មន្ទីរប៉ង់តាហ្គោនប្រកាសពីការចាប់បានអាវុ.ធអ៊ីរ៉ង់ផ្ដល់ដល់យេម៉ែន
ប្រទេសអ៊ីរ៉ង់-យេម៉ែន ៖ មន្ទីរប៉ង់តាហ្គោនប្រកាសកាលពីថ្ងៃទី១ កុម្ភៈ ថា បណ្ដាសម្ព័ន្ធមិត្តលោក
ប្រទេសអ៊ីរ៉ង់-យេម៉ែន ៖ មន្ទីរប៉ង់តាហ្គោនប្រកាសកាលពីថ្ងៃទី១ កុម្ភៈ ថា បណ្ដាសម្ព័ន្ធមិត្តលោក
ប្រទេសអ៊ីរ៉ង់-យេម៉ែន ៖ មន្ទីរប៉ង់តាហ្គោនប្រកាសកាលពីថ្ងៃទី១ កុម្ភៈ ថា បណ្ដាសម្ព័ន្ធមិត្តលោកខាងលិចដែលមិនបង្ហាញអត្តសញ្ញាណ កាលក្នុងខែមករា ចាប់រឹបអូសបានអាវុ.ធអ៊ីរ៉ង់ដ៏ច្រើនដែលផ្ដល់ដល់យេម៉ែន ។

កាសែត WALL STREET JOURNAL អះអាងថា បណ្ដាអ្នកដែលបញ្ជូនអាវុ.ធទាំងនោះទៅកាន់យេម៉ែនគឹពួកទាហាននៃកងកម្លាំងពិសេសបារាំង ។ ក្នុងសេចក្ដីប្រកាសមួយទីបញ្ជាការកណ្ដាលកងទ័ពអាមេរិកគូសបញ្ជាក់ថា កាំភ្លើ.ងវា.យលុកដល់ជាង៣០០០ដើមគ្រាប់៥៧៨.០០០គ្រាប់ មីស៊ីលប្រឆាំងរថក្រោះ២៣ដើម ត្រូវរិបអូសបានក្នុងប្រតិបត្តិការដែលធ្វើនាថ្ងៃទី១៥ មករា ក្នុងឈូងសមុទ្រអូម៉ង់ ។

ទីបញ្ជាការកណ្ដាលកងទ័ពអាមេរិកដែលត្រួតពិនិត្យ បណ្ដាប្រតិបត្តិការយោធាអាមេរិកនៅមជ្ឈឹមបូព៌ាបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្ដល់ការជួយទ្រទ្រង់ដល់ប្រតិបត្តិការរបស់ប្រទេសសម្ព័ន្ធមិត្តមិនបញ្ជាក់ឈ្មោះ ដែលចាប់បានអាវុ.ធទាំងនោះបញ្ជូនឲ្យពួកឧទ្ទាមយេម៉ែនហ៊ូធី ។ ទោះបីយ៉ាងណាកាសែត WALL STREET JOURNALដែលថាដកស្រង់ប្រភពច្បាស់ការណ៍បានលើកពីឈ្មោះប្រទេសបារាំង។

ប្រតិបត្តិការដែលធ្វើតាមបណ្ដោយផ្លូវសមុទ្រដ៏វែងនោះ ជាប្រពៃណីប្រើប្រាស់ក្នុងការរត់ពន្ធ
អាវុ.ធអ៊ីរ៉ង់មកកាន់យេម៉ែន ៕
ចែករំលែកព័តមាននេះ