ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖ បក្ស​ប្រឆាំង​មាន​គោលការណ៍ «​មួយ​មិន ពីរ​យក​»

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ ថ្លែង​ពី​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​​​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ​គណបក្សប្រឆាំង​នៅ​កម្ពុជា​តែងតែ​ធ្វើ​

​រាជធានី​ភ្នំពេញ​ ៖ ថ្លែង​ពី​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​​​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ​គណបក្សប្រឆាំង​នៅ​កម្ពុជា​តែងតែ​ធ្វើ​បាតុកម្ម​​​មិន​ទទួលស្គាល់​លទ្ធផល​ក្រោយ​បោះ​ឆ្នោត ប៉ុន្តែ​បក្ស​នេះ​យក​ប្រាក់ខែ និង​យក​កៅអី​នៅ​​​រដ្ឋសភា​។​

​ថ្លែងស​ន្ទ​រក​ថា​ស្តី​ពី​គន្លឹះ​នៅ​ក្នុង​សិក្ខាសាលា ស្ដី​ពី​ការ​វិនិយោគ ដែល​រៀបចំ​ដោយ​សមាគម​​ជប៉ុន​-​កម្ពុជា និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) នៅ​ប្រទេស​ជប៉ុន​នា ថ្ងៃ​​ទី​០៨ សីហា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ បាន​លើក​ឡើង​ពី​ការ​បោះ​ឆ្នោត​ថា ​ទាក់ទង​និង​ការ​បោះ​ឆ្នោត​បញ្ហា​ត្រង់​អ្នក​ណា​ឈ្នះ​ អ្នក​ណា​ចាញ់ គឺ​ក្រោយ​ពេល​រាប់​សន្លឹង​ឆ្នោត បក្ស​ប្រឆាំង​តែងតែ​ប្រកាស​ពី​ការ​ជោគជ័យ​របស់​គេ នូវ​រាល់​មុន​ការ​បោះ​ឆ្នោត​ជា​និច្ច​។​

សម្តេច​បាន​បន្ត​ថា ប៉ុន្តែ​ពួក​គេ​ធ្លាប់តែ​ចាញ់​រាល់​ការ​បោះ​ឆ្នោត ហើយ​តែងតែ​ធ្វើ​បាតុកម្ម​ជា​និច្ច​ក្រោយ​ការ​បោះ​ឆ្នោត  តែ​ឥឡូវ «​ដើម្បី​ជៀសវាង​ភាព​ជ្រំ​ដែល​នៃ​ប្រវត្តិសាស្ត្រ​យើង​ក៏​បាន​ដាក់​​ចេញ​នូវ​ច្បាប់​។ ព្រោះថា ​បក្ស​ប្រឆាំង​នៅ​កម្ពុជា គេ​មាន​លក្ខ​ខណ្ឌ​​ពិសេស​របស់​គេ​ថា លទ្ធ​​ផល គឺ​បាតុកម្ម ប៉ុន្តែ​កៅអី​គឺ​យក ប្រាក់ខែ​គឺ​យក មួយ​មិន ពីរ​យក»។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖ «​មួយ​មិន​ គឺ​មិន​ទទួលស្គាល់​លទ្ធផល​, ពីរ​យក គឺ​យក​កៅអី និង​យក​ប្រាក់ខែ​។ បើ​ដូច្នោះ ច្បាប់​ដែល​ពី​មុន​ខ្វះខាត យើង​បាន​បំពេញ​បន្ថែម​ថា បើ​​សិន​ជា​មិន​ចូល​ក្នុង​ប្រជុំ​រដ្ឋសភា ក្រោយ​ពេល​ដែល​ព្រះមហាក្សត្រ​កោះ​ប្រជុំ​លើ​ដំបូង​មាន​​ន័យ​ថា ​បក្ស​នោះ​បោះ​ចង់​ចោល​អាសន្ន​ហើយ​»៕