ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឃុំ​រា​ធរ​កំពុង​សាងសង់​ឡើង​វិញ ក្រោយត្រូវអគ្គិភ័យលេបត្របាក់

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ អាគារ​រដ្ឋបាល​សាលាឃុំ​រា​ធរ ដែល​ស្ថិត​នៅ​ក្នុងស្រុក​ព្រះស្តេច ខេត្តព្រៃវែង ដែល​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ក្លាយទៅជា​ផេះ​ផង់ គ្មាន​សល់​អ្វី សូ​ម្បី​តែ​បន្តិច កាលពី​យប់​ថ្ងៃ​ទី​០៤ ខែកក្កដា កន្លង​មកនេះ ពេល​នេះ​កំពុង​ត្រូវ​បាន​សាងសង់​ឡើង​វិញ​ហើយ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​បម្រើសេវា​សាធារណ​ជូន​ប្រជាពលរដ្ឋ នៅ​ក្នុង​ឃុំ​រា​ធរ​ទាំងមូល ។

ខេត្តព្រៃវែង ៖ អាគារ​រដ្ឋបាល​សាលាឃុំ​រា​ធរ ដែល​ស្ថិត​នៅ​ក្នុងស្រុក​ព្រះស្តេច ខេត្តព្រៃវែង ដែល​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ក្លាយទៅជា​ផេះ​ផង់ គ្មាន​សល់​អ្វី សូ​ម្បី​តែ​បន្តិច កាលពី​យប់​ថ្ងៃ​ទី​០៤ ខែកក្កដា កន្លង​មកនេះ ពេល​នេះ​កំពុង​ត្រូវ​បាន​សាងសង់​ឡើង​វិញ​ហើយ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​បម្រើសេវា​សាធារណ​ជូន​ប្រជាពលរដ្ឋ នៅ​ក្នុង​ឃុំ​រា​ធរ​ទាំងមូល ។

លោក សួន វ​ន្ថ​ន ជំទប់​ទី​១ ឃុំ​រា​ធរ បាន​ឲ្យ​ដឹង​ថា ៖ អគារ​សាលាឃុំ​ថ្មី​នេះ គឺ​សាងសង់​ឡើង ពី​គ្រឿង​ដែក​ទាំងស្រុង ដោយ​មាន​ទំហំ​ទទឹង​៥​ម៉ែត្រ បណ្តោយ​៦​ម៉ែត្រ និង​កំពស់​៤.៩៥​ម៉ែត្រ ដោយ​ប្រើ​ថវិកា​សរុប​ចំនួន​១៧៣០​ដុល្លារ ឧបត្ថម្ភ​ទាំងស្រុង ដោយ​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក និង​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា នេះ ហើយ​គ្រោង​នឹង​បញ្ចប់​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​០៤ ខែសីហា ខាង​មុខ​នេះ ព្រមទាំង​ធ្វើ​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ដែ​សីហា តែ​ម្តង ។

លោក ឈៀង ប៊ូ មេឃុំ​ថ្មី នៃ​ឃុំ​រា​ធរ​នេះ បាន​ឲ្យ​ដឹង​ថា ៖ ថ្វី​ត្បិត​យើង​ទទួល​បាន​អគារ​សាលាឃុំ​ថ្មី​ពី​សប្បុរសជន​នៅ​អា​មេ​រិ​ក​ក្តី ប៉ុន្តែ​មក​ដល់​ពេល​នេះ​សាលាឃុំ​ក៏​នៅ​តែ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត​ផង​ដែរ នោះ​គឺ​បញ្ហា​កង្វះខាត​ផ្នែក​សម្ភារ​ប្រើប្រាស់​នៅ​ក្នុង​សាលាឃុំ ដូច​ជា​ទូ​ដាក់​ឯកសារ តុ​កៅអី​ធ្វើការ សម្រាប់​ក្រុមប្រឹក្សា និង​សម្រាប់​ប្រជុំ ផ្ទាំង​សូ​ឡា​អគ្គិសនី ព្រមទាំង​កុំព្យូទ័រ និង​ម៉ាស៊ីន​ព្រី​ន​ជាដើម ជា​ពិសេស​នោះ គឺ​សៀវភៅ​អត្រានុកូលដ្ឋាន សម្រាប់​ចុះបញ្ជី​ជូន​បងប្អូន​ប្រជាពលរដ្ឋ ។

ពាក់​ព​ន្ធ័​នឹង​បញ្ហា​កង្វះខាត​សម្ភារ​ប្រើប្រាស់​ទាំងនេះ លោក​មេឃុំ​បាន​បញ្ជាក់​ប្រាប់​ថា ៖ លោក និង​ក្រុមប្រឹក្សា​ទាំង​៥​នាក់ ធ្លាប់​បាន​ធ្វើ​លិខិតស្នើ​សុំ​ទៅ​ថ្នាក់លើ​រួច​ហើយ ប៉ុន្តែ​ពុំ​បាន​លទ្ធផល​ដោយ​ថ្នាក់លើ​ឆ្លើយ​តប​ថា គ្មាន​អ្វី​ជួយ​នោះ​ទេ ។ លោក​មេឃុំ​បាន​បញ្ជាក់​ថា ៖ ចំពោះ​រឿង​សម្ភារ​ផ្សេង​ៗ ដោយ​ត្រូវ​ប្រើប្រាស់​ថវិកា​ទិញ​នោះ ថ្នាក់លើ​ថា​គ្មាន​អ្វី​ជួយ​លោក​ក៏​យល់​ដែរ ហើយ​លោក​អាច​អំពាវនាវ​ស្នើ​សុំ​តាម​រយៈ​សប្បុរសជន​ក៏​បាន ប៉ុន្តែ​រឿង​សៀវភៅ​អត្រានុកូលដ្ឋាន​នោះ គឺ​គ្មាន​លក់​នៅ​លើ​ទីផ្សារ​ទេ ហើយ​វា​មាន​សារៈសំខាន់ និង​ចាំបាច់​ណាស់ នៅ​ក្នុង​សាលាឃុំ លើ​ការ​ចុះបញ្ជី​ពី​ការ​កើត រៀប​ការ និង​មរណៈភាព របស់​ប្រជាពលរដ្ឋ ដូច្នេះ​លោក​ស្នើ​សុំ​ឲ្យ​ថា្ន​ក់លើ​ទាំង​ស្រុក និង​ខេត្ត មេត្តា​ជួយ​ជំរុញ នឹង​ដោះស្រាយ​បញ្ហា​នេះ​ផង ធ្វើ​យ៉ាងណា​ជួយ​ផ្តល់​សៀវភៅ​នេះ​ឲ្យ​សាលាឃុំ​រា​ធរ ឲ្យ​បាន​ឆាប់​ៗ ។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ លោក ប៉ិច សុង អភិបាលស្រុក​ព្រះស្តេច បាន​អះអាង​ថា ៖ លោក​បាន​ទទួល​សំណើរ​ពី​លោក​មេឃុំ​ហើយ រឿង​សុំ​សៀវភៅ​អត្រានុកូលដ្ឋាន​នេះ លោក​ក៏​បាន​បញ្ជូន​សំណើរ​នេះ​ទៅ​ខេត្ត ខាង​ខេត្ត​ក៏​បាន​បញ្ជូន​បន្ត​ទៅ​ក្រសួង​ហើយ​ដែរ ហើយ​តាម​ដឹង គឺ​មិន​លើស​ពី​កន្លះ​ខែ​ទៀត​ទេ សាលាឃុំ​រា​ធរ និង​ទទួល​បាន​សៀវភៅ​នេះ​ហើយ ៕