រាជធានីភ្នំពេញ ៖ មិនថា ប្រទេសកម្ពុជា ឬប្រទេសផ្សេងទៀតឡើយ តែងតែមានប្រពៃណី វប្បធម៌ ជារបស់ខ្លួន ដែលប្រពលរដ្ឋបានគោរពធ្វើតាំងពីដើមម្លេះ។
![Picture]()
ជាក់ស្តែង នៅប្រទេសកម្ពុជាយើង ក៏មានប្រជាពលរដ្ឋជាច្រើនបានដាក់ជាចម្ងល់ថា ក្រុងពាលីហ្នឹងម៉េចទៅ លោកម្ចាស់គ្រូ សាន សុជា?តើវាមានប្រយោជន៍អ្វីខ្លះ?ដោយសារស្រុកខ្មែរ គឺពេញនិយមតែម្តង ក្រុងពាលីនេះ បើសិនជាសង់ផ្ទះ ឬរៀបការកូន បើអត់ធ្វើក្រុងពាលី ថា ផ្ទះហ្នឹងយើងនៅអត់បានសុខ ព្រោះអត់បានសុំម្ចាស់ទឹកម្ចាស់ដីមុន ហើយបើយើងរៀបការកូន អត់ធ្វើក្រុងពាលីទៅ ថាកូននឹងការហើយអត់សុភមង្គល អត់រកស៊ីមានបាន?
![Picture]()
ជាមួយនឹងចម្ងល់ខាងលើនេះ លោកម្ចាស់គ្រូ សាន សុជា មានសង្ឃដីកា (ថេរដីកា) ពន្យល់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយបញ្ជាក់ថា ៖ បើយើងគិតឲ្យមែនទែនទៅ ក្រុងពាលីចាស់ៗពីដើម គឺធ្វើដូចជាសាងសង់លំនៅថ្មីអីហ្នឹង តែរឿងហ្នឹងទេ អត់មានរឿងការអីទេ។ វាពាក់ព័ន្ធនឹងប្រវត្តិកាលពីដើមមក ដែលស្តេចពាលីជាម្ចាស់ភពផែនដីទាំងមូលអ៊ីចឹង ហើយបើកាលណាយើងទៅសង់ផ្ទះ ឬធ្វើកន្លែងណាថ្មីត្រូវទៅសុំសម្តេចពាលីហ្នឹង។ ហើយយើងគិតមើល ស្តេចពាលីមិនមែននៅស្រុកខ្មែរយើងទេ ហើយក៏មិនមែនលូវៗនេះដែរ គឺរាប់សង់ខៃឆ្នាំហើយ ហើយបើនិយាយពីផែនដីវិញដឹងផ្លាស់ម្ចាស់ប៉ុន្មានហើយទេ។ ប៉ុន្តែអាត្មាសរុបមកវិញថា កុំទាស់តែចង់បានសិរីសួស្តី ចឹងពិធីអីក៏អត់សំខាន់ដែរ អ្នកដែលធ្វើក្រុងពាលីហ្នឹង តាមឲ្យមែនតែនទៅ ហាក់ដូចគាត់កំពុងតែស្រលាញ់ប្រពៃណី វប្បធម៌ណាស់ចឹង បើមើលទៅ។ តែដល់អត្ថន័យពិតរបស់គាត់ ព្រោះគាត់ខ្លាចតែចង្រៃទេ ខ្លាចតែមិនធ្វើទៅរកស៊ីអត់មាន ខ្លាចកូនការទៅអត់មានសុភមង្គល រកស៊ីអត់មាន។
![Picture]()
លោកម្ចាស់គ្រូ បានបន្ថែមថា តាមពាលីពីដើមមកដូចអាត្មាថា អ៊ីចឹងដោយផ្តោតសំខាន់ទៅលើរឿងទឹកដី ទៅដល់កន្លែងថ្មីអីឲ្យនឹកដល់ស្តេចហ្នឹងចឹង(រឿងពីដើម) ឲ្យតែនឹកដល់ម្ចាស់ដីតែប៉ុណ្ណឹងទេ មិនមែនរឿងការស្តីណាណីនោះទេ។ បើនិយមន័យថា ស្អីក្រុងពាលីហ្នឹង បើតាមប្រវត្តិទៅវាពាក់ព័ន្ធតែរឿងដីទេ អ៊ីចឹងទៅធ្វើកន្លែងថ្មី គេធ្វើពិធីតែរំលឹកម្ចាស់ដីតែប៉ុណ្ណឹងឯង ហើយយើងចេះតែបែក ពិធីការក៏ហ្នឹង បុណ្យក៏ហ្នឹង ស្អីក៏ហ្នឹង អាហ្នឹងហើយក្លាយជាមុខរបរ មានគ្មានអត្ថន័យដើមទេ បើចង់រក្សាប្រពៃណីដើម វាពាក់ព័ន្ធតែសង់លំនៅឋានថ្មីទេ។ប៉ុន្តែបើសួរពីហេតុផលទៀត ថា មែនផែនដីនេះផងតាំងផែនដីមុននោះ។
ទន្ទឹមនេះដែរ លោកម្ចាស់គ្រូ បានបញ្ជាក់ថា អ៊ីចឹងហើយបានថា ដាក់ជំនឿមួយហើយ គឺងាយហ្នឹងធ្វើ ហើយមួយក្រុងពាលីឥលូវមួយៗថ្លៃដែរ។
![Picture]()
អ្នកមីងម្នាក់ដែលជាអ្នកការកូន ហើយក៏បានធ្វើក្រុងពាលីបាននិយាយឆ្លងឆ្លងជាមួយម្ចាស់គ្រូ សាន សុជា ថា បើតាមស្រុកស្រែចម្ការអីគេមិនមានលុយធ្វើទេ ព្រោះបើនៅក្រុងភ្នំពេញ គេយក២៥០០ដុល្លារអាមេរិក បើសិនទៅតាមខេត្តអី ៣៥០០ដុល្លារលើស១០០០ដុល្លារពីភ្នំពេញ ហើយលូវឡើងផ្ទះក៏គេធ្វើក្រុងពាលីដែរលោកម្ចាស់ ធ្វើអីក៏គេធ្វើក្រុងពាលីដែរស្រុកខ្មែរ ហើយថ្លៃៗណាស់ ហើយបើយើងយកថោក អត់គ្រប់ថា អត់ល្អ ត្រូវតែយកអាហ្នឹងបានមានលំដាប់គ្រប់ ព្រោះកូរណាធ្វើរួចហើយ ការកូន២ ធ្វើទាំងពីរ។
![Picture]()
លើសពីនេះទៀត លោកម្ចាស់គ្រូ ក៏បានបន្តថា ជាការពិតណាស់ជាតិសាសន៍នីមួយៗត្រូវមានវប្បធម៌ ត្រូវមានប្រពៃណី ជាគ្រឿងសម្គាល់ ប៉ុន្តែបើយើងមើលទៅវាក្លាយជា( Business) ជំនួយវាពេក។នៅតាមជនបទក៏គេធ្វើដែរ តែបើបែបសាមគ្គីគ្នា អ្នកស្រុកជួយធ្វើគ្នា នរណាចេះអីធ្វើហ្នឹងទៅ តាមពិតអាត្មាស្រម៉ៃទៅពីដើមឡើយ រឿងជំនឿអីហ្នឹងមិនជាខ្លាំងអីប៉ុន្មានដែរ គ្រាន់តែវាមានតាំងពីដូនតាមក គាត់ធ្វើទៅប៉ុន្តែអ្វីជាលទ្ធផលអាត្មាឃើញធ្វើឲ្យមនុស្សក្នុងភូមិហ្នឹងចេះសាមគ្គីគ្នាណាចេះអីធ្វើហ្នឹងទៅ មកជុំគ្នាសើចលេងចឹងទៅ គ្មាននរណាបានចំណេញពីអាហ្នឹងទេ ព្រោះជាពិធីដែលជុំគ្នា ជួយគ្នាទេអាហ្នឹង(ពាលី)។
![Picture]()
អ្នកមីងម្នាក់ដែលការកូនខាងលើបាននិយាយបន្ថែមថា គាត់មានសម្ពាធខ្លាំងដែរ ពេលការកូនជួលអគារគេការកូននៅភ្នំពេញមួយកន្លែង ខ្ញុំធ្វើក្រុងពាលីមួយអស់២៥០០ដុល្លារ ហើយអ្នករៀបក្រុងពាលីថា ទាល់តែរៀបគ្រប់លំដាប់ចឹងបានល្អ ហើយអាចា្យ២នាក់ទៀត ម្នាក់អស់១០០០ដុល្លារ ដល់គាត់សួរថា ម៉េចថ្លៃមេស អាចារ្យថា អូកុំតថាថ្លៃប្រយ័ត្នការហើយកូនអត់មានសុភមង្គល កុំត ឲ្យទៅអាចារ្យ២ហ្នឹងអស់១០០០ដុល្លារ (អាច្ចារ្យមួយ៥០០ដុល្លារ)។
បន្ថែមពីនេះទៀត លោកម្ចាស់គ្រូ បានបន្តថា សរុបមកវិញ រឿងទាំងឡាយហ្នឹងគឺ យើងកែអត់កើតទេ គឺមានតែប្រជជនយើងហ្នឹងស្តាប់ធម៌ព្រះសម្មាសម្ពុទ្ធឲ្យឆ្លាត ព្រោះធម៌ព្រះអង្គនាំឲ្យយើងចេះគិតពិចាតណា ថាតើណាគួរធ្វើ ណាមិនគួរធ្វើ ព្រោះជំនឿខ្លះទោះបីជាវាមានយូរប៉ុណ្ណាហើយក៏ដោយ តែវាចង្រៃ (ព្រោះខ្មែរយើងមានជំនឿមួយថា បើមាននរណាមួយស្លា.ប់ហើយ យកទូកអីទៅដឹកថា អត់ដឹកទេ នាំចង្រៃទូក តែបើវៀតណាមមាននរណាស្លា.ប់គេសុំដឹក គេជឿថា កាលណាសុំដឹកស.ពបាន ដូចជួយរំដោះគ្រោះឲ្យគេ ជាជំនឿដែរ តែជាជំនឿល្អ ជំនឿរបស់គេធ្វើឲ្យចេះជួយគ្នា បើជំនឿខ្មែរយើងធ្វើឲ្យបោះបង់គ្នាតែម្តង បើជំនឿអត់រីកចម្រើនអ៊ីចឹង យើងគាំទ្រធ្វើអី ចង្រៃចេះ ចង្រៃចុះ អត់ចេះជួយគ្នា រហូតដល់ថា បើឪពុកម្តាយស្លា.ប់ទៅដាក់ត្រូវទៅរកស៊ីមានបាន ចឹងបន់ឲ្យតែម៉ែ ឆាប់ទៅមែន ដើម្បីឲ្យធ្វើបុណ្យទៅរកស៊ីមានបាននោះ?។
សូមរំលឹក ៖ បច្ចុប្បន្នព្រះអង្គក្លាយជាស្ថាបនិក និងជាប្រធានសមាគមធម្មកឋិកកម្ពុជា ។ព្រះអង្គ ជាធម្មាចារ្យដែលបង្រៀនព្រះអភិធម្មដ៏មានកេរិ៍ឈ្មោះល្បីនៅក្នុងប្រទេសកម្ពុជាផងដែរ។សព្វថ្ងៃនេះ ភិក្ខុវជិរប្បញ្ញោ សាន សុជា គង់នៅទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី ហើយព្រះអង្គតែងតែបាននិមន្តទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក៕
ចែករំលែកព័តមាននេះ