ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ពពែ​ជាប់​ស្នែង​លើ​ខ្សែភ្លើង​តង់ស្យុង​ខ្ពស់
ជា​រឿង​ចម្លែក​មួយ​កម្រ​កើត​មាន​ដែល​ពពែ​មួយ​ក្បាល​ជាប់​ស្នែង​ព្យួរ​ខ្លួន​នៅ​លើ​ខ្សែភ្លើង​តង់ស្យុង​ខ្ពស់ នៅ​ក្រុង​Sykourio​ប្រទេស​ក្រិ​ក ។

២-​ផេ​ន​គ្វី​ន​ទៅ​លេង​អ្នក​ជួយ​វា​ជា​រៀង​រាល់​ឆ្នាំ

១-​ពពែ​ជាប់​ស្នែង​លើ​ខ្សែភ្លើង​តង់ស្យុង​ខ្ពស់
ជា​រឿង​ចម្លែក​មួយ​កម្រ​កើត​មាន​ដែល​ពពែ​មួយ​ក្បាល​ជាប់​ស្នែង​ព្យួរ​ខ្លួន​នៅ​លើ​ខ្សែភ្លើង​តង់ស្យុង​ខ្ពស់ នៅ​ក្រុង​Sykourio​ប្រទេស​ក្រិ​ក ។

២-​ផេ​ន​គ្វី​ន​ទៅ​លេង​អ្នក​ជួយ​វា​ជា​រៀង​រាល់​ឆ្នាំ
លោកតា​អាយុ​៧១​ឆ្នាំ​ម្នាក់​ដែល​ជួយ​ផេ​ន​គ្វី​ន កាលពី​ឆ្នាំ​២០១១​ក្រោយមក​វា​តែងតែ​ហែល​ទឹក​ទៅ​រក​គាត់​ជា​រៀង​រាល់​ឆ្នាំ​រហូត​ក្លាយជា​មិត្តភាព​ក៏​កម្រ​រវាង​មនុស្ស និង​សត្វ ។

៣-​រញ្ជួយ​ដី​នៅ​ក្រិ​ក
មាន​រញ្ជួយ​ដី​មួយ​កើតឡើង​នៅ​លើ​កោះ​«Kos»​ប្រទេស​ក្រិ​ក​ធ្វើ​ឱ្យ​អ្នកស្រុក និង​អ្នកទេសចរ​ភ្ញាក់ផ្អើល​បង្ក​ឱ្យ​ខូចខាត​ផ្ទះ​ជា​ច្រើន​ខ្នង ។

៤-​កសិករ​ប្រកួត​រាស់​ដី
ជា​រៀង​រាល់​ឆ្នាំ​បណ្តា​កសិករ​ក្នុង​ខេត្ត​ឈុ​ន​បុរី ប្រទេស​ថៃ រមែង​ជិះ​លើ​រនាស់​ដោយ​មាន​ដំរី​២​ក្បាល​ប្រកួតប្រជែង​ក្នុង​ពិធីបុណ្យ​ធ្វើស្រែ​ប្រចាំឆ្នាំ ។

៥-​ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ជិះទូក​រក​ត្រី
ក្មេង​ប្រុស​អីុសា​បា​យ៉ូ អាយុ​១៣​ឆ្នាំ ដេក​នៅ​លើ​ទូក​មួយ​យប់​ជាមួយ​អ្នកនេសាទ​១០​នាក់​ទៀត ដើម្បី​រក​ត្រី​នៅ​ក្នុង​បឹង​ឃី​វូ​(Kivu)​ប្រទេសរ​វ៉ា​ន់​ដា កាលពី​ថ្ងៃ​ទី​១៧ មិថុនា ២០១៧ ។

៦-​រន្ទះបាញ់​ពីលើ​អគារ​«La Cite du Vin»
រន្ទះបាញ់​កើតឡើង​នៅ​ពីលើ​អគារ​«La Cite du Vin»​ក្នុង​ក្រុង​ប៊័រ​ដូ ភាគ​ខាងលិច​ឆៀង​ខាងត្បូង ប្រទេស​បារាំង ក្នុងអំឡុងពេល​កើត​មាន​ព្យុះ​ភ្លៀង ។

៧-​ចំណត​រថភ្លើង​នៅ​ឥណ្ឌា
អ្នកដំណើរ​ជនជាតិ​ឥណ្ឌា ជិះ​រថភ្លើង​Demu​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ដែល​ចត​នៅ​ស្ថានីយ​រថភ្លើង​«Sarai Rohilla»​ក្រុង​ញូ​វ​ដេ​លី ។

៨-​អ្នកគាំទ្រ​គណបក្ស​លាបមុខ​មាត់​នៅ​ប្រទេស​ទី​ម័​រ​ខាងកើត
អ្នកគាំទ្រ​គណបក្ស​«Fretilin»​បាន​ចូលរួម​រក​សំឡេង​ឆ្នោត​នៅ​ក្រុង​Dili​ប្រទេស​ទី​ម័​រ​ខាងកើត ដោយ​ពួក​គេ​លាបមុខ​ពណ៌​ស​គួរ​ឱ្យ​ចាប់អារម្មណ៍ ។

៩-​យន្តហោះ​បញ្ចេញ​សារធាតុ​ពន្លត់​អគ្គិភ័យ
យន្តហោះ​មួយ​គ្រឿង​បញ្ចេញ​សារធាតុ​ពន្លត់ភ្លើង​ឆេះ​ព្រៃ ខណៈ​ពេល​អ្នក​ពន្លត់​អគ្គិភ័យ​ព្យាយាម​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នៅ​ក្រុង​ម៉ា​រី​ប៉ូ​សា រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ។

១០-​បាតុករ​ម្នាក់​ពាក់​ម៉ាស់​មុខ​អង្គុយ​កណ្តាលផ្លូវ
បាតុករ​ម្នាក់​ពាក់​ម៉ាស់​មុខ អង្គុយ​កណ្តាលផ្លូវ​ដើម្បី​ប្រឆាំង​នឹង​ប្រធានាធិបតី​នី​កូ​ឡា ម៉ា​ឌូ​រ៉ូ របស់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា កាលពី​ថ្ងៃ​ទី​១៩ កក្កដា ២០១៧ ៕