បាតុកម្មដ៏ធំប្រឆាំងការបង្កើនអាយុចូលនិវត្តន៍នៅបារាំង
ប្រទេសបារាំង ៖ ចំនួនបាតុករដែលលើកគ្នាចូលរួមកាលពីថ្ងៃទី៣១ មករា ក្នុងបាតុកម្មប្រឆាំងការ
ប្រទេសបារាំង ៖ ចំនួនបាតុករដែលលើកគ្នាចូលរួមកាលពីថ្ងៃទី៣១ មករា ក្នុងបាតុកម្មប្រឆាំងការ
ប្រទេសបារាំង ៖ ចំនួនបាតុករដែលលើកគ្នាចូលរួមកាលពីថ្ងៃទី៣១ មករា ក្នុងបាតុកម្មប្រឆាំងការបង្កើនអាយុចូលនិវត្តន៍នៅបារាំង ពិតជាមានច្រើនបំផុត ដែលកំណត់ពីរបត់មួយនៃការប្រឆាំងនយោបាយនេះរបស់រដ្ឋាភិបាលនិងសហជីព លើការកែទម្រង់ច្បាប់កំណត់អាយុចូលនិវត្តន៍ដល់៦៤ឆ្នាំ។

នៅក្រុងប៉ារីសនាថ្ងៃទី៣១មករានោះ មានបាតុករដល់៥០០.០០០នាក់ គឺលើសពី១០០.០០០នាក់ដែលបានបាតុកម្មកាលពី១០ថៃ្ងមុននេះ។ សរុបក្នុងទូទាំងប្រទេសបារាំងនាថៃ្ងទី៣១មករា បានមនុស្សចូលរួមបាតុកម្មប្រឆាំងការបង្កើនអាយុចូលនិវត្តន៍ដល់ទៅជាង១,២៧លាននាក់ ។

បាតុកម្មដ៏សម្បើមនោះជាលើកទី២រយៈពេលមិនដល់២សប្ដាហ៍ផង នាំឲ្យប្រធានាធិបតីបារាំងលោកអេមម៉ានុយអែលម៉ាក្រុង មានការអាល់អែកចិត្តយ៉ាងខ្លាំង ព្រោះបើប្រកាន់យកនយោបាយនេះហាក់ដូចជាការប្រឆាំងនឹងពលរដ្ឋបារាំងភាគច្រើនដែលចង់រក្សាទុកអាយុចូលនិវត្តន៍ត្រឹម៦២ឆ្នាំ៕
ចែករំលែកព័តមាននេះ