រាជធានីភ្នំពេញ ៖ មានមនុស្សជាច្រើនតែងតែនិយមពាក់ខ្សែកបន្តោងព្រះមិនថា ជាបុរស ឬស្ត្រីឡើយ ដែលអ្នកខ្លះជឿថា ពាក់ទៅនឹងមានក្តីសុខសប្បាយ មានសំណាង និងមនុស្សមួយចំនួនទៀតជឿថា បណ្តេញខ្មោច ឬអមនុស្សមិនឲ្យមកបៀតបៀន ហើយមនុស្សមួយចំនួនទៀតពាក់ទៅដោយសារការស្រលាញ់ចូលចិត្តជាដើម។
![Picture]()
ដើម្បីឲ្យអស់ចម្ងល់អ្នកទាំងអស់គ្នា និងជាការស្រាយចម្ងល់ដល់បងប្អូនជាច្រើននាក់ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា គឺជាភិក្ខុសង្ឃមួយអង្គដែលបច្ចុប្បន្ននេះ ត្រូវបានប្រជាពលរដ្ឋខ្មែរបានស្គាល់យ៉ាងច្បាស់ និងគោរពឲ្យតម្លៃដល់ព្រះអង្គយ៉ាងខ្លាំង ។
រូបតំណាងលោកម្ចាស់គ្រូ សាន សុជា ក៏បានបកស្រាយ «តើស្រីៗពាក់ខ្សែកបន្តោងព្រះបាបទេ?» ដែលម្ចាស់គ្រូបានបញ្ជាក់ នៅក្នុងយូធូបឆានែលរបស់លោកម្ចាស់គ្រូ។ ព្រះអង្គ សាន សុជា បានបញ្ជាក់ថា«បើនិយាយថា បានវាអត់មានទាស់ខុសអី ហើយថាមិនបានទេ ពីព្រោះព្រះសម្មាសម្ពុទ្ធមិននៅក្នុងថ្ម ឬក្នុងមាស ឬក្នុងស្ពាន់ដែលយើងធ្វើនោះទេជាអារម្មណ៍របស់យើងទេ ដែលគិតថារបស់ហ្នឹងជាព្រះអង្គ។ បន្ថែមពីនោះទៀតលោកម្ចាស់គ្រូ បានបន្តថា គ្មានច្បាប់ណាថា បាន ឬមិនបានទេ តែត្រូវសិក្សាពីបំណងដែលយើងពាក់វិញ។តើពាក់ធ្វើអី?ពាក់ឲ្យកើតបញ្ញា ឬឲ្យកើតមិច្ឆាទិដ្ឋិ? បើពាក់ឲ្យកើតបញ្ញា ពាក់ឲ្យកើតខន្តី អាហ្នឹងល្អ អត់អីទេ។ តែបើសិនដាក់ជាប់ហ្នឹងខ្លួនហើយ មានជំនឿផ្សេងដូចជា ការពារចង្រៃ អុតបាតអីចេះចុះ បាច់ដាក់ទេ វាមិនសមទេ មិនសមនៅជិតព្រះពុទ្ធទេ ព្រោះព្រះពុទ្ធអត់មានជំនឿអីផ្តេសផ្តាសអីចឹងទេ។លោកម្ចាស់គ្រូ បានបន្ថែមថា អាត្មាថា រឿងត្រូវ មិនត្រូវ ខុសទោសអី មិននិយាយអីទេ វាអត់សម។
![Picture]()
ទន្ទឹមនោះដែរ លោកគ្រូ សានសុជា បានបន្តថា បើយើងពាក់ ដើម្បីឲ្យកើតធម៌ល្អៗក្នុងចិត្តទៅ អត់អីទេ។ តែបើពាក់ឲ្យកើតជំនឿផ្សេងៗ ដូចជាហុងស៊ុយ ព្រះអង្គមកការពារ និងជំនឿផ្សេងៗទៀត បើមិនពាក់ល្អជាង ព្រោះបើចង់ពាក់ចឹងទៅពាក់ខ្សែកថាគ្រូយន្តឯណាទៅ កុំឲ្យប្រលាក់ព្រះអង្គវាមិនថោ.កទា.បដល់ព្រះពុទ្ធ ព្រះអង្គមិនថោ.កដោយសារយើងទេ តែអ្វីដែលគេមើលឃើញទៅ អូៗអ្នកសាវ័កព្រះពុទ្ធហ្នឹងឆោតៗ អ្នកសាវ័កព្រះពុទ្ធហ្នឹង ដូចជាពុទ្ធបរិស័ទហ្នឹងល្ងង់ៗអីៗអីចឹង វានាំឲ្យគេកើតបាបដោយសារតិះដៀលយើង គេតិះដៀលត្រឹមយើងទេ តែវាប៉ះពាល់ដល់លំអរបស់ពុទ្ធសាសនាហ្នឹង។
![Picture]()
ព្រះអង្គ សាន សុជា បានបន្ថែមថា បើសិនជាយើងពាក់ទៅបែរជាជឿផ្តេសផ្តាសកុំពាក់ វានាំឲ្យអាប់កិត្តិនាមព្រះអង្គ។ពីព្រោះរូបព្រះហ្នឹងអត់ ជាតួបុណ្យ តួបាប នៅក្នុងនោះទេ យើងប្រើឲ្យបានជាប្រយោជន៍ យើងប្រើដោយមិច្ឆាទិដ្ឋិយើងកើតតែមិច្ឆាទិដ្ឋិ មានទោសទៅតាមហ្នឹងទៅ។
សូមបញ្ជាក់ថា៖ អំឡុងខែឧសភា ឆ្នាំ២០០១ ព្រះអង្គ សាន សុជា បានបង្កើតមជ្ឈមណ្ឌលសិក្សាអប់រំពុទ្ធសាសនា ដើម្បីបង្រៀនព្រះធម៌នានាដល់ឧបាសក ឧបាសិកា បច្ចុប្បន្នឈ្មោះ«មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន»។ នៅពេលមណ្ឌលសិក្សាព្រះពុទ្ធសាសនានេះ បានរីកលូតលាស់សមល្មម ក្រសួងធម្មការ និងសាសនា បានស្នើសុំឲ្យក្លាយជាវត្ត ចាប់ពីពេលនោះមក ដោយដាក់ឈ្មោះថា «វត្តមណីរតនារាម» ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
![Picture]()
ព្រះអង្គ ជាសាវៈរបស់ព្រះពុទ្ធសាសនាដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយធម៌ អប់រំចិត្ត និងគំនិតរបស់ប្រជាជនឲ្យប្រកាន់ភ្ជាប់អំពើល្អ ចេះជួយអ្នកដទៃ មានចិត្តមេត្តា និងសេចក្ដីសុច្ចរិតទៀងត្រង់។
បច្ចុប្បន្នព្រះអង្គក្លាយជាស្ថាបនិក និងជាប្រធានសមាគមធម្មកឋិកកម្ពុជា ។ព្រះអង្គ ជាធម្មាចារ្យដែលបង្រៀនព្រះអភិធម្មដ៏មានកេរិ៍ឈ្មោះល្បីនៅក្នុងប្រទេសកម្ពុជាផងដែរ។សព្វថ្ងៃនេះ ភិក្ខុវជិរប្បញ្ញោ សាន សុជា គង់នៅទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី ហើយព្រះអង្គតែងតែបាននិមន្តទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក៕
ចែករំលែកព័តមាននេះ