ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ប្រកាសផ្តល់​ប្រាក់​រង្វាន់​ដល់​អ្នក​ចាប់​បាន​ឬ​កម្ទេច​រថក្រោះ​លោក​ខាងលិច​ផ្ដល់​ឱ្យ​អ៊ុយ​ក្រែ​ន

2 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ លោក​អា​ឡិច​សាន់​ឌ័​រអូ​ស៊ី​ប៉ូវ អភិបាល​តំបន់ KRAI DE TRANSBAI

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ លោក​អា​ឡិច​សាន់​ឌ័​រអូ​ស៊ី​ប៉ូវ អភិបាល​តំបន់ KRAI DE TRANSBAI
KALIE ជា​តំបន់​រដ្ឋបាល​រុ​ស្ស៊ី​​មួយ​នៅ​ស៊ី​បេ​រី មាន​ព្រំដែន​ជាប់​ចិន​និង​ម៉ុង​ហ្គោ​លី​បាន​សន្យា​ថា នឹង​ផ្ដល់​រង្វាន់​ច្រើន​លាន​រូ​ប្លិ៍ សម្រាប់​ការ​ចាប់​បាន​រថក្រោះ​លោក​ខាងលិច​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន ។

តាម​កាសែត MOSCOW TIMES ថា អ្នកនយោបាយ​រូប​នោះ បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី
២៧ មក​រា លើ​កិច្ចសន្យា​បែប​នោះ ដែល​ផ្ដល់​រង្វាន់ជា​ប្រាក់​ដ៏​ច្រើន​ដល់​បណ្ដា​ទាហាន​រុ​ស្ស៊ី​ ដែល​ចាប់
បាន​រថក្រោះ​អូតង់​នៅ​ដំណើរ​បាន ។ ជា​ការបញ្ជាក់​ច្បាស់​ថែម​ទៀត​នោះ ទាហាន​រុ​ស្ស៊ី​​ណា
ចាប់​បាន​រថក្រោះ​អា​ល្លឺ​ម៉​ង់ LEOPARD 2 មួយគ្រឿង​អាច​ទទួល​បាន​រង្វាន់​ដល់​ទៅ​៣​លាន​រូ​ប្លិ៍
(៤៣.០០០​ដុល្លារ​) ។ ចំណែក​ទាហាន​ណា​ដែលចូលរួម​ក្នុង​ចាប់​បាន​រថក្រោះ​ធុន​នោះ អាច​ទទួល
រង្វាន់​៧២០០​អឹ​រ៉ូ ។ ម្យ៉ាងទៀត​បើ​មិន​អាច​ចាប់​រឹបអូស​បាន​រថក្រោះ​អា​ល្លឹ​ម៉​ង់​នោះ​នៅ​ល្អ ទាហាន
ដែល​បំផ្លាញ​បាន​រថក្រោះ​ធុន​នេះ​ក៏​ទទួល​បានរង្វាន់​ជិត​១​លាន​រូ​ប្លិ៍ ប្រមាណ​ជា​១៤.៣០០
អឺ​រ៉ូ​ដែរ ។ ចំណែក​អ្នក​ដែល​ជួយ​នាំ​ទៅ​ដល់​ការ​កម្ទេច​រថក្រោះ​អា​ល្លឺ​ម៉​ង់​បាន​១​គ្រឿង អាច​ទទួល​ប្រាក់​រង្វាន់​២២៥០​អឺ​រ៉ូ ។

ប្រាក់​រង្វាន់​ក៏​នឹងផ្ដល់​ឲ្យ​ដែរ​ចំពោះ​ការ​ចាប់​បាន​ឬ​កម្ទេច​រថក្រោះអា​មេ​រិ​ក ។ ទាហាន​រុ​ស្ស៊ី​អាច​ទារ​រង្វាន់​១,៥​លានរូ​ប្លិ៍​(២១.៤៥០​អឺ​រ៉ូ​) សម្រាប់​ការ​ចាប់​បាន​រថក្រោះ​ធុន M1 ABRAMS ១​គ្រឿង ។ រង្វាន់​៥០០.០០០​រូ​ប្លិ៍ ផ្ដល់​សម្រាប់​ការ​កម្ទេច​បាន​រថក្រោះធុន​នេះ​១​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ