ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយប៉ប្រិចភ្នែក! ឆេះឡាន​ដឹកទំនិញ១​គ្រឿង អស់​ជាង​​២ម៉ឺន​ដុល្លារ​ (វីដេអូ)

1 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ម្ចាស់​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង ធ្វើ​ដំណើរ​ចេញ​​មក​ពី​ស្រុក​សូទ្រនិគម ខេត្ត​សៀម

ខេត្ត​សៀម​រា​ប ៖ ម្ចាស់​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង ធ្វើ​ដំណើរ​ចេញ​​មក​ពី​ស្រុក​សូទ្រនិគម ខេត្ត​សៀម រាប ឆ្ពោះ​យក​ទៅ​ឱ្យ​បោះ​ម៉ូយ​តាម​តូប​លក់ ចាប់ហួយ លើ​ដងផ្លូវ​ជាតិ​លេខ​៦ ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ចេញ​ទ្រុង​ដាក់​ទំនិញ​អស់ ទាំងស្រុង សំណាងល្អ​​មិន​បណ្តាល​ឱ្យ​ឆ្លង​រាលដាល ឬ​រងគ្រោះថ្នាក់​ដល់​មនុស្ស​ណាម្នាក់​ឡើយ​ ។

​ហេតុការណ៍​​ខាងលើ​​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវជាតិ​​កាលពី​វេលា​ម៉ោង​១២​និង​៥២​នាទី​ថ្ងៃត្រង់ ថ្ងៃ ទី​៤ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៣​ រលត់​ទៅ​​​វិញ​នៅ​ម៉ោង​១​និង​៣០​នាទី​រសៀល​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦ ចម្ងាយ​ពី​អធិការ៣​គីឡូ​មែ​ត្រ ស្ថិត​នៅ​ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្ត​សៀម​រាប​។

បើ​តាម​ប្រភព​ពី​លោក សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បាន​ប្រាប់​តាមតេ​ឡេ​ក្រាម ​កាលពី​ វេលា​ម៉ោង​៩និង​៥៥​នាទី​យប់​ថ្ងៃ​ទី​៤​ ខែកុម្ភ​:​ ឆ្នាំ​២០២៣ ម្សិលមិញ​នេះ​ថា ម្ចាស់​រថយន្ត​​ខាងលើ​​ឈ្មោះ មាស ពៅ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​បើករថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ពណ៌​បៃ​តង ពាក់​ស្លាក​លេខ ​សៀមរាប 2C-0373 ត្រូវ​បាន​ភ្លើង​ឆាបឆេះអស់ទាំង​ស្រុង​ ។ ​លោក​បញ្ជាក់​ថា ​ក្នុងករណី​ឆេះ​រថយន្ត​​ខាងលើ បណ្តាល​​ឱ្យ​រងការ​ខូចខាត​ឆេះ​ទូរ​ទឹកកក​ចំនួន​១គ្រឿង​,​ ឆេះ​ម៉ាស៊ីនបោកខោអាវ​ចំនួន១​គ្រឿង​, ឆេះ​ចំណី​ត្រី​ចំនួន​១០​ការុង​, ​សាំង​ក្រអូប​​ចំនួន​១០​ប៊ីដុង, ​ស្ព្រា​យ​ថ្នាំ​ព​ណ៍​ចំនួន​៥០​កំប៉ុង​, ឆេះ​សំបក​រថយន្ត ឆេះ​សម្ភារៈគ្រឿង​បំ​ឡាស់​រថយន្ត និងគ្រឿងបន្លាស់​​ម៉ូតូ​ជា​ច្រើន​ទៀត​ សរុប​ជា​ទឹកប្រាក់​អស់​ជាង​២​ម៉ឺន​ដុល្លា​។

ករណី​អគ្គី​ភ័យ​កើតឡើង​នេះ​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ហ្គារាស​​សាំង ឬ​ផ្ទះ​ដែល​នៅ​ជិតខាង​នោះ​ទេ​។​ដោយ​មាន​កម្លាំង​ប៉ុស្តិ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទ​បាគង, ​កម្លាំង​ប្រជា​ការពារ​, ម្ចាស់ផ្ទះ និង​ប្រជាពលរដ្ឋ​បាន​ជួយ​ពន្លត់​ទាន់​។

ក្នុង​ពេល​កំពុង​កើតហេតុ មាន​រថយន្ដ​ពន្លត់​អគ្គី​ភ័យ​របស់​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ចេញ​ជួយ​អន្តរាគមន៍​ចំនួន​១​គ្រឿង​, ​ប្រើប្រាស់​ទឹក​អស់​ចំនួន​១​រថយន្ដ ទើប​រលត់​ទៅ​វិញ​។

​ចំពោះ​​មូលហេតុ​មក​ពី​ផ្ទុះ​កំប៉ុង​ស្ព្រា​យ​ថ្នាំ​ព​ណ៍ និង​សាំង​ក្រអូប​ដែល​នៅ​ជិត​គ្នា បណ្ដាល​ឆេះ​តែ​ម្ដង​។
បច្ចុប្បន្ន​រថយន្ត​ដឹក​ទំនិញ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​ទាំងស្រុង ព្រមទាំង​សម្ភារៈ​ជា​ច្រើន​ទៀត សរុប ទឹកប្រាក់​អស់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ