បញ្ហាដែលកំពុងបន្តទាក់ទងនឹងថ្នាំផ្សះ និងពាក្យថាការស៊ាំនឹងថ្នាំផ្សះបានបន្លាចមនុស្សជាច្រើនអំពីការប្រើប្រាស់ការប្រើលើសកម្រិត និងការប្រើប្រាស់ខុសទាក់ទងនឹងថ្នាំផ្សះ ។ វាជាការណ៍ពិតដែលថាយើងមិនត្រូវការថ្នាំផ្សះគ្រប់ ពេលដែលយើងកើតជំងឺផ្តាសាយ និងក្អកនោះទេ ប៉ុន្តែអ្នកមិនគួរព្រងើយកន្តើយនឹងរោគសញ្ញាទាំងនេះទេក្នុងករណីដែលការបង្ករោគកាន់តែធ្ងន់ ។
ថ្នាំផ្សះពិតជាមានប្រយោជន៍ចំពោះវេជ្ជសាស្ត្រពីព្រោះវាមានសមត្ថភាពក្នុងការបញ្ឈប់ការឆ្លងមេរោគ និងជួយសង្គ្រោះជីវិតក្នុងករណីជាច្រើន ។
ដើម្បីស្រាយចម្ងល់របស់អ្នក ខាងក្រោមនេះគឺជាវិធីមួយចំនួនដែលអាចជួយអ្នកក្នុងការសម្រេចចិត្តថាតើអ្នកត្រូវការថ្នាំផ្សះដើម្បីព្យាបាលជំងឺផ្តាសាយ និងក្អករបស់អ្នករឺយ៉ាងណា ។
-ការឆ្លងមេរោគដោយសារវីរុសមិនគួរព្យាបាលដោយថ្នាំផ្សះនោះទេ ព្រោះវាគ្មានប្រសិទ្ធភាពចំពោះវីរុសឡើយ ។ ប្រសិនបើអ្នកប្រើថ្នាំផ្សះដើម្បីព្យាបាលជំងឺឆ្លងមេរោគដោយវីរុស វានឹងបង្កើនឱកាសនៃការវិវឍ្ឍទៅជាការឆ្លងមេរោគដោយសារបាក់តេរីដែលពួកវាអាចមានភាពស៊ាំទៅនឹងថ្នាំផ្សះទាំងនោះ ។
-ជំងឺផ្តាសាយ ឬគ្រុនផ្តាសាយដែលមានអាការហៀរសម្បោរ និងមានស្លេស្មពណ៌បៃតងគឺជាសញ្ញានៃការឆ្លងមេរោគដោយវីរុស ។ អ្នកមិនចាំបាច់ប្រើថ្នាំអ្វីទេ ប្រសិនបើអ្នកសម្រាកបានគ្រប់គ្រាន់ ហើយសាកល្បងប្រើឱសថធម្មជាតិមួយចំនួនសម្រាប់ជំងឺផ្តាសាយ ។
-អ្នកនឹងចាប់ផ្តើមមានអាការប្រសើរឡើងក្នុងរយៈពេលតិចជាង២សប្តាហ៍ប្រសិនបើអ្នកមានជំងឺគ្រុនផ្តាសាយធម្មតា ។ ប៉ុន្តែប្រសិនបើ ភ្លាមៗនោះរោគសញ្ញារបស់អ្នកកាន់តែធ្ងន់ទៅៗ អ្នកប្រហែលជាវិវឍ្ឍទៅជាការឆ្លងមេរោគលើកទី២ ដោយបាក់តេរី ដោយសារតែប្រព័ន្ធភាពស៊ាំចុះខ្សោយ ។ នេះគឺជាលក្ខណៈពិសេសនៃការឆ្លងមេរោគលើកទី២ ដែលអ្នកគួរតែព្យាបាលដោយថ្នាំផ្សះ ។
ប្រសិនបើជំងឺផ្តាសាយ និងក្អករបស់អ្នករួមផ្សំជាមួយអាការគ្រុនក្តៅ និងគ្រុនក្តៅខ្លាំង នោះអ្នកអាចនឹងមានការឆ្លងមេរោគដោយបាក់តេរីដែលត្រូវការការព្យាបាលដោយការប្រើប្រាស់ថ្នាំផ្សះ ។
ការឈឺបំពង់កបណ្តាលមកពីការបង្ករោគដោយវីរុស ហើយអ្នកមិនចាំបាច់ប្រើថ្នាំផ្សះនោះទេ ប៉ុន្តែជំងឺរលាកបំពង់កបង្កឡើងដោយបាក់តេរី ដូច្នេះអ្នកត្រូវប្រើប្រាស់ថ្នាំផ្សះដើម្បីព្យាបាល ៕
ចែករំលែកព័តមាននេះ