ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​នឹង​បញ្ចប់​ការ​ប្រកាស​អាសន្ន​កូ​វី​ដនៅ​​ថ្ងៃ​១១​ ឧសភា

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ចូ បៃ​ដិ​ន កាលពី​ថ្ងៃ​ទី​៣០ មក​រា ប្រកាសប្រាប់​​​សភា​

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ចូ បៃ​ដិ​ន កាលពី​ថ្ងៃ​ទី​៣០ មក​រា ប្រកាសប្រាប់​​​សភា​ថា លោក​នឹង​បញ្ចប់​ការ​ប្រកាស​អាសន្ន​សុខាភិបាល​ទាក់ទិន​នឹង​កូ​វី​ដ​-១៩​នៅ​សហរដ្ឋអាមេរិក ។

លោក​ថា​កូ​វី​ដដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ដល់​ជាង​១​លាន​នាក់​នៅ​អា​មេ​រិ​ក ការ​ប្រកាស​អាសន្ន​ត្រូវ​លុប​ចោល និង​មានការ​វិល​មក​រក​ប្រក្រតី​ភាព​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី​១១​ឧសភា​ទៅ ។

បញ្ចប់​ការ​ប្រកាស​អាសន្ន​ចំ​ប​ពោះ​បញ្ហា​កូ​វី​ដ នឹង​នាំ​ឲ្យ​បណ្ដា​ទីភ្នាក់ងារ​សុខាភិបាល​វិល​មក​រក
ស្ថានភាព​ជា​ធម្មតា​ឡើង​វិញ ។ កូ​វី​ដ​ត្រូវ​ក្លា​យមកមាន​ផែនការ​សកម្មភាព​ដូច​ជំ​ងឹ​គ្រុនផ្ដាសាយ​ធម្មតា​ដែរ ។ ពិសេស​បំផុត​ការ​ផលិត​វ៉ាក់សាំង​និងការ​ព្យាបាល​លែង​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់រ​ដ្ឋា
ភិ​បាល​សហព័ន្ធ​ទៀត​ហើយ ។ ប៉ុន្តែ​ការ​លុប​ចោលការ​ប្រកាស​អាសន្ន​សុខាភិបាល​ចំពោះ​កូ​វី​ដ​នឹង​នាំ
ឲ្យ​មាន​ផល​វិ​បាល​នានា​ដល់​ប្រជាជន​អា​មេ​រិ​កច្រើន​លាន​នាក់ ដែល​ត្រូវ​ចំណាយ​ប្រាក់​ពី​ហោ
ប៉ាវ ។

ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក AP ធ្វើការ​វិភាគថា ក្រោយ​បញ្ចប់​ការ​ប្រកាស​អាសន្ន​នេះ ថ្លៃ​ព្យាបាល​ត្រូវ​អ្នកជំងឺ ឬ​ខាង​ធនា​រ៉ាប់រង​ជា​អ្នក​រ៉ាប់រង​វិញ ។ ពេល​នោះ​ហើយ​ត​មៃ្ល​វ៉ាក់សាំង​ប្រឆាំងកូ​វី​ដ​នឹង​កើន​ខ្ពស់​លឿន​ដូច​ព្រួញ​ក្រោយ​ពេលរដ្ឋាភិបាល​ឈប់​ទិញ ។ វ៉ាក់សាំង PFIZER នឹងឡើង​ថ្លែ​ដល់​១៣០​ដុល្លារ​ក្នុង​១​ដូ​ស ដោយ​អ្នកជំងឺ​ឬ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជា​អ្នក​បង់ ។ ចំណែកតម្លៃ​នៃ​ការ​ធ្វើតេស្ត​និង​ការ​ព្យាបាល​ក៏​ឡើង​ខ្ពស់ ព្រោះ​កូ​វី​ដ​ត្រូវ​ចាត់​ទុក​ដូច​ជំងឺ​ដទៃ​ៗ​ទៀត​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ