ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជំរុញ​ឱ្យមន្ដ្រី​ប្រចាំការ​តាម​ច្រកព្រំដែន​ត្រូវ​ទប់​ស្កាត់​​​​បទល្មើស​ឆ្លង​ដែន​និង​ការ​នាំ​ធ្យូង​ចេញ

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ស្នួល លោកសាម ណា​ល់ បាន​ណែនាំ​ដល់​កម្លាំង​អធិការដ្ឋាន ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ មន្ទីរ​បរិស្ថាន កងកម្លាំង មាន​សមត្ថកិច្ច…

ខេត្តក្រចេះ ៖ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ស្នួល លោកសាម ណា​ល់ បាន​ណែនាំ​ដល់​កម្លាំង​អធិការដ្ឋាន ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ មន្ទីរ​បរិស្ថាន កងកម្លាំង មាន​សមត្ថកិច្ច ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​ភារកិច្ច ជា​ពិសេស​ត្រូវ​មាន​វិធា​នា​ការ​ទប់ស្កាត់ និង​បង្ក្រាប់​ឲ្យ​ខាន​តែ​បាន នូវ​បទ​ល្មើស​នានា និង​ការ​ដឹង​ជញ្ជូន​ធ្យូង​ឆ្លង​ទៅ​ប្រទេស​វៀតណាម ​។ ការ​រំលឹក​ឡើង​បែប​នេះ ​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែមករា ​និង​ទិស​ដៅ​ខែកុម្ភៈ ​ឆ្នាំ​២០២៣ ក្នុង​សាល​ប្រជុំ​សាលាស្រុក កាលពី​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ ២០២៣​។

លោក​អភិបាលស្រុក បាន​ជម្រុញ​មន្ដ្រី​ច្រកព្រំដែន​តាម​ខ្សែ​បន្ទាប់​ព្រំដែន​កម្ពុជា​-​វៀតណាម និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​ភារកិច្ច សំដៅ​លើសមត្ថកិច្ច​គ្រប់គ្រង ការ​ថែរក្សា និង​ការពារ ដោយ​ត្រូវ​ចាត់វិធានការ​ណ៍​ឲ្យ​បាន​ហ្មត់ចត់ ដើ​ម្បី​បង្ក្រាប់ និង​លុប​បំបាត់​បទ​ល្មើស​​ធន​ធម្មជាតិ​ក្នុងភូមិ​សាស្ដ្រ​ស្រុក​ស្នួល បន្ថែម​ពីលើ​នោះ លោក​អភិបាល ជម្រុញ​ឲ្យ​អាជ្ញាធរ​ស្រុក ត្រូវ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ធ្វើអាជីវកម្ម សិប្បកម្ម ដែល​មិន​មានច្បាប់​អនុញ្ញាត​។

គូសបញ្ជាក់​ដែរ​ថា ពាក់ព័ន្ធ​និង​ករណី​ព្រៃ​ឈើខាងលើ​នេះ លោក ទ្រី សុភ​ក្រ័ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ បាន​បញ្ជាក់ ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃ​ទី​៣១ ខែមករា ថា រឿង​បទ​ល្មើស​ព្រៃឈើ ក្នុងស្រុក​សំបូរ និង​ស្រុក​ស្នួល គឺ​បង្ក្រាប​មិន​ចេះ​អស់នោះ​ទេ តែ​យើង​នៅ​តែ​បន្ដ​ព្យាយាម​បង្ក្រាប​។

អត្ថបទសរសេរ ដោយ