ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​១​ខ្សែ​ដឹក​សារធាតុ​គីមី​ ស្រាប់តែ​ឮសូរផ្ទុះ និងឆេះយ៉ាង​សន្ធោសន្ធៅ​ (វីដេអូ​)

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បណ្ដា​អ្នក​ទទួលខុសត្រូវ​និង​សារព័ត៌មាន​អា​មេ​រិ​ក គូសបញ្ជាក់​កាលពី​ថៃ្ង​ទី​៤​កុម្ភៈ​

សហរដ្ឋអាមេរិក ៖ បណ្ដា​អ្នក​ទទួលខុសត្រូវ​និង​សារព័ត៌មាន​អា​មេ​រិ​ក គូសបញ្ជាក់​កាលពី​ថៃ្ង​ទី​៤​កុម្ភៈ​ថា រថភ្លើង​មួយ​ខ្សែ​ដែល​ដឹក​ផលិតផល​គីមី បាន​ធ្លាក់​ពី​ផ្លូវដែក​ បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ដ៏​ធំ​សម្បើម និង​នាំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ចេញ​ច្រើន​រយ​នាក់​។

រថភ្លើង​មាន​ទូ​ដល់​៥០​នោះ​បាន​ធ្លាក់​ពី​ផ្លូវដែក​កាលពី​យប់​ថ្ងៃ​ទី​៣​កុម្ភៈ នៅ​តំបន់​EAST PALESTINE​ក្នុង​រដ្ឋ​អូ​ហៃ​យ៉ូ ជិត​ព្រំដែន​ជាមួយ​រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ តែ​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​។ រថភ្លើង​នោះ​ដឹក​សារធាតុ​គីមី​CLORURE DE VINYLE ដែល​ប្រើប្រាស់​ក្នុង​ការ​ផលិត​ប្លា​ស្ទិ​ក​។

ស្នូរ​ផ្ទុះ​ជា​ច្រើន​ត្រូវ​បាន​លាន់ឮ​ ខណៈ​បណ្ដា​ទូរថភ្លើង​កំពុង​បន្ត​ឆេះ​នា​ថ្ងៃ​ទី​៤​កុម្ភៈ ក៏​ទោះបី​មានការ​ខិតខំ​ពន្លត់​របស់​ក្រុម​ពន្លត់ភ្លើង​ក្ដី​។ ប្រជាជន​ប្រមាណ​ជា​២.០០០នាក់ គឺ​ជិត​ពាក់កណ្ដាល​នៃ​ប្រជាជន​ក្រុង​EAST PALESTINE ទទួល​បទបញ្ជា​ឲ្យ​ជម្លៀស​ចេញពីផ្ទះ​សម្បែង​។ អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជា​ឲ្យ​មនុស្ស​ស្ថិត​ក្នុង​រង្វង់​១,៦​គីឡូម៉ែត្រ​ជុំវិញ​កន្លែង​មាន​គ្រោះថ្នាក់​នោះ​ចាកចេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ