ខេត្តក្រចេះ ៖ លំនៅឋានប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងស្រុង កាលពីយប់វេលាម៉ោង២៣និង១០នាទី យប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅភូមិតការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ។
![Picture]()
យោងតាមរបាយការណ៍នគរបាលក្រុងក្រចេះបញ្ជាក់ឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ហង្ស ថា ភេទប្រុស អាយុ៦២ឆ្នាំ។ផ្ទះដែលរងការឆេះឆាបនាយប់ខាងលើមានផ្ទះទំហំ៧គុណ៩ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿង និងផ្ទះបាយទំហំ៣គុណ៤ម៉ែត្រ ប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង។
ទាក់ទិនករណីអគ្គិភ័យខាងលើ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តចំនួន២គ្រឿង និងរថយន្ដពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលក្រុងក្រចេះចំនួន១គ្រឿង ដោយប្រើទឹកបា.ញ់ពន្លត់អស់ចំនួន៤ឡានទើបរលត់ទាំងស្រុង។
![Picture]()
យោងតាមរបាយការណ៍ដដែលបញ្ជាក់ថា មូលហេតុអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋខាងលើ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីបណ្តាលអោយឆេះអស់ទាំងស្រុង ចំណែកសម្ភារៈខូចខាតរួមមានម៉ូតូឌ្រីមសង់០២២ចំនួន០១គ្រឿង ,ម៉ាស៊ីនកិនស្រូវចំនួន០១គ្រឿង ,ជ្រូកចំនួន១០ក្បាល ,លុយចំនួន១២០០០០០៛(មួយលានម្ភៃម៉ឺនរៀល)សរុបការខូចខាតគិតជាទឹកប្រាក់អស់ប្រហែល ២៧០០០ដុល្លារ(ពីរម៉ឺនប្រាំពីពាន់ដុល្លា)៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ