រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានអះអាងថា ក្រសួងនឹងចេញលិខិតតបទៅកាន់អង្គការសង្គមស៊ីវិល ដែលចង់ស្នើបង្កើតបន្ទប់ស្ថានការណ៍សម្រាប់តាមដានការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះជាផ្លូវការ ដោយនឹងមិនអនុញ្ញាតមានបន្ទប់ស្ថានការណ៍ឡើយ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យកោះសន្តិភាពដឹងតាមទូរស័ព្ទថា ក្រសួងបានទទួលលិខិតរបស់សង្គមស៊ីវិលដែលស្នើបង្កើតឲ្យបន្ទប់ស្ថានការណ៍ ហើយក្រសួងនិងធ្វើលិខិតជាផ្លូវការតបវិញភាគច្រើនមិនអនុញ្ញាតឲ្យមានបន្ទប់ស្ថានការណ៍ទេ។
លោកបញ្ជាក់ថា «ចាំមើលលិខិតចេញជាផ្លូវការសិន ប៉ុន្តែតាមពូយល់មិនយល់ស្របតាមសំណើរសុំចង់បង្កើតបន្ទប់ស្ថានការណ៍សម្រាប់តាមដានស្ថានការណ៍បោះឆ្នោតខាងមុននេះច្រើនជាង»។
លោក ខៀវ សុភ័គ បានរៀបរាប់ថា មូលហេតុដែលមិនឲ្យមានបន្ទប់ស្ថានការណ៍នោះដោយសារតែនៅក្នុងប្រទេសកម្ពុជាបានឆ្លងកាត់ការបោះឆ្នោតច្រើលើសមកហើយដោយគ្មានផលលំបាកអ្វីនោះទេ។ ចំណែកបន្ទប់ស្ថានការណ៍ (បណ្តុំអង្គការ)ទើបតែបង្កើតតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ