អតីតនាវាផ្ទុកយន្តហោះបារាំងដែលប្រេស៊ីលទិញអាចពន្លិចចោល ព្រោះតែមូលហេតុមួយ
ប្រទេសប្រេស៊ីល ៖ អតីតនាវាផ្ទុកយន្តហោះបារាំង FOCH ដែលបោះយុថ្កាចោលក្នុងសមុទ្រ ពេលនេះ
ប្រទេសប្រេស៊ីល ៖ អតីតនាវាផ្ទុកយន្តហោះបារាំង FOCH ដែលបោះយុថ្កាចោលក្នុងសមុទ្រ ពេលនេះ
ប្រទេសប្រេស៊ីល ៖ អតីតនាវាផ្ទុកយន្តហោះបារាំង FOCH ដែលបោះយុថ្កាចោលក្នុងសមុទ្រ ពេលនេះកំពុងរង់ចាំការពន្លិចចោលក្នុងបាតសមុទ្រព្រោះគ្មានកំពង់ផែណាមួយព្រមទទួល ។
កងម៉ារីនប្រេស៊ីលប្រកាសកាលពីថ្ងៃទី២៧ មករាថា បានសណ្ដោងអតីតនាវាផ្ទុកយន្តហោះ
នោះទៅកាន់មហាសមុទ្រអត្លង់ទិកត្រង់កន្លែងមួយ ស្ថិតនៅចម្ងាយ៣១៥គីឡូម៉ែត្រពីឆ្នេរ
សមុទ្រប្រេស៊ីល ។ នាវាប្រវែង២៦៦ម៉ែត្រនោះមានផ្ទុកដោយបណ្ដាកាកសំណល់ពុល ។ កងម៉ារីន
នោះបញ្ជាក់ក្នុងសេចក្ដីប្រកាសមួយថា ដោយពិនិត្យឃើញនាវានោះកាន់តែទ្រុឌទ្រោមខ្លាំង និង
មានគ្រោះថ្នាក់ខ្ព្ស់សម្រាប់បរិស្ថាន ខ្លួននឹងមិនអនុញ្ញាតឲ្យនាវានោះវិលចូលក្នុងកំពង់ផែណា
មួយឬក្នុងដែនទឹកប្រេស៊ីលវិញឡើយ ។

អតីតនាវាផ្ទុកយន្តហោះនោះដែលបម្រើក្នុងកងម៉ារីនបារាំងអស់ពេល៣៧ឆ្នាំ បន្ទាប់មកត្រូវប្រេស៊ីលទិញយក និងរហូតមកទល់ពេលនេះត្រូវបាននាវាសណ្ដោងហូឡង់មួយគ្រឿង សណ្ដោងថាយកទៅកាន់ការដ្ឋាននាវាតួកគី SOK DE NIZCILIK ។ ការដ្ឋានាវានេះបានទិញយកនាវានេះពីប្រេស៊ីលតាំងពីខែមេសា ឆ្នាំ២០២១ តែគំរា.មបោះបង់ចោលវិញ ។
បណ្ដាអង្គការការពារបរិស្ថានបានធ្វើការប្រកាសអាសន្នពីគ្រោះថ្នាក់ដែលនាវានេះ កសាងតាំងពីដំណាច់ទសវត្សឆ្នាំ១៩៥០ អាចលិចក្នុងថ្ងៃណាមួយ ។ ពួកគេសង្ស័យជាពិសេសសកម្មភាពធ្វើ
វិច្ឆេទកម្មមួយរបស់ប្រេស៊ីលបំផ្លាញចោលនានានេះ ។ លោក JIM PUCKETT នាយកអង្គការBASEL ACTION NETWORK ព្រមានថា កងម៉ារីនប្រេស៊ីលត្រៀមប្រព្រឹត្តឧក្រិដ្ឋកម្មបរិស្ថានចម្បងមួយក្នុងសមុទ្រ ៕
ចែករំលែកព័តមាននេះ