ដើមឆ្នាំ២០២៣ កម្ពុជាទទួលទេសចរអន្តរជាតិ ៤០ម៉ឺននាក់ “ភ្ញៀវចិន២៥,០០០នាក់”
រាជធានីភ្នំពេញ ៖ ក្នុងខែមករា ឆ្នាំ២០២៣នេះ កម្ពុជាទើបទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៤០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរចិន ប្រមាណ ២៥,០០០នាក់…
រាជធានីភ្នំពេញ ៖ ក្នុងខែមករា ឆ្នាំ២០២៣នេះ កម្ពុជាទើបទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៤០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរចិន ប្រមាណ ២៥,០០០នាក់…
រាជធានីភ្នំពេញ ៖ ក្នុងខែមករា ឆ្នាំ២០២៣នេះ កម្ពុជាទើបទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៤០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរចិន ប្រមាណ ២៥,០០០នាក់ នេះបើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៤០ម៉ឺននាក់ កើនឡើង ៧៩៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ និងថយចុះ ៣៨% បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០១៩ ។ ប្រភពទីផ្សារសំខាន់ៗ មានប្រទេសថៃ វៀតណាម ចិន កូរ៉េ សហរដ្ឋអាមេរិក ជាដើម ។
ឯកឧត្តមបន្តថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំង ៤០ម៉ឺននាក់នោះ គឺមានមកតាមផ្លូវអាកាស ប្រមាណ១៤០,០០០នាក់ កើនឡើង៤៥១%, មកតាមផ្លូវគោកប្រមាណ ២៥៥,០០០ម៉ឺននាក់ កើនឡើង១,២៨៤% និងមកតាមផ្លូវទឹក ប្រមាណ ៥,០០០នាក់ (ពិសេសតាមនាវាទេសចរណ៍ធំៗ) កើនឡើង១,២៨៣% ធៀបនឹងខែមករា ឆ្នាំ២០២២ ។
បើគិតជាមធ្យម មានទេសចរអន្តរជាតិចូលមកកម្ពុជា ទាំងតាមផ្លូវ ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកប្រមាណ១២,០០០នាក់ ទៅ ១៣,០០០នាក់ ក្នុងមួយថ្ងៃ ។
ឯកឧត្តម ថោង ខុន បានបន្តទៀតថា ក្នុងចំណោមទេសចរអន្តរជាតិខាងលើ ក៏មានទេសចរចិន ប្រមាណ២៥,០០០នាក់ដែរ ដែលមានការកើនឡើង ៩០១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ប៉ុន្តែនៅថយចុះ៨៦.៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ ។
ឯកឧត្តម ក៏បានឱ្យដឹងដែរថា «ក្នុងខែមករា ឆ្នាំ២០២៣នេះដែរ ជើងហោះហើរដែលចូលមកដល់កម្ពុជា មានចំនួនសរុប ១,៦៤៨ជើង ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបាន ១,១៧៨ជើង» ។
ឯកឧត្តម ថោង ខុន បានបន្ថែមថា ចំពោះជើងហោះហើរពីប្រទេសចិន ក្រោយថ្ងៃបើកឱ្យទេសចរធ្វើដំណើរឡើងវិញចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ទើបមានជើងហោះហើរត្រង់ឡើងវិញ ប៉េកាំង-ភ្នំពេញ ចាប់ផ្តើមនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ នេះជាលើកដំបូង ដែលប្រតិបត្តិការហោះហើរដោយក្រុមហ៊ុន Air China ។
ក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានកម្ពុជា សមាគមទេសចរណ៍កម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា នឹងរៀបចំពិធីស្វាគមន៍ ចំពោះភ្ញៀវទេសចរ ដោយសារនេះជាជើងហោះហើរឡើងវិញ លើកទី១ ក្រោយកូវីដ-១៩ ពីរដ្ឋធានីប៉េកាំង មករាជធានីភ្នំពេញ ។ ហើយក៏នឹងមានជើងហោះលើកដំបូងពី គួនមីង មកសៀមរាប និងពីសៀងហៃ មកសៀមរាប ដែលនឹងប្រតិបត្តិការ ដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ ។
នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ កម្ពុជាក៏បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ក្រុមភ្ញៀវទេសចរចិន ចំនួន៣២នាក់ ដែលជាតំណាងទីភ្នាក់ងារទេសចរណ៍ចិន និងអ្នកសារព័ត៌មានមួយចំនួន នៅខេត្តស៊ិនជិន តាមជើងហោះហើរ ZH9045 ដែលមកសិក្សាពីគោលដៅទេសចរណ៍កម្ពុជា ។ ពួកគាត់សប្បាយរីករាយណាស់ ចំពោះ បដិសណ្ឋារកិច្ចការស្វាគមន៍របស់កម្ពុជា ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា មានសុទិដ្ឋិនិយមថា «ការធ្វើរដំណើរទេសចរចិន មកកម្ពុជា នឹងកើនឡើងជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣នេះ» ៕
ចែករំលែកព័តមាននេះ