ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ជិះ​ម៉ូតូ​នៅ​រាន​ខាងក្រោយ
នារី​ជនជាតិ​ចិន​ម្នាក់ បង្ហាញ​ជំនាញ​ជិះ​ម៉ូតូ​នៅ​រាន​ខាងក្រោយ ហាក់ដូចជា​ដេក​ទ្រោប​លើ​សម្ភារ​លើ​ម៉ូតូ និង​ជា​រឿង​ដ៏​ចម្លែក​បំផុត​កម្រ​កើត​មាននៅ​លើ​លោក ។

២-​មនុស្ស​យន្ត​សន្តិសុខ​ចុះ​ទឹក​សម្លា.ប់​ខ្លួន

១-​ជិះ​ម៉ូតូ​នៅ​រាន​ខាងក្រោយ
នារី​ជនជាតិ​ចិន​ម្នាក់ បង្ហាញ​ជំនាញ​ជិះ​ម៉ូតូ​នៅ​រាន​ខាងក្រោយ ហាក់ដូចជា​ដេក​ទ្រោប​លើ​សម្ភារ​លើ​ម៉ូតូ និង​ជា​រឿង​ដ៏​ចម្លែក​បំផុត​កម្រ​កើត​មាននៅ​លើ​លោក ។

២-​មនុស្ស​យន្ត​សន្តិសុខ​ចុះ​ទឹក​សម្លាប់​ខ្លួន
មនុស្ស​យន្ត​ការពារ​សន្តិសុខ​ដោយ​ប្រព័ន្ធ​បញ្ជា​មាន​កំហុសឆ្គង​ក៏​ដើរ​ចុះ​ទឹក​ប្រៀប​ដូច​ជា កើត​អាការ​តប់ប្រមល់ ហើយ​ធ្វើ​អត្តឃាត ។

៣-​ចាស់ជរា​មូ​ស្ល៊ី​ម​អាច​ចេញចូល​សហរដ្ឋអាមេរិក
ប្រធានាធិបតី​អា​មេ​រិ​ក​ដូ​ណា​ល់ ត្រាំ ជួប​ការ​បរាជ័យ​ក្រោយ​ពី​តុលាការ​ជាន់ខ្ពស់​សម្រេច​ថា បម្រាម​ជន​មូ​ស្លុ​ី​ម​ទាំង​៦​ប្រទេស មិន​អាច​យក​ជា​ការ​បាន​ដោយ​មនុស្ស​ចាស់ និង​សាច់ញាតិ​របស់​អ្នក​ស្នាក់​នៅ​អា​មេ​រិ​ក​អាច​ចេញចូល​បាន ។

៤-​ព្រះ​អង្គ​ម្ចាស់​«​ច​ច​»​ញញឹម
ព្រះរាជវាំង​អង់គ្លេស បាន​បង្ហាញ​ព្រះ​អង្គ​ម្ចាស់​«​ច​ច​»​ព្រះ​បុត្រា​ដំបូង​របស់​ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម នៃ​ចក្រភព​អង់គ្លេស​ញញឹម​ក្នុង​ពេល​ព្រះ​ជន្ម​គម្រប់​៤​ព្រះ​វស្សា ។

៥-​ជួយ​ឆ្កែ​ដែល​ធ្លាក់​ក្នុង​ស្ទឹង
ក្រុម​ជួ​យស​ង្គ្រោះមួយ​ក្រុម​ជួយ​ឆ្កែ​ដែល​ធ្លាក់​ក្នុង​ស្ទឹង រួច​ផុត​ពី​គ្រោះថ្នាក់ និង​ជា​ទិដ្ឋភាព​កម្រ​បានឃើញ​នៅ​លើ​លោក ។ ព្រឹត្តិការណ៍​នេះ​បាន​កើតឡើង​នៅ​ប្រទេស​ថៃ ។

៦-​ហ្វូង​កណ្តូប​វាយលុក​លើ​ផ្លូវ​មួយ​នៅ​រុ​ស្ស៊ី
ហ្វូង​កណ្តូប​វាយលុក​លើ​ផ្លូវ​មួយ​នៅ​ភាគ​ខាងត្បូង​រុ​ស្ស៊ី និង​ចាត់​ទុក​ថា​ជា​ព្យុះ​ព្រិល​កណ្តូប​បាន​វាយបក​នៅ​រុ​ស្ស៊ី ។

៧-​រញ្ជួយ​ដី​កម្លាំង​៦,៧​រិ​ក​ស្ទ័​រ​នៅ​តួ​ក​គី​និង​ក្រិ​ក
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​២​នាក់ និង​២០០​នាក់​រង​របួស​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ​តួ​ក​គី និង​លើ​កោះ​«Kos»​ប្រទេស​ក្រិ​ក កាលពី​ថ្ងៃ​ទី​២១ កក្កដា ២០១៧ ។

៨-​អតីត​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​បាន​ស្លាប់
លោក​លីវ សៀវ​ប៉ ជនជាតិ​ចិន និង​ជា​អតីត​ម្ចាស់​រង្វាន់​ណូបែល​សន្តិភាព​បាន​ស្លាប់​បាត់បង់​ជីវិត ដោយ​មហារីក​ថ្លើម​ធ្វើ​ឱ្យ​ពលរដ្ឋ​ចិន​នៅ​ទូ​ទាំង​ពិភពលោក​សោកស្តាយ ។

៩-​ស្បែកជើងបាតា​ទើរ​លើ​ខ្សែភ្លើង​តង់ស្យុង​ខ្ពស់
ពលរដ្ឋ​ដែល​រស់នៅ​បរិវេណ​ច្រកចូល​មន្ទីរពេទ្យ​«​បាង​ឡា​មុង​»​ប្រទេស​ថៃ ស្នើ​ឱ្យ​អាជ្ញាធរ​យក​ស្បែកជើង​ប៉ា​តា​ចេញពី​ខ្សែភ្លើង​មាន​តង់ស្យុង​ខ្ពស់ ដើម្បី​សុវត្ថិភាព​ដល់​ពលរដ្ឋ​ដែល​ដើរ​កាត់​បរិវេណ​នេះ ។

១០-​អា​មេ​រិ​ក​ហាម​ដើរ​កម្សាន្ត​នៅ​កូរ៉េ​ខាងជើង
ក្រុមហ៊ុន​ទេសចរណ៍​នៅ​អា​មេ​រិ​ក​ហាម​ពលរដ្ឋ​អា​មេ​រិ​ក​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​កូរ៉េ​ខាងជើង ព្រោះ​ស្ថានការណ៍​ក្នុង​ពេល​បច្ចុប្បន្ន​កំពុង​តែ​តានតឹង ៕