ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក​អង្គរបុរី​ជាប់ចោទ​ថា «បាន​ផ្អឹប​បណ្ដឹង​ពលរដ្ឋ​ទុក​ចោល​​»

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ យោង​តាម​ពាក្យបណ្ដឹង​១​ច្បាប់​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទួល​សាំង ឃុំ​អង្គរបុរី ស្រុក​អង្គរបុរី ខេត្តតាកែវ បានអោយ​ដឹង​ថា ពួក​គាត់​បាន​ដាក់​ពាក្យបណ្ដឹង​តាំងពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៣…

ខេត្តតាកែវ ៖ យោង​តាម​ពាក្យបណ្ដឹង​១​ច្បាប់​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទួល​សាំង ឃុំ​អង្គរបុរី ស្រុក​អង្គរបុរី ខេត្តតាកែវ បានអោយ​ដឹង​ថា ពួក​គាត់​បាន​ដាក់​ពាក្យបណ្ដឹង​តាំងពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៣ រហូត​មក​ទល់​ពេល​នេះ អភិបាលស្រុក​អង្គរបុរី​នៅ​មិន​មាន​ចំណាត់ការ​អោយ​ពួក​គាត់​នោះ​ទេ រហូត​ពួក​គាត់​ទៅ​សុំ​ដក​ពាក្យបណ្ដឹង​វិញ​ដើម្បី​បន្ត​ទៅ​ប្ដឹង​នៅ​សាលាខេត្ត​តាកែវ​វិញ​ម្ដង ។

គួរ​បញ្ជាក់​ថា កាលពី​ពេល​កន្លង​មកនេះ មាន​ករណី​មួយ​បាន​កើតឡើង បុរស​ម្នាក់​រស់នៅ​ស្រុក​អង្គរ​បូ​រី និង​បក្ខពួក​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​តាំងខ្លួន​ជា​ខ្សែ​ឧបនាយករដ្ឋមន្ត្រី បាន​នាំ​គ្នា​ទៅ​រុះរើ​ម៉ា​ស៊ី​ស្ថានីយ​បូមទឹក​ប្រជាពលរដ្ឋ​ដែល​កំពុង​បម្រើ​ការ​ស្រោចស្រព​ស្រូវប្រាំង​រាប់​សិប​ហិច​តា ស្ថិត​នៅ​ភូមិ​ទួល​សាំង​ក ឃុំ​អង្គរ​បូ​រី ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ ត្រូវ​បាន​ម្ចាស់​ស្ថានីយ​ដាក់​ពាក្យ​ប្តឹង​ទៅ​កងរាជអាវុធហត្ថ​ខេត្តតាកែវ ក្នុង​បទ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា ទ្រព្យសម្បត្តិ​អ្នក​ដទៃ ។

បុគ្គល​ឈ្មោះ ផា​ន់ ដា និង​បក្សពួក​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​តាំងខ្លួន​ជា​ខ្សែ​អ្នកធំ ខ្សែ​ឧប​នាយករដ្ឋមន្ត្រី បាន​ទៅ​គំរាមកំហែង ម្ចាស់​ស្ថានីយ​បូមទឹក និង​បាន​រុះរើ​បំផ្លិចបំផ្លាញ​ម៉ា​ស៊ីន​បូម​ទឹក​ចេញ យក​ម៉ាស៊ីន​ខ្លួន​ទៅ​ដាក់​ជុំនួស​វិញ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​ប្តឹង​ទៅ​កម្លាំង​កង​រាជអាវុធហត្ថ​ខេត្តតាកែវ ស្រាវជ្រាវ​បុគ្គល​មួយ​ក្រុម​ខាងលើ​យក​មក​សួរនាំ ។ ពលរដ្ឋ​បាន​បង្ហើប​ថា ឈ្មោះ ផា​ន់ ដា កាន់​លិខិត​មួយ​ច្បាប់ ដែល​មាន​ចុះហត្ថលេខា ដោយ​លោក មេឃុំ​អង្គរ​បូ​រី និង​លោក រស់ ប៊ុ​ន​ធឿ​ន ចៅហ្វាយស្រុក​អង្គរ​បូ​រី ទៅ​គម្រាមកំហែង​ពួក​គាត់ ឲ្យ​រើ​ម៉ា​ស៊ី​បូមទឹក​ចេញ​ទាំង​ដែល​កំពុង​បូមទឹក​ដាក់​ស្រែ​សុខ​ៗ​។

ក្រោយ​ផ្ទុះ​រឿង​រុះរើ​ម៉ាស៊ីន​ប៉ូ​ម​ទឹក​ដាក់​ស្រែ​ប្រជាពលរដ្ឋ​នេះ ងាក​មក​មើល​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ មាន​លោក ញ៉ឹម ស្រ៊​ន ប្រធាន​មន្ទីរ​កសិកម្ម និង​លោក ប៉ុន ហ៊ួ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​វិញ សំងំ​យកសុខ​រៀង​ៗ​ខ្លួន ដោយ​មិន​មាន​វិធាន​ការណ៍​ដោះស្រាយ​សោះ សូ​ម្បី​ទៅ​អើត​មើល​ក៏​មិន​ទៅ​ក្បែរ​ផង ។ ក្រុម​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​ក្នុង​ស្ថានីយ​ខាងលើ សុំ​សំណូមព​ទៅ​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ មេត្តា​មាន​វិធាន​ការណ៍​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ផង ពិសេស សុំ​ពិនិត្យ​មើល​ការងារ លោក រស់ ប៊ុ​ន​ធឿ​ន ចៅហ្វាយស្រុក​អង្គរ​បូ​រី ។

សូម​រំលឹក​ផង​ដែរ​ថា លោក រស់ ប៊ុ​ន​ធឿ​ន ចៅហ្វាយស្រុក​អង្គរ​បូ​រី ដែល​គេ​មើលឃើញ​ថា ចូល​ចិត្ត​ដើរ​ច្រៀង​ខារ៉ាអូខេ ផឹកស៊ី សឹងតែ​រាល់ថ្ងៃ​កំពុង​បង្កើត​រឿងអាស្រូវ​ពេញ​ស្រុក បង្កើត​បក្ខពួក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដូច​ជា​ករណី​កាយ​ថ្មភ្នំ​បូ​រី​ដែល​ជា​ភ្នំ​ប្រវត្តិសាស្ត្រ​លក់ បញ្ជា​មន្ត្រី​ក្រោម​ឳ​វាទ​ចុះ​ទៅ​វាស់វែង​ដី​មាន​ទំនាស់​តាម​ភាគី​ម្ខាង​បញ្ជា​ទាំង​ទទឹងទិស​ខុស​ទៅ​និង​នីតិវិធី​ទៀត ។ លើស​ពី​នេះ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ បាន​ដឹកនាំ​មន្ត្រី​ទាំងប្រុស ទាំងស្រី ក្នុង​សាលាស្រុក​ចូល​ច្រៀង​ខារ៉ាអូខេ​ទាំង​ថ្ងៃ​ក្នុង​ម៉ោង​ធ្វើការ​ទៀត​ផង ។

ព័ត៌មានលម្អិត​នឹង​មានផ្សាយជូន​លើ​កាសែតកោះសន្តិភាព​។

អត្ថបទសរសេរ ដោយ