ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​មរណភាព​ស្ត្រី និង​កុមារ ត្រូវ​កាត់​បន្ថយ​ដល់​កម្រិត​សូន្យ ខណៈ​សម្រាលកូន​ដោយ​ឆ្មប​បុរាណ​ត្រូវ​លុប​បំបាត់

2 ឆ្នាំ មុន
  • កំពត

ក្នុង​ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ក្នុង​សូច​នាករ​នៃ​កម្មវិធី​សុខភាព​បន្ត​ពូជ មាតា និង​ទារក និង​កុមារ នៅ​តែ​បន្ត​ស្ថិត​ក្នុង​វឌ្ឍនភាព​គួរ​ឱ្យ​មោ​ទ​នៈ ជាក់ស្ដែង​លទ្ធ​ផល​បាន​បង្ហាញ​ថា

ខេត្ត​កែប ៖ ក្នុង​ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ក្នុង​សូចនាករ​នៃ​កម្មវិធី​សុខភាព​បន្ត​ពូជ មាតា និង​ទារក និង​កុមារ នៅ​តែ​បន្ត​ស្ថិត​ក្នុង​វឌ្ឍនភាព​គួរ​ឱ្យ​មោ​ទ​នៈ ជាក់ស្ដែង​លទ្ធផល​បាន​បង្ហាញ​ថា ពុំ​មាន​ករណី​ស្លា​.​ប់​របស់​មាតា និង​ទារក​នោះ​ទេ​។ ប្រការ​នេះ បាន​ធ្វើ​អោយ​សមាមាត្រ នៃ​ការ​សម្រាលកូន​នៅ​មូលដ្ឋាន​សុខាភិបាល ចាប់ពី​ឆ្នាំ​២០១៨ រហូត​ដល់​ឆ្នាំ​២០២២ ស្ថិត​ក្នុង​អត្រា​៥៥% ក្នុង​នោះ​ការ​សំរាលកូន​ដោយ​ឆ្មប​បុរាណ គឺ​ពុំ​មាន​ឡើយ​។

នេះ​បើ​យោង​របាយការណ៍​របស់​ឯកឧត្តម ម៉ែ​ន សុធីរ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កែប បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិស​ដៅ​សម្រាប់​ឆ្នាំ​២០២៣ របស់​មន្ត្រី​សុខាភិបាល​ខេត្ត​នា​រសៀល​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​។

ជាមួយ​លទ្ធផល​នេះ​ដែរ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ទាំងអស់​នៃ​មន្ទីរ​សុខាភិបាល ដោយ​ផ្អែក​តាម​លទ្ធផល​ឆ្នាំ​២០២២​នេះ អត្រា​មរណភាព​ស្ត្រី និង​កុមារ ត្រូវ​បាន​កាត់​បន្ថយ​ដល់​កម្រិត​សូន្យ នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ស្ថានភាព​សុខភាព​របស់​ស្ត្រី​កុមារ និង​ប្រជាពលរដ្ឋ​មាន​លក្ខណៈ​ល្អ​ប្រសើរ​បន្តិច​ម្តង​ៗ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ទូ​ទាំង​ប្រទេស ជា​ពិសេស​នៅ​ខេត្ត​កែប​យើង​នេះ។

ឯកឧត្តម​បន្ត​ថា រាជរដ្ឋាភិបាល បាន​បង្កើន​ថវិកា​សម្រាប់​វិស័យ​សុខាភិបាល​ជា​រៀង​រាល់​ឆ្នាំ ពិសេស​បាន​អនុវត្ត​គម្រោង លើកទឹកចិត្ត​ជា​ច្រើន​ក្រៅពី​ប្រាក់បៀវត្ស​រួម​មាន ៖ មូលនិធិ​សមធម៌ ការ​ផ្ដល់​ប្រាក់ ការ​បន្ថែម​លើកទឹកចិត្ត ដល់​ឆ្មប​ដែល​បាន​បង្កើតកូន​រស់ ព្រមទាំង​ប្រាក់​ឧបត្ថម្ភ​ស្នាដៃ​ការ​ងារ តាម​រយៈ​ការ​វាយតម្លៃ​គុណភាព​សេវា​សុខា ភិ​បាល​សាធារណៈ ជាដើម​។

ទោះជា​យ៉ាងណា ឯកឧត្តម​បាន​បញ្ជាក់​ថា ទន្ទឹម​នឹង​នេះ មន្ទីរ​ក៏​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​លើ​សុខភាព​មាតា ទារក និង​កុមារ​តូច​ៗ ក្នុង​ចំណោម​គ្រួសារ​ក្រីក្រ​នៅ​ទី​ជនបទ តំបន់​ដាច់​ស្រយាល នៅ​តែ​ជា​បញ្ហា​ប្រឈម​នៅឡើយ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​បណ្តា​កោះ​ក្នុង​ខេត្ត​កែប រួម​មាន ៖ កោះ​ពោធិ៍ និង​កោះទន្សាយ ដែល​តម្រូវ​អោយ​យើង​គិតគូរ​ចំពោះ​ការ​ផ្តល់​សេវា​ដឹក​ជញ្ជូន​នៅ​ពេល​ពលរដ្ឋ​មាន​បញ្ហា​ដូច​ជា​សម្រាលកូន ឬ​ស​ង្រោះ​បន្ទាន់​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ