មកស្គាល់ស្ត្រីខ្លាំង១រូបនឹងឈរឈ្មោះបេក្ខជនប្រធានាធិបតីអាមេរិក
សហរដ្ឋអាមេរិក ៖ អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ អ.ស.ប លោកស្រី NIKKI HALEY សន្យា
សហរដ្ឋអាមេរិក ៖ អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ អ.ស.ប លោកស្រី NIKKI HALEY សន្យា
សហរដ្ឋអាមេរិក ៖ អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ អ.ស.ប លោកស្រី NIKKI HALEY សន្យាកាលពីថ្ងៃទី១ កុម្ភៈ ធ្វើការប្រកាសពិសេសនាថ្ងៃទី១៥ កុម្ភៈ ប្រាប់បណ្ដាអ្នកគាំទ្រពីការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ខាងមុខនេះ ។
តាម TWITTER លោកស្រី NIKKI HALEY ថ្លែងថា គ្រួសារខ្ញុំនិងរូបខ្ញុំមានការប្រកាសពិសេសចំពោះលោកអ្នក ។ លោកស្រីស្នើដល់បណ្ដាអ្នកគាំទ្រដល់ថ្ងៃប្រកាសនោះប្រមូលផ្ដុំគ្នាឲ្យបានច្រើន ក្នុងរដ្ឋការ៉ូលីនខាងត្បូងដែលលោកស្រីជាអភិបាលរដ្ឋនោះ ។

មនុស្សជាច្រើនមានបំណងឈរឈ្មោះជាបេក្ខជន ប្រធានាធិបតីក្នុងការបោះឆ្នោតសម្រាំង បេក្ខជនសម្រាប់គណបក្សសាធារណរដ្ឋប្រជែងជាមួយលោកដូណាល់ ត្រាំ ។ ប្រសិនបើមហិច្ឆិតានោះត្រូវបានអះអាងនោះលោកស្រី NIKKI HALEY នឹងក្លាយនាពាក់កណ្ដាលខែកុម្ភៈ ជាបេក្ខជនគួរឲ្យកត់សម្គាល់មួយរូបប្រជែងគ្នាជាមួយអតីតប្រធានាធិបតី លោកដូណាល់ ត្រាំ ។
អ្នកដែលចង់ប្រជែងជាមួយលោកត្រាំដទៃៗទៀតមាន អតីតប្រធានាធិបតីលោក MIKE PENCE អតីតរដ្ឋមន្ត្រីការបរទេសលោក MIKE POMPEO អភិបាលរដ្ឋវៀជីនៀរ លោកGLENN YOUNGKIN ព្រឹទ្ធសមាជិកលោក TIM SCOTT ព្រមទាំងអ្នកសាធារណរដ្ឋច្រើនរូបទៀត ។
ចំណែកលោកចូ បៃដិន វិញក៏អាចឈរឈ្មោះដណ្ដើមអំណាចអាណត្តិទី២ទៀតផងដែរ ៕
ចែករំលែកព័តមាននេះ