ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​-​ឥណ្ឌា ចាប់ផ្តើម​ភាព​ជា​ដៃគូ​ផ្តោត​លើ​អាវុធ និង AI ដើម្បី​ប្រកួតប្រជែង​ជាមួយ​ចិន

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០១ ខែ

សហរដ្ឋអាមេរិក ៖ យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០១ ខែកុម្ភៈ បានឱ្យ​ដឹង​ថា សហរដ្ឋអាមេរិក បាន​ចាប់ផ្តើម​ភាព​ជា​ដៃគូ​ជាមួយ​ប្រទេស​ឥណ្ឌា ដែល​លោក​ប្រធានាធិបតី Joe Biden សង្ឃឹមថា នឹង​ជួយ​ដល់​ប្រទេស​នានា ក្នុង​ការ​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​ចិន លើ​ឧបករណ៍​យោធា ឧបករណ៍​អេ​ឡិច​ត្រូ​និក និង AI (​បញ្ញា​សិប្បនិម្មិត​)​។

ទីក្រុង​វ៉ា​ស៊ី​ន​តោន ចង់​ដាក់​ពង្រាយ​បណ្តាញទូរស័ព្ទ​ចល័ត​លោក​ខាងលិច​បន្ថែម​ទៀត នៅ​ក្នុង​ឧបទ្វីប ដើម្បី​ទប់ទល់​នឹង​បច្ចេកវិទ្យា​ក្រុមហ៊ុន Huawei របស់​ចិន តាម​រយៈ​ការ​ស្វាគមន៍​អ្នកជំនាញ​ផ្នែក​បន្ទះ​ឈី​ប​កុំព្យូទ័រ​របស់​ឥណ្ឌា​កាន់តែ​ច្រើន មក​កាន់​សហរដ្ឋអាមេរិក និង​លើកទឹកចិត្ត​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំង​ពីរ សហការ​លើ​ឧបករណ៍​យោធា​ដូច​ជា ប្រព័ន្ធ​កាំភ្លើង​ធំ​ជាដើម​។

លោក Jake Sullivan ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក និង​លោក Ajit Doval ទីប្រឹក្សា​សន្តិសុខ​ជាតិ​ឥណ្ឌា បាន​ជួប​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ នៅ​ឯ​សេត​វិមាន កាលពី​ថ្ងៃ​ទី​៣១ ខែមករា កន្លង​ទៅ ដើម្បី​ចាប់ផ្តើម​គំនិត​ផ្តួចផ្តើម អា​មេ​រិ​ក​-​ឥណ្ឌា​ស្តី​ពី​បច្ចេកវិទ្យា​សំខាន់​ៗ ដែល​កំពុង​កើត​មាន​។

លោក Sullivan បាន​ថ្លែង​ថា «​បញ្ហា​ប្រឈម​ដ៏​ធំ ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ចិន រួម​មានការ​អនុវត្ត​សេដ្ឋកិច្ច​របស់​ខ្លួន ចលនា​យោធា​ដ៏​ឈ្លានពាន កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​គ្រប់គ្រង​ឧស្សាហកម្ម​នា​ពេល​អនាគត និង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​នា​ពេល​អនាគត បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង ដល់​ការ​គិត​របស់​ឥណ្ឌា​»​។

កាលពី​ថ្ងៃ​ទី​០១ ខែកុម្ភៈ កន្លង​ទៅ លោក Sullivan រួម​និង​លោក Doval បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សភាពាណិជ្ជកម្ម​ជាមួយនឹង​អ្នកដឹកនាំ​សាជីវកម្ម​មក​ពី​ក្រុមហ៊ុន Lockheed Martin Corp, Adani Enterprises និង Applied Materials Inc. ខណៈ​ពេល​ដែល​ឥណ្ឌា គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​គម្រោងការ​ចូលរួម​អាស៊ី​ហត្ថលេខី របស់​រដ្ឋបាល​លោក Biden សម្រាប់​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក (IPEF) ដែល​គំនិត​ផ្តួចផ្តើម​នេះ ក៏​រួម​បញ្ចូល​ផង​ដែរ នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​លើ​លំហ និង​ការ​គណនា​កង់​ទិច ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​។

ទន្ទឹម​នឹង​នេះ​ផង​ដែរ ក្រុមហ៊ុន General Electric ក៏​កំពុង​ស្នើ​សុំ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក សម្រាប់​ការ​អនុញ្ញាត​ឱ្យ​មានការ​ផលិត​ម៉ាស៊ីន​យន្តហោះ​ជាមួយនឹង​ប្រទេស​ឥណ្ឌា​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សេត​វិមាន ដែល​បាន​បញ្ជាក់​ថា ការ​ពិនិត្យ​ឡើង​វិញ កំពុង​តែ​ដំណើរការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ