ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​ដោះ​ដូរ​ឈ្លើយសឹក​គ្នា​ច្រើន​នាក់

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី​​ប្រកាស​កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ​ថា បាន​ធ្វើការ​ដោះ​ដូរ

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី​​ប្រកាស​កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ​ថា បាន​ធ្វើការ​ដោះ​ដូរ
ឈ្លើយ​សឹក​គ្នា​ច្រើន​នាក់ ដូច​ការ​ដោះ​ដូរ​ដែល​តែងមាន​ជាប់​ហូរហែ​ពី​មុន​រៀង​មក ។

នាយក​ខុ​ន្ទ​កាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ​លោក ANDEIY YERMAK អះអាង​ថា ឈ្លើយសឹក​អ៊ុយ​ក្រែ​ន​១១៦​នាក់ លើក​នេះ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ។ ក្នុង​ចំណោម​ពួក​គេ​មានបណ្ដា​ទាហាន ដែល​ក្រាញ​តស៊ូ​នៅ​ក្រុង​ម៉ា​រី​អ៊ូ​ប៉ូ​ល និង​ក៏​មាន​ទាហាន​មក​ពី​តំបន់​ក្រុង KHERSON ព្រមទាំង​បណ្ដា​ទាហាន​ដៃត្រង់​ដែល​កងទ័ព​រុ​ស្ស៊ី​ចាប់​ពេល​ប្រយុទ្ធ​គ្នា​នៅ​ក្រុង​បាក់​មូ​ដ ។

សាកស.ពទាហាន​ស្ម័គ្រចិត្ត​អង់គ្លេស​២​នាក់​ដែល​ស្លា.ប់​ដោយសារ​ការ​បា.ញ់​ផ្លោង​របស់​រុ​ស្ស៊ី​ ក៏​ត្រូវ​ប្រគល់ឲ្យ​ដែរ​ក្នុង​ការ​ដោះ​ដូរ​គ្នា​នោះ ។ ខាង​ផ្នែក​ឈ្លើយសឹក​រុ​ស្ស៊ី​ទាហាន​៦៣​នាក់​ត្រូវ​បាន​ដោះ​លែង ឆ្លងចូល​ដែនដី​រុ​ស្ស៊ី​វិញ ។ ក្នុង​ចំណោម​ឈ្លើយសឹក​រុ​ស្ស៊ី​ទាំងនេះ​មាន​ឈើ្ល​យ​សឹក​ស្ថិត​ក្នុង​ប្រភេទ​ពិសេស ដែល​ការ​ដោះ​លែង​ត្រូវ​បាន​ឆ្លងកាត់​តាម​រយៈ​អាជ្ញាកណ្ដាល​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ។

ចំណែក​ការ​ប្រយុទ្ធ​គ្នា​វិញ​នៅ​បន្ត​កាលពី​ថ្ងៃ​ទី៥ កុម្ភៈ ដោយ​កងទ័ព​រុ​ស្ស៊ី​​វា.យប្រហារ​តំបន់់​៩​នាភាគ​​ខាងត្បូង ខាងកើត​និង​ខាងជើង​អ៊ុយ​ក្រែ​ន ។ មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លា.ប់​ក្នុង​តំបន់​ដូ​ណេ​ត​ស្ក៍ ។

អាជ្ញាធរ​រុ​ស្ស៊ី​វាយ​ត​ម្លៃ​ថា ការ​វា.យលុក​ទ្រង់ទ្រាយធំ​ថ្មី​របស់​កងទ័ព​រុ​ស្ស៊ី​អាច​មាន​ក្នុង​ពេល​ឆាប់ ជាងការ​គ្រោងទុក​ថា​អាច​នា​ថ្ងៃ​ទី​២៤ កុម្ភៈ ថ្ងៃ​ចាប់ផ្ដើម​ការ​វាយលុក​ចូល​អ៊ុយ​ក្រែ​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ