ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដុត​ក​ញ្ច្រាំង​នៅ​​​វាលស្រែ​រាល​ឆេះ​ដល់ចម្ការ​ពូជឈើ​ធ្នង់​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​ស្រុក​ស្វាយ​លើ បាន​សហការ​គ្នា​ជួយ​ពន្លត់ភ្លើង​ឆេះ​ចម្ការ​ពូជឈើ​ធ្នង់ ដែល​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយ​លើ ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​អស់​ប្រមាណ​​​១០​ហិក​តាឯណោះ ដោយសារ​តែ​ភ្លើង​បាន​រាលឆេះ​ពី​ស្រែ​របស់​អ្នក​ភូមិ​ដុត​ក​ញ្ច្រាំង​​ទុក​ចោល​ក្នុង​រដូវប្រាំង ​។ បើ​តាម​លោក ម៉ែ​ន…

ខេត្តសៀមរាប ​៖ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​ស្រុក​ស្វាយ​លើ បាន​សហការ​គ្នា​ជួយ​ពន្លត់ភ្លើង​ឆេះ​ចម្ការ​ពូជឈើ​ធ្នង់ ដែល​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយ​លើ ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​អស់​ប្រមាណ​​​១០​ហិក​តាឯណោះ ដោយសារ​តែ​ភ្លើង​បាន​រាលឆេះ​ពី​ស្រែ​របស់​អ្នក​ភូមិ​ដុត​ក​ញ្ច្រាំង​​ទុក​ចោល​ក្នុង​រដូវប្រាំង ​។

បើ​តាម​លោក ម៉ែ​ន វុ​ទ្ធី នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ​បានឱ្យ​ដឹង​នៅ​វេលា​ម៉ោង​១៥ ​និង​៣០​នាទី​ថ្ងៃ​ទី​៣ ​ខែកុម្ភ​: ​ឆ្នាំ​២០២៣ នេះ​ថា បន្ទាប់​ពី​លោក​ទទួល​បាន​ព័ត៌មាន ករណី​ភ្លើង​ឆេះ​ក្នុង​ចំការ​ពូជឈើ​ធ្នង់ នៅ​រសៀល​ថ្ងៃ​ទី​០២​ ខែកុម្ភៈ ​ឆ្នាំ​២០២៣ លោក​បាន​រាយការណ៍​ទៅ​ថ្នាក់លើ ដើម្បី​សុំ​ការ​ជួយ​អន្តរាគមន៍​។

គ្រានោះ​ លោក អៀង ពិសិដ្ឋ អភិបាលស្រុក​ស្វាយ​លើ បាន​ចាត់​ឲ្យ​កម្លាំង​ចម្រុះ​ដើម្បី​ចុះ​ជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​ដែល​ឆេះ​រាល​ក្នុង​ចំការ​ពូជឈើ​ធ្នង់ ​។ លោក​បន្ត​ថា កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង ចុះ​ដល់ទី​តាំង​ដែល​ភ្លើង​កំពុង​ឆេះ​រាលដាល ហើយ​បាន​រាយ​ទុ​​យោ​ធ្វើការ​បា.ញ់​ទឹក​ពន្លត់​អណ្តាតភ្លើង​ឆេះ​រាលដាល​ខ្លាំង និង​កម្លាំង​ខ្លះ​ទៀត​បាន​កាច់​មែកឈើ​ដើរ​វាយ​ពន្លត់​តាម​ជួរ​ភ្លើង​ឆេះ​រាលដាល​តូច​ៗ​។

លោក​បន្ថែម​ថា ការ​ចុះ​អន្តរាគមន៍​ពន្លត់​ភ្លើងព្រៃ​នេះ​ ក្រុមការងារ​ប្រើ​រយៈពេល​ជាង​២​ម៉ោង​ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​និង​ពន្លត់​រំលត់​ចប់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​១៧​និង​២០​នាទី​ថ្ងៃ​ដដែល​។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​​ជា​ភ្លើង​ឆេះ​រាលដាល​ចូល​ចម្ការពូជឈើ​ធ្នង់ នេះ​គឺ​ដំបូង​ឆេះ​ចេញពី​វាលស្រែ​របស់​តា​ក្របី
​(​មិន​ស្គាល់​នាមត្រកូល​) ​ដែល​នៅ​ខាងត្បូង​ក្រៅ​ក្រវាត់​ព្រំចំការ ហើយ​ទំហំ​នៃ​ការ​ឆេះ​ខូចខាត​ក្នុង​ចំការ​ពូជឈើ​ធ្នង់​នេះ​គឺ​ឆេះ​អស់​ប្រហែល​១០​ហិ​កតា​ ។

សូមរំលឹក​​ផង​ដែរ​ថា ក្នុង​រដូវប្រាំង​នេះ ​ភ្លើង​ឆេះ​ព្រៃ​អាច​កើតឡើង​ជាយថាហេតុ ដូច្នេះ​ សូម​ពលរដ្ឋ​និង​សមត្ថ​កិច្ច​មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ថែម​ទៀត ទាំង​ដី​ព្រៃ​និង​ផ្ទះសម្បែង​។ ​ជាមួយ​គ្នា​នោះ​ដែរ​ ក៏​មាន​ជន​ខិលខូច​មួយ​ចំនួន​តែងតែមាន​គំនិត​មិនល្អ​ដុត​ព្រៃ ដើម្បី​រាន​យក​ព្រៃ រដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធិរបស់​ខ្លួន​៕​​

អត្ថបទសរសេរ ដោយ