ខេត្តសៀមរាប ៖ សារធាតុប្លាស្ទិក បានកំពុងធ្វើឲ្យប៉ះពាល់ដល់សារពាង្គកាយមនុស្ស តាមរយៈការប្រើប្រាស់ចំណីអាហារ ក្នុងនោះភាគច្រើនជាស្ត្រី ដែលប្រើប្រាស់ផលិតផល កូស្មិកទិច ឬផលិតផលគ្រឿងសំអាង ។ ផលប៉ះពាល់ដោយប្លាស្ទិកនេះ នឹងត្រូវបានសមាជិក ភាគីពាក់ព័ន្ធ លើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំថ្នាក់តំបន់ លើកទី១១ អាស៊ីប៉ាស៊ីហ្វិក ស្តីពី 3R សេដ្ឋកិច្ចចក្រា ដែលកម្ពុជាធ្វើជាម្ចាស់ នាទឹកដីខេត្តសៀមរាប ។
![Picture]()
លោក នេត្រ ភក្ក្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងក្នុងសន្នីសីទសារព័ត៌មាន នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាសៀមរាប ថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំវេទិការថ្នាក់តំបន់ លើកទី១១ អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី3R សេដ្ឋកិច្ចចក្រា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ជាលើកទី១ នៅក្នុងទឹកដីខេត្តសៀមរាប ។ វេទិការនេះ ត្រូវបានចាប់ផ្តើមឡើង នៅឆ្នាំ២០១៩ នៅក្នុងប្រទេសជប៉ុន ហើយចុងក្រោយនៅឆ្នាំ២០២០ បានធ្វើតាមប្រព័ន្ធអនឡាញ ។
លោកបន្តថា ការរៀបចំវេទិការនេះ ស្របតាមសំណើររបស់ប្រទេសជប៉ុន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការទូលំទូលាយលើកកម្ពស់គោលការណ៍ 3R គឺ R1 កាត់បន្ថយ R2 ប្រើប្រាស់ឡើងវិញ និង 3R ការកែច្នៃឡើងវិញ នូវក្នុងតំបន់អាស៊ី ។ វេទិការនេះ មានសមាជិករដ្ឋាភិបាល ទីភ្នាក់ងារអន្តរជាតិ វិស័យឯកជន អង្កការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត ។
អ្នកនាំពាក្យក្រសួងបរិស្ថាន ថា 3R នេះ ត្រូវបានសមាជិកទាំងអស់ ធ្វើការចែករំលែក នូវចំណេះដឹងព័ត៌មាន ក៏ដូចជាបទពិសោធន៍ល្អនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការ 3R នេះហើយ ឆ្នាំ២០០៩ ប្រទេសជប៉ុន បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ 3R នេះ ហើយបានផ្តល់ឧបត្ថម្ភជាជំនួយជាបន្តបន្ទាប់ រួមគ្នាជាមួយរដ្ឋាភិបាល នៃបណ្តាប្រទេស ដែលជាម្ចាស់ផ្ទះ និងមជ្ឈមណ្ឌលសហប្រជាជាតិនៅក្នុងតំបន់។
អ្នកនាំពាក្យបានលើកឡើងថា ក្រោយពីការរៀបចំវេទិការ 3R ថ្នាក់តំបន់អាស៊ី លើកទី៤ មក វេទិការនេះបានផ្លាស់ប្តូរទៅជាវេទិការក្នុងតំបន់អាស៊ី និងប៉ាហ្វីក ហើយវេទិការ ទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ រៀបចំដោយក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន និងមជ្ឈមណ្ឌលសហប្រជាជាតិសម្រាប់ការអភិវឌ្ឍក្នុងតំបន់ ។ វេទិការនេះគឺធ្វើឡើង ក្នុងតំបំណងផ្តោតលើការគ្រប់គ្រងសំណល់រឹង នៅក្នុងតំបន់ ដែលជាពិសេសនោះ អំពីប្លាសស្ទិក ដែលម្តង ដែលមកដល់បច្ចុប្បន្ននេះ សំណល់ប្លាស្ទិក នៅលើភពផែនដី មានចំនួន ១២ប៊ីលានតោន ដែលក្នុងមួយឆ្នាំផលិតផលធ្វើប្លាស្ទិក ទម្ងន់ពី៤០០ ទៅ៦០០លានតោន ។ បើសិនគ្មានការវិធានការ ទប់ស្កាត់សំណល់ប្លាស្ទិកនោះទេ សំណល់ប្លាស្ទិក នៅលើភពផែនដី នឹងកើនដល់ ៣៤ប៊ីលានតោន ដែលចំនួនច្រើនជាងគេ ហើយបើប្រៀបធៀប នឹងចំនួនត្រី នៅក្នុងមហាសមុទ្រវិញ គឺប្លាស្ទិក មានចំនួនច្រើនជាង ។
រដ្ឋលេខាធិការ បានលើកឡើងទៀតថា ប្លាស្ទិកនេះ បានបង្កឲ្យមានផលប៉ះពាល់ ជាពិសេសនោះ បរិស្ថាន សុខភាព និងសេដ្ឋកិច្ចជាដើម ។ ប្លាស្ទិក បានប៉ះពាល់ នៅពេល យើងដុត គឹបំពុលដល់បរិយាកាស ហើយនៅក្នុងទឹកវិញ គឺប៉ះពាល់ដល់គុណភាពទឹក និងនៅ ក្នុងដី គឺប៉ះពាល់ដល់គុណភាពដី ។ ប្លាស្ទិកនៅក្នុងដី អាចរលាយបានរហូតដល់១ពាន់ឆ្នាំក៏មាន ដូច្នេះហើយ រាជរដ្ឋាភិបាល នៅលើពិភពលោក បានយកចិត្តទុកដាក់ទាំងអស់គ្នា ។
បើតាមការអះអាងរបស់អ្នកនាំពាក្យដដែល បានលើកឡើងថា សារធាតុប្លាស់ស្ទិក បានប៉ះពាល់ដល់សារពាង្គកាយមនុស្ស ហើយតាមរយៈចំណីអាហារ និងការប្រើប្រាស់នូវរបស់របរផ្សេងៗ ។ បើតាមការសិក្សា ស្ត្រីមានផ្ទុកនូវមីក្រូប្លាស្ទិកច្រើនជាងបុរស តាមរយៈការប្រើប្រាស់ នូវផលិតផលកូស្មិកទិក ឬផលិតសំអាងមួយចំនួន ។ បើសិនដុតប្លាស្ទិក នឹងធ្វើឲ្យប៉ះបាល់ផ្លូវដង្ហើមផងដែរ ។
លោកក៏បានលើកឡើងថា វេទិការតំបន់ 3R និងសេដ្ឋកិច្ចចក្រានេះឡើង ដើម្បីធ្វើការរកចំណុចរួម ក្នុងការដោះស្រាយបញ្ហា ដែលកើតឡើងពីផលិតផលប្លាស្ទិក ថាតើអាចគ្រប់គ្រងប្លាស្ទិកនៅលើពិភពលោក ដោយរបៀបណា ។
ក្នុងសន្នីសីទនោះដែរ លោកក៏បានលើកឡើងថា នៅលើពិភពលោក បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការប្រើប្រាស់ឡើងវិញ នូវការកែច្នៃ និងការកាត់បន្ថយប្លាស្ទិក ។ ដើម្បីកាត់បន្ថយប្លាស្ទិកនៅលើភពផែនដី ដោយបានធ្វើការកែច្នៃប្លាស្ទិកនោះ មកជារបស់ប្រើប្រាស់ បែបប្រព័ន្ធវិលជុំ ៕
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ