លទ្ធភាពនៃសង្គ្រាមរវាងអាមេរិននិងចិនក្នុងឆ្នាំ២០២៥?
អាមេរិក-ចិន ៖ មេបញ្ជាការកងកម្លាំងអាកាសអាមេរិក ឧត្ដមសេនីយ MIKE MINIHAN ក្នុង
អាមេរិក-ចិន ៖ មេបញ្ជាការកងកម្លាំងអាកាសអាមេរិក ឧត្ដមសេនីយ MIKE MINIHAN ក្នុង
អាមេរិក-ចិន ៖ មេបញ្ជាការកងកម្លាំងអាកាសអាមេរិក ឧត្ដមសេនីយ MIKE MINIHAN ក្នុងកំណត់ហេតុមួយចំពោះបណ្ដានាយទាហានរបស់លោកលាតត្រដាងដោយទូរទស្សន៍NBC NEWS បានលើកពីសង្គ្រាមមួយរវាងប្រទេសលោកនិងចិនក្នុងឆ្នាំ២០២៥ខាងមុខនេះ ។ លោកថានោះគិតថាខ្ញុំយល់ខុសទៅចុះ ។

មេបញ្ជាការកងទព័អាកាសអាមេរិកដែលបញ្ជាលើទាហាន៥០.០០០នាក់ និងយន្តហោះជិត៥០០គ្រឿងសរសេរថា សភាវគតិរបស់ខ្ញុំបានប្រាប់ខ្ញុំថា ខ្ញុំត្រូវប្រយុទ្ធក្នុងឆ្នាំ២០២៥ ។ លោកថាជម្លោះនេះអាចផ្ទុះឡើងខាងក្រៅការបោះឆ្នោតជាច្រើនគ្រោងនៅអាស៊ី ។ នាខែមីនាឆ្នាំ២០២៣ លោកស៊ី ជីនពីង ត្រូវអះអាងផ្លូវការជាប្រធានាធិបតីចិនបន្តទៀត ក្រោយការជ្រើសតាំងសម្រាប់បន្តអាណត្តិទី៣រយៈពេល៥ឆ្នាំទៀតជាអគ្គលេខាបក្សកុំមុយនីស្តចិន កាលពីខែតុលាឆ្នាំ២០២២ ។

១ឆ្នាំបន្ទាប់ពីនេះមកគឺក្នុងឆ្នាំ២០២៤ មានការបោះឆ្នោតប្រធានាធិបតីនៅកោះតៃវ៉ាន់ ។ ចាប់តាំង
ពីច្រើនឆ្នាំមកហើយកោះតៃវ៉ាន់ចង់ប្រកាសឯករាជ្យភាព ហើយការបោះឆ្នោតនោះប្រសិនបើមាន
និន្នាការបែបនោះ អាចឲ្យលោកស៊ី ជីនពីង ប្រើជាលេស ដើម្បីធ្វើការវាយលុកមួយដណ្ដើមយកតៃវ៉ាន់ដោយកម្លាំង ។

ក្រៅពីសង្គ្រាមនៅអ៊ុយក្រែនសភាពការណ៍ នៅតៃវ៉ាន់ រយៈពេលប៉ុន្មានខែចុងក្រោយនេះ នាំឲ្យសហរដ្ឋអាមេរិកមានការព្រួយបារម្ភ ។ កាលពីខែកញ្ញាឆ្នាំ២០២២ ប្រធានាធិបតីអាមេរិកលោក
ចូ បៃដិន រហូតដល់សន្យាថា ក្នុងករណីមានការលុកលុយរបស់ចិន នោះកងទ័ពលោកនឹងចេញ
មុខការពារតៃវ៉ាន់ ។ ក្នុងកំណត់ត្រាដែលបណ្ដាសារព័ត៌មានអាមេរិកទទួលបាន ឧត្ដមសេនីយ MIKE
MINIHAN រហូតដល់ស្នើដល់បណ្ដាមនុស្សរបស់លោកធ្វើការហ្វឹកហ្វឺនសម្រាប់ការប្រយុទ្ធចាប់តាំងពីខែកុម្ភៈនេះទៅ ។

ទាក់ទងសុំការបំភ្លឺរបស់ NBC អ្នកទទួលខុសត្រូវម្នាក់នៃក្រសួងការពារប្រទេសអាមេរិកបានថ្លែងរំងាប់ថា ការធ្វើអត្ថាធិប្បាយនោះមិនតំណាងឲ្យទស្សនៈរបស់ក្រសួងការពារប្រទេសអាមេរិកលើចិនឡើយ ៕

ចែករំលែកព័តមាននេះ