សមយុទ្ធទ័ពអាកាសរួមរវាងកូរ៉េខាងត្បូងនិងអាមេរិក
កូរ៉េខាងត្បូង-អាមេរិក ៖ តាមទីភ្នាក់ងារព័ត៌មាន YONHAP ក្រសួងការពារប្រទេសកូរ៉េខាងត្បូង
កូរ៉េខាងត្បូង-អាមេរិក ៖ តាមទីភ្នាក់ងារព័ត៌មាន YONHAP ក្រសួងការពារប្រទេសកូរ៉េខាងត្បូង
កូរ៉េខាងត្បូង-អាមេរិក ៖ តាមទីភ្នាក់ងារព័ត៌មាន YONHAP ក្រសួងការពារប្រទេសកូរ៉េខាងត្បូង ប្រកាសនាថ្ងៃទី២ កុម្ភៈថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានធ្វើកាលពីថ្ងៃទី១ កុម្ភៈ សម
យុទ្ធទ័ពអាកាសរួម ដោយមានការចូលរួមរបស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B និង
បណ្ដាយន្តហោះប្រដេញបំបាំងកាយ F-22 និងF-35B របស់កងទ័ពអាកាសអាមេរិក ក្នុងក្រប
ខណ្ឌនៃការបង្ហាញពីឆន្ទៈនិងសមត្ថភាពរបស់អាមេរិក ដែលមានកម្លាំងដ៏ខ្លាំងនិងគួរឲ្យជឿជាក់
ក្នុងការប្រឈមមុខចំពោះការគំរា.មកំហែងនុយក្លេអ៊ែរនិងមីស៊ីលកូរ៉េខាងជើង ។ នេះជាការអះ
អាងរបស់ក្រសួងការពារប្រទេសកូរ៉េខាងត្បូង ក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ។

ក្រសួងនេះនិយាយទៀតថា សមយុទ្ធនេះស្ថិតក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងមួយ ដែលសម្រេចបានក្នុងឱកាសនៃការជួបគ្នាកំពូលរវាងមេដឹកនាំប្រទេសទាំង២កាលពីឆ្នាំទៅមិញ ដើម្បីដាក់ពង្រាយបណ្ដាមធ្យោបាយយុទ្ធ សាស្ត្រអាមេរិក ស្របតាមកាលៈទេសៈនិងមានការសម្របសម្រួលគ្នា និងថាសមយុទ្ធនោះបង្ហាញពីការប្ដេជ្ញាចិត្តម៉ឺងម៉ាត់ ដើម្បីការពារសន្តិសុខជាតិក្នុងនាមជាសម្ព័ន្ធមិត្ត ។
ក្រសួងការពារប្រទេសកូរ៉េខាងត្បូងបន្តទៀតថា នាពេលខាងមុខប្រទេសទាំង២នឹងបង្កើនជំនឿ
ចិត្តរបស់ពលរដ្ឋយើង ដោយពង្រឹងសមយុទ្ធយោធារួមនិងដោយដាក់ពង្រាយបណ្ដាមធ្យោ
បាយយុទ្ធសាស្ត្រអាមេរិក ។
សមយុទ្ធយោធារួមចុងក្រោយទាំងឡាយធ្វើឡើង ខណៈពលរដ្ឋកូរ៉េខាងត្បូងមួយចំនួនសម្ដែងការសង្ស័យលើភាពជឿជាក់ចំពោះការជួយការពាររបស់អាមេរិក ពេលដែលកូរ៉េខាងជើងបន្តអភិវឌ្ឍមីស៊ីលរយៈឆ្ងាយបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។
ចំពោះសមយុទ្ធជើងអាកាសរួមទ្រង់ទ្រាយធំនេះរបស់អាមេរិកនិងកូរ៉េខាងត្បូង ក្រសួងការបរទេសកូរ៉េខាងជើង នាព្រឹកថ្ងៃទី២ កុម្ភៈ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ផ្សាយដោយទីភ្នាក់ព័ត៌មានផ្លូវការ KCNA សម្ដែងពីប្រតិកម្មយ៉ាងខ្លាំងរបស់ខ្លួនប្រឆាំងរាល់ការប៉ុនប៉ងខាងយោធារបស់សហរដ្ឋអាមេរិកពេលមានសមយុទ្ធជើងអាកាសនោះ ដែលមាន វត្តមានបណ្ដាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងបណ្ដាយន្តហោះបំបាំងកាយអាមេរិក ។ ក្នុងសេចក្ដីប្រកាសនេះក្រុងព្យុងយ៉ាងនិយាយថា សភាពការណ៍នយោបាយនិងយោធានៅឧបទ្វីបកូរ៉េ និងក្នុងតំបន់កំពុង
តានតឹងខ្លាំងបំផុតហួសពីបន្ទាត់ក្រហមមកពីសមយុទ្ធរួមនេះ ៕
ចែករំលែកព័តមាននេះ