ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មូ​សា​រ៉ា​ហ្វ​ អតីត​ប្រធានាធិបតី​ប៉ា​គី​ស្ថាន ​​បាន​ទទួលមរណភាព​ហើយ​

1 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន ៖ អតីត​ប្រធានាធិបតី​ប៉ា​គី​ស្ថាន ឧត្ដមសេនីយ​ ព័រ​វែ​ស មូ​សា​រ៉ា​ហ្វ​ បាន​ទទួលមរណ

ប្រទេស​ប៉ា​គី​ស្ថាន ៖ អតីត​ប្រធានាធិបតី​ប៉ា​គី​ស្ថាន ឧត្ដមសេនីយ​ ព័រ​វែ​ស មូ​សា​រ៉ា​ហ្វ​ បាន​ទទួលមរណភាព​ហើយ ក្នុង​ជន្មាយុ​៧៩​ឆ្នាំ​ នៅ​ក្រុង​ឌូ​បៃ ក្រោយ​ពី​លោក​មាន​ជំងឺ​អស់​កាល​ដ៏​យូរ​មក​។ នេះ​ជា​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​៥​ កុម្ភៈ​ ​ឆ្នាំ​២០២៣ របស់​កងទ័ព​ប៉ា​គី​ស្ថាន​។

បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់​ខ្ព្​ស់​យោធា​ប៉ា​គី​ស្ថាន​បាន​សម្ដែង​ការ​ចូលរួម​មរណទុក្ខ​ ក្រោយ​មរណភាព​របស់​ឧត្ដមសេនីយ​មូ​សា​រ៉ា​ហ្វ​ ។ ឧត្ដមសេនីយ​មូ​សា​រ៉ា​ហ្វ​ បាន​ឡើងជា​មេដឹកនាំ​ប៉ា​គី​ស្ថាន កាលពី​ឆ្នាំ​១៩៩៩​តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​មួយ ដោយ​គ្មាន​អ​ពើ​ហិ.ង្សា​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​សម័យ​កាលនោះ​លោក​ណា​វ៉ាស់​សារី​ហ្វ ​ប៉ុនប៉ង​ដក​តំណែង​លោក​ជា​ប្រមុខ​កងទ័ព​។ រយៈពេល​៧​ឆ្នាំ​នៃ​អាណត្តិ​ប្រធានាធិបតី លោក​មូ​សា​រ៉ា​ហ្វ​ បាន​ធ្វើ​ឲ្យ​ប៉ា​គី​ស្ថាន​មាន​កំណើនសេដ្ឋកិច្ច ដោយ​លោក​គេច​ផុត​ពី​ការ​ប៉ុនប៉ង​ធ្វើឃា.ត​យ៉ាងតិច​៣​លើក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ