ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា ស្រី ចាន់​ថន ប្រកាស​ផ្ដល់​ផ្ទះ​វីឡា​តម្លៃ​២៧​ម៉ឺន​ដុល្លារ និង​ប្រាក់​ឧបត្ថម្ភ​១០​ឆ្នាំ បើ​កីឡាករ​ខ្មែរ​ណា ផ្ដួល​ស្ដេច​ប្រដាល់​ថៃ ប៊ូ​ខាវ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អនុប្រធាន​កិត្តិយស​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ លោក​ឧកញ៉ា ស្រី ចាន់​ថន បាន​ប្រកាស​ថា នឹង​ផ្ដល់​ជូន​ផ្ទះ​វីឡា ដែល​មាន​តម្លៃ ២៧​ម៉ឺន​ដុល្លា…

រាជធានី​ភ្នំពេញ ៖ អនុប្រធាន​កិត្តិយស​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ លោក​ឧកញ៉ា ស្រី ចាន់​ថន បាន​ប្រកាស​ថា នឹង​ផ្ដល់​ជូន​ផ្ទះ​វីឡា ដែល​មាន​តម្លៃ ២៧​ម៉ឺន​ដុល្លា និង​ប្រាក់​ឧបត្ថម្ភ រយៈពេល​១០​ឆ្នាំ ប្រសិនបើ​កីឡាករ​គុន​ខ្មែរ​រូប​ណា អាច​វាយ​យកឈ្នះ​ស្ដេច​ប្រដាល់​ថៃ ប៊ូ ខាវ បាន ដើម្បី​នាំ​ជ័យ​ជំនះ​ជូន​ជាតិ ។

នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ឧកញ៉ា ស្រី ចាន់​ថន ៖ «​ជា​សម្ដី​ចេញពី​មា​តុ ប៊ូ​ខាវ មិន​អី​ទេ ខ្មែរ​មិន​ចង់បាន​លោក​ប៊ូ​ខាវ​ទេ ក្នុង​នាម​ខ្ញុំបាទ ជា​អនុប្រធាន​កិត្តិយស​របស់​សហព័ន្ធ​កីឡាប្រដាល់​គុណ​ខ្មែរ ខ្មែរ​ក៏​មាន​អ្នក​ខ្លាំង​ដែរ បើ​ខ្មែរ វ៉ៃ​ប៊ូ​ខាវ​ឈ្នះ អោយ​វីឡា​មួយ ឡាន​មួយ និង​ថវិការ​បន្ថែម ប្រចាំ​រយៈពេល​១០​ឆ្នាំ​។ នេះ​ជា​ការ​លើកទឹកចិត្ត​ដល់​កីឡាករ​ខ្មែរ តស៊ូ​ដើម្បី​មា​តុ​ជាតិ​របស់​យើង ។ ខ្ញុំ​ស្រឡាញ់​កម្ពុជា​» ។

ជុំវិញ​ហេតុការណ៍ ប្រកាស​ស្វែងរក​ជើង​ខ្លាំង​ប្រដាល់​កម្ពុជា មក​ផ្ដួល​ស្ដេច​ប្រដាល់​ថៃ​រូប​នេះ ដោយសារ​តែ​មាន​វិវាទ រវាង​អ្នកគាំទ្រ​កីឡាប្រដាល់​«​គុន​ខ្មែរ​» និង​«​មួយ​ថៃ​» ជុំវិញ​ការ​ដាក់​ប្រភេទ​កីឡាករ​គុន​ខ្មែរ នៅ​ស៊ី​ហ្គេ​ម ក្នុង​ប្រទេស​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ ដោយ​មិន​ដាក់​ប​ញ្ជូ​ល​ប្រភេទ​កីឡាប្រដាល់​មួយ​ថៃ ។ ហើយ​បន្ទាប់​មក ស្ដេច​ប្រដាល់​ថៃ ប៊ូ​ខាវ បាន​ប្រកាស​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា រូបគេ​មិន​ជាប់​សាច់ឈាម​ខ្មែរ​ទេ គេ​មាន​ដើម​កំណើត​ជា​ជនជាតិភាគតិច​(​កួយ​) ។

ហើយ​មិនតែប៉ុណ្ណោះ ថ្មី​ៗ​នេះ​លោក​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា នាយក​រដ្ឋមន្ត្រី​ថៃ បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ការ​ឈ្លោះប្រកែក​គ្នា ដែល​លោក​ហៅ​ថា ជា​ជម្លោះ​ដែល “​គ្មាន​ន័យ​” ជុំវិញ​ថា តើ​កីឡាប្រដាល់​ប្រពៃណី គួរ​ត្រូវ​បាន​គេ​ហៅ​ថា Maay Thai ឬ គុន​ខ្មែរ ពេល​ដែល​ប្រទេស​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ ក្នុង​ខែឧសភា​ខាង​មុខ​នោះ ប៉ុន្តែ​បែរជា​កីឡាករ​ប្រដាល់​ល្បីឈ្មោះ​របស់​ថៃ​នេះ បាន​និយាយ​ទៅ​កាន់​ទាំង​សារព័ត៌មាន​ថៃ និង​អន្តរជាតិ នៅ​ថ្ងៃ​ទី​០១ ខែកុម្ភៈ​ថា ៖ «​រឿង​កម្ពុជា ដាក់​គុន​ខ្មែរ នៅ​ស៊ី​ហ្គេ​ម ជា​សិទ្ធិ​របស់​គេ យើង​មិន​អាច​និយាយ​បាន​ទេ ហើយ​គុន​ខ្មែរ គឺ​ត្រឹមតែ​លំដាប់​អាស៊ាន យើង​កុំទៅ​ខ្វល់​អី ។ យើង​ត្រូវ​និយាយ​ដល់​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ព្រោះ​របស់​ថៃ​យើង Original លេខ​១​ទៅ​ហើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ