ចេញ​ដោយ​ក្រសួងមហាផ្ទៃ​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ដែរ មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​វរសេនីយ៍ទោ សោម សា​រ៉​ន​អធិការ​ស្តីទី នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប​បាន​ទេ រហូត​មក​ដល់​ម៉ោង​៤​ល្ងាច​ម្សិល​ម៉ិ​ញ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ