ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​នៅ​ស៊ី​លី​ ស្លា.ប់​២៤​នាក់ របួស​ជិត​​១ពាន់នាក់​

1 ឆ្នាំ មុន

ប្រទេសស៊ី​លី ៖ ​ក្រុម​អ្នក​ពន្លត់ភ្លើង​នា​ថ្ងៃ​ទី​៥​កុម្ភៈ បន្ត​តតាំង​ជាមួយ​ភ្លើង​ឆេះ​ព្រៃ​ច្រើន​សិប​កន្លែង​

ប្រទេសស៊ី​លី ៖ ​ក្រុម​អ្នក​ពន្លត់ភ្លើង​នា​ថ្ងៃ​ទី​៥​កុម្ភៈ បន្ត​តតាំង​ជាមួយ​ភ្លើង​ឆេះ​ព្រៃ​ច្រើន​សិប​កន្លែង​នៅ​ស៊ី​លី​។ នោះ​ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដ៏​អាក្រក់​បំផុត ដែល​ប្រទេស​នេះ​ពុំ​ធ្លាប់​ជួប​ប្រទះ ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​២៤​នាក់​ និង​របួស​ជិត​១.០០០​នាក់​។

នៅ​ស៊ី​លី​ រដ្ឋាភិបាល​របស់​ប្រធានាធិបតី​លោក​GABRIEL BORIC បាន​ចេញ​ការ​ប្រកាស​អាសន្ន​ក្នុង​តំបន់​ជនបទ​៣ នា​ភាគ​ខាងត្បូង​ប្រទេស​ដើម្បី​ជម្រុញ​ការ​ជួយ​សង្គ្រោះ​។

ប្រទេស​មួយ​ចំនួន​តូច​បាន​សន្យា​ជួយ​ស៊ី​​លី​ក្នុង​ការ​ទប់ទល់​នឹង​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​បំផុត​នោះ ដោយ​បញ្ជូន​ទៅ​ជា​ពិសេស​យន្តហោះ​ពន្លត់ភ្លើង​និង​ក្រុម​អ្នក​ជំនាញការ ខណៈ​ភ្លើង​កំពុង​រាតត្បាត​តំបន់​ព្រៃ​និង​កសិកម្ម​៣ នៅ​ក្បែរ​ឆ្នេរសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​។

តាម​ការ​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៥​កុម្ភៈ​ថា ព្រៃឈើ​ចំនួន​ប្រមាណ​ជា​២៧០.០០០​ហិ​កតា​រង​ការ​បំផ្លាញ​ដោយ​ភ្លើង​ឆេះ​ព្រៃ ពេល​ដែល​រលក​ក្ដៅ​ខ្លាំង​បង្ក​ការ​លំបាក​ដល់​ក្រុម​ពន្លត់ភ្លើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ