អ្នកប្រហែលជាធ្លាប់ឃើញគេរោយគ្រាប់ល្ងនៅលើនំប៊ឺហ្គើររបស់អ្នក ប៉ុន្តែគ្រាប់ល្ងមានអត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាព ។ នៅពេលដែលអ្នកបានអានអំពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃគ្រាប់ល្ងដែលមានសមត្ថភាពធ្វើឲ្យសុខភាពរបស់អ្នកមានភាពប្រសើរឡើង អ្នកនឹងរីករាយក្នុងការបរិភោគវា ។
អត្ថប្រយោជន៍ដ៏មិនគួរឲ្យជឿនៃគ្រាប់ល្ង ៖
១-ជួយដុតបំផ្លាញជាតិខ្លាញ់
ការសិក្សាមួយចំនួនបានបង្ហាញថា គ្រាប់ល្ងពិតជាអាចដុតបំផ្លាញជាតិខ្លាញ់ និងជួយអ្នកឱ្យឈានដល់គោលដៅក្នុងការសម្រកទម្ងន់ ។ គ្រាប់ល្ងមានសារធាតុ lignans ដ៏សំខាន់ដែលជួយជំរុញការផលិតកម្មអង់ស៊ីមក្នុងថ្លើមរបស់អ្នក ។ ថ្លើមរបស់អ្នកគឺជាសរីរាង្គមួយដែលល្អបំផុតក្នុងការដុតបំផ្លាញជាតិខ្លាញ់ ដូច្នេះនៅពេលដែលវាមានដំណើរការល្អ វាអាចដុតបំផ្លាញជាតិខ្លាញ់របស់អ្នកបានលឿនជាងមុន ។ ជាតិខ្លាញ់ល្អដែលមានក្នុងគ្រាប់ល្ងក៏ជួយកាត់បន្ថយអ៊័រម៉ូនដែលធ្វើឲ្យអ្នកឃ្លាន ដូច្នេះវាជួយឱ្យអ្នកបរិភោគតិច ។
២-កាត់បន្ថយភាពចាស់
រោគសញ្ញាដំបូងនៃភាពចាស់គឺសក់ស និងការបាត់បង់ការចងចាំ ។ មនុស្សដែលមានវ័យចាស់ជាងអាយុមានជាតិដែក និងវីតាមីន B ទាបក្នុងខ្លួន ។ គ្រាប់ល្ងខ្មៅមានបរិមាណដ៏ខ្ពស់នៃសមាសធាតុទាំងពីរដែលនឹងអាចបន្ថយការវិវឌ្ឍទៅរកភាពចាស់របស់អ្នក ។ ជាតិខ្លាញ់ដែលមាននៅក្នុងគ្រាប់ល្ងជួយផ្តល់សំណើមដល់ស្បែករបស់អ្នក និងរក្សាជាតិសំណើមឲ្យមានលើសលុបផងដែរ ។
៣-ជួយក្នុងការស្រូបយកសារធាតុចិញ្ចឹម
គ្រាប់ល្ងមិនត្រឹមតែសម្បូរទៅដោយសារធាតុចិញ្ចឹមមានប្រយោជន៍ជាច្រើននោះទេ វាថែមទាំងជួយឲ្យរាងកាយរបស់អ្នកស្រូបយកសារធាតុចិញ្ចឹមទាំងនោះបានល្អប្រសើរជាងមុន ។ គ្រាប់ល្ងសំបូរទៅដោយអាស៊ីតខ្លាញ់ និងសារធាតុ lignans ដែលមានសារសំខាន់សម្រាប់រាងកាយដើម្បីស្រូបយកសមាសធាតុជាច្រើន ។ វីតាមីន A និង D រួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតជួយឱ្យរាងកាយរបស់អ្នកស្រូបយកអាហារូបត្ថម្ភបានច្រើនជាងមុន ។
៤-ជួយធ្វើឲ្យពោះវៀនធ្វើការបានប្រសើរជាងមុន
រាងកាយរបស់អ្នកត្រូវការជាតិកាកសរសៃរលាយ និងមិនរលាយដើម្បីមានដំណើរការបានល្អ សំណាងល្អគ្រាប់ល្ងមានប្រភេទកាកសរសៃទាំងពីរនេះ ។ ជាតិកាកសរសៃរលាយក្នុងគ្រាប់ល្ងបង្កើតជាស្រទាប់ទឹករំអិលនៅលើផ្ទៃខាងក្នុងនៃពោះវៀនរបស់អ្នក ជួយធ្វើឲ្យកាកសំណល់ផ្លាស់ទីបានលឿនជាងមុន ។ ជាតិកាកសរសៃមិនរលាយជួយបំបាត់បញ្ហាទល់លាមក និងធ្វើឲ្យរាងកាយរបស់អ្នកមានដំណើការរលូន។
៥-ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក
វាមិនមែនជាអាហារដែលល្អចំពោះសុខភាពនោះទេ ប្រសិនបើវាមិនអាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបាន ។ សារធាតុ Lignans ដែលមានវត្តមាននៅក្នុងគ្រាប់ល្ងមានប្រសិទ្ធភាពជាពិសេសនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ជាពិសេសជំងឺមហារីកសុដន់ និងមហារីកពោះវៀន ។ ការសិក្សាបានបង្ហាញថា អ្នកដែលទទួលទានគ្រាប់ល្ងច្រើនមានកំហាប់ខ្ពស់នៃសារធាតុ lignans ក្នុងពោះវៀនរបស់ពួកគេ ។ វាអាចជួយឲ្យរាងកាយកាន់តែមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីក៕
ចែករំលែកព័តមាននេះ