ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថក្រោះ​ពី​១២០​ទៅ​១៤០​គ្រឿង​ ត្រូវ​​បាន​លោក​ខាង​លិច​​ផ្ដល់​​ដល់​អ៊ុយ​ក្រែ​ន

2 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ចាប់តាំងពី​ច្រើន​ថ្ងៃ​មកហើយ​កង​ទាហាន​អ៊ុយ​ក្រែ​ន បាន​ហ្វឹកហ្វឺន​នៅ​ប៉ូ​ឡូញ​ពី​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ចាប់តាំងពី​ច្រើន​ថ្ងៃ​មកហើយ​កង​ទាហាន​អ៊ុយ​ក្រែ​ន បាន​ហ្វឹកហ្វឺន​នៅ​ប៉ូ​ឡូញ​ពី​របៀប​ប្រើប្រាស់​រថក្រោះ​ធុន​ធ្ងន់​អា​ល្លឹ​ម៉​ង់ LEOPARD 2 ដែល​អា​ល្លឺ​ម៉​ង់ និង​ប្រទេសដទៃ​ៗ​ទៀត​ផ្ដល់​ឲ្យ ។

ពួក​អឹ​រ៉ុ​ប​និង​អា​មេ​រិ​ក​សន្យា​ផ្ដល់​រថក្រោះ​ធុនធ្ងន់​ដល់​ក្រុង​គៀវ រវាង​ពី​១២០​ទៅ​១៤០​គ្រឿង
នា​ប៉ុន្មាន​ស​ប្ដា​ហ៍​ខាង​មុខ​ទៀត ។ ប៉ុន្តែ​អ៊ុយ​ក្រែ​នក្រោយ​ពី​ទទួល​បានការ​ផ្ដល់​រថក្រោះ​ពី​លោក
ខាងលិច ទទូច​ស្នើ​សុំ​មី​ស៊ី​​លបា.ញ់​បាន​ឆ្ងាយ​និង​យន្តហោះ​ប្រ​យុ​ទ្ធ​ពិសេស​យន្តហោះ​ធុន F-16​បន្ត
ទៀត ។ ខណៈ​ដែល​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​គាំទ្រការ​ផ្ដល់​យន្តហោះ​ប្រយុទ្ធ​ឲ្យ​អ៊ុយ​ក្រែ​ន​ក្នុង​ពេល
ដ៏​ឆាប់ តែ​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​ហាក់មានការ​រារែក ។ រហូត​មក​ទល់​ពេល​នេះ​អង់គ្លេស
និង​សហរដ្ឋអាមេរិក​ក៏​ដូច​អា​ល្លឺ​ម៉​ង់ បដិសេធ​មិនផ្ដល់​យន្តហោះ F-16 ដល់​អ៊ុយ​ក្រែ​ន ។ ប៉ុន្តែ​អា​មេ
រិ​កបាន​សន្យា​ផ្ដល់​ជំនួយ​យោធា​ថ្មី​ដល់​ក្រុង​គៀវ ក្នុង​ទឹកប្រាក់​២,២​ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ​រួម​មាន​ជា​លើក​ដំបូង​រ៉ុក្កែត​បា.ញ់​បាន​ឆ្ងាយ ។

តាមប្រភព​មួយ​ថា មួយ​ផ្នែក​នៃ​ជំនួយ​នោះ​គឹ​សម្រាប់​ធានា​ដល់​ការ​ផ្ដល់​អាវុ.ធ​ថ្មី អាច​បា.ញ់​បាន​ចម្ងាយ​១៥០​គីឡូម៉ែត្រ ដែល​បា.ញ់​បាន​ឆ្ងាយ​ជាង​អាវុ.ធដែល​អា​មេ​រិ​ក​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន​កាលពី​ពេល
មុន ។ ប៉ុន្តែ​ក្រុង​វ៉ា​ស៊ីន​តោន​បដិសេធ​មិន​ផ្ដល់មី​ស៊ី​លបា.ញ់​បាន​ចម្ងាយ​២៩៧​គីឡូម៉ែត្រ​តាម​ការ​ទាមទារ​របស់​អ៊ុយ​ក្រែ​ន ។

ចំណែក​បារាំង​វិញ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់់​ខ្លួន លោក SEBASTIEN LECORNU អះអាង​កាលពី​ថ្ងៃ​ទី​៣១ មក​រា ពី​ការ​ផ្ដល់​កាំភ្លើ.ងធំ​បា.ញ់​បាន​ឆ្ងាយ​ធុន CAESAR ទំហំ​១៥៥​មី​លីម៉ែត្រ ១២​គ្រឿង​ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន​បន្ថែមលើ​អាវុ.ធ​ធុន​ធ្ងន់​នោះ​១៨​គ្រឿង​ដែល​បាន​ផ្ដល់​រួច​ហើយ ។ លើស​ពី​នេះ​ទៀត​បារាំង​ផ្ដល់​បន្ថែម​ម​ធ្យោបាយ​ការពារ​អាកាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ