ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ខុស​គេច​មិន​ផុត​! បុរស​២​នាក់​លប​ឆ្មក់​ជនបរទេស​តែ​មិន​សម្រេច លុះ​នាំ​គ្នា​រត់​ក៏​ជួប​គ្រោះថ្នាក់​រត់​មិន​រួច

2 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​ចំនួន​២​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ជនបរទេស​ដែល​កំពុង​ដើរ​ថ្មើរជើង តែ​មិន​បាន​សម្រេច ហើយ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​ចំនួន​២​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ជនបរទេស​ដែល​កំពុង​ដើរ​ថ្មើរជើង តែ​មិន​បាន​សម្រេច ហើយ​ក៏​ជិះ​រត់គេច​ខ្លួន​ទៅ​បុក​រ៉ឺ​ម៉ក​ដឹក​ផ្លែ​ឈើ​លក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ខាង​មុខ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​វិ​រៈ​ប៊ុ​ន​ថាំ តាម​បណ្តោយ​ផ្លូវ​២១៥​កែង​ផ្លូវ​១៣៤ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​ខាងលើ​នេះ មានឈ្មោះ មាស រះ​ទិ​ត្យ អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​ជាតិ​បរទេស​ប្រុស​ស្រី​ចំនួន​២​នាក់​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​តាម​បណ្ដោយ​ផ្លូវ​២១៥ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ និង​បក្សពួក​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង​1Q-3022 តាម​ពីក្រោយ​ជន​រង​គ្រោះ រួច​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​រង​គ្រោះ​ដែល​ស្ពាយ​ចំហៀង​ខ្លួន បណ្តាល​ឲ្យ​ដាច់​ខ្សែ​កាបូប ប៉ុន្តែ​ឆក់​មិន​បាន​សម្រេច​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក ជនសង្ស័យ​ក៏​បាន​ព្យាយាម​ជិះ​ម៉ូតូ​ដើម្បី​រត់គេច​ខ្លួន តែ​ជា​អកុសល​ក៏​ជ្រុល​ទៅ​បុក​ជាមួយនឹង​ម៉ូតូ​រ៉ឺ​ម៉ក​លក់​ផ្លែ​ឈើ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​តែ​ម្តង​។ ខណៈ​ពេល​នោះ ក៏​មាន​ប្រជាពលរដ្ឋ​បាន​ជួយ​ចេញ​មក​ធ្វើការ​ស្ទាក់​ចាប់​ជនសង្ស័យ​ម្នាក់ និង​ម្នាក់​ទៀត​បាន​ងើប រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​តែ​ម្តង​។ បន្ទាប់​មក​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ស្វាគមន៍​ជនសង្ស័យ​ដែល​ចាប់​បាន​នោះ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​តែ​ម្តង រួច​ក៏​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ចុះ​មក​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ