ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្ដីជូនដំណឹង​ស្តី​ពីតម្រាយ​ផ្លូវ​​នៃ​ពិធី​​ដង្ហែ​ស.ពលោក​ជំទាវ ប៊ុ​ន សុ​ថា ហៅប៊ុ​ន សាម​ហ៊ឹង

1 ឆ្នាំ មុន

​​រាជធានីភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឱ្យ​បាន​

​​រាជធានីភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា លោក​ជំទាវ ប៊ុ​ន សុ​ថា ហៅ ប៊ុ​ន សាម​ហ៊ឹង បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្នុង​ជន្មាយុ ៦៧​ឆ្នាំ ដោយ​រោគាពាធ ស.ព​បាន​តម្កល់​ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី នៅផ្ទះ​លេខ​៦៦ ផ្លូវ​លេខ​៥២៨ កែង​នឹង​ផ្លូវ​លេខ​២៨៥ ​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ក្រុម​គ្រួសារ​នៃ​ស.ព​នឹង​ធ្វើ​ពិធី​ដង្ហែ​សព​ទៅ​កាន់​វត្ត​បទុម​វ​តី ដើម្បី​រៀបចំ​ទុកដាក់​តាម​ប្រពៃណី នៅ​វេលា​ម៉ោង ០៧:០០​នាទី​ព្រឹក នា​ថ្ងៃ​អង្គារ ២​រោច ខែមាឃ ឆ្នាំខាល​ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ដោយ​ចាប់ផ្តើម​ដង្ហែ​ចេញពី​គេហដ្ឋាន​នៃ​ស.ព​ផ្ទះ​លេខ​៦៦ រួច​បន្ត​តាម​ផ្លូវ​លេខ​២៨៥ បត់​ស្តាំ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១៦ ឆ្ពោះទៅ​ផ្លូវ​លេខ​៧០ ហើយ​បន្តទៅ​រង្វង់​មូល​គួ​ច​កាណុង បត់​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស ឆ្ពោះទៅ​ស្តុ​បបេ​កាស បន្ត​ក្បួន​ដង្ហែ​តាម​មហាវិថី​ព្រះ​អង្គឌួង ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម រង្វង់​មូល​វិមាន​ឯករាជ្យ បន្ត​តាម​មហាវិថី​ព្រះ​សីហ​នុ រហូត​ដល់​មហាវិថី​ព្រះ​សុធារស ផ្លូវ​លេខ​២៤០ និង​ផ្លូវ​ឧកញ៉ា​ស៊ូ​ស្រ៊ុ​ន រួច​ចូល​ទីតាំង​ប្រារព្ធ​ពិធី​។

ដើម្បី​ឱ្យ​ពិធី​ដង្ហែ​ស.ព​ប្រារព្ធ​ទៅ​ដោយ​រលូន សមត្ថកិច្ច​នឹង​ធ្វើការ​បង្វែរ​ទិស​ចរាចរ​តាមតម្រាយ​ផ្លូវ ដែល​ក្បួន​ឆ្លងកាត់ ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ប្រើប្រាស់​ផ្លូវ​ផ្សេង​ក្នុង​ការ​ធ្វើ​ដំណើរ ដើម្បី​កុំអោយ​មានការ​ខកខាន​ដោយ​ប្រការ​ណាមួយ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្ឃឹម​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​យោគយល់ អធ្យា​ស្រ័យ​និង​ចូលរួម​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាមតម្រាយ​ផ្លូវ​ពិធី​ដង្ហែ​ខាងលើ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​។

ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ ស្នងការដ្ឋាន៍​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជ​អាវុ.ធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ពាក់ព័ន្ធទូលំទូលាយ និង​សហការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ