ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចូ បៃ​ដិ​ន​ មិន​ចង់​ផ្ដល់​យ​ន្ត​ហោះ​ប្រយុទ្ធ F-16 ដល់​អ៊ុយ​ក្រែ​ន

2 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ចូ បៃ​ដិ​ន កាលពី​ថ្ងៃ​ទី​៣០ មក​រា បា​នប​ដិ

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ចូ បៃ​ដិ​ន កាលពី​ថ្ងៃ​ទី​៣០ មក​រា បា​នប​ដិ
សេ​ធ​យ៉ាង​ម៉ឺ​ង​ម៉ាត់​គំនិត​បញ្ជូន​ឲ្យ​អ៊ុយ​ក្រែ​ន​នូវ​បណ្ដា​យន្តហោះ​ប្រយុទ្ធ​អា​មេ​រិ​ក​ធុន F-16 ។ ពេល
អ្នកកាសែត​សួរ​លោក​នៅ​សេត​វិមាន​ពី​លទ្ធភាពនៃ​ការ​ផ្ដល់​យន្តហោះ​ប្រយុទ្ធ F-16 ដល់​អ៊ុយ​ក្រែ​ន
ដូច​ការ​ទ​ទូ​ច​ស្នើ​សុំ​របស់​បណ្ដា​មេដឹកនាំ​ប្រទេស​នេះ ប្រធានាធិបតី​អា​មេ​រិ​ក​ឆ្លើយ​តប​ថា​ទេ ។

ពួក​លោក​ខាងលិច​ទើប​ឆ្លងកាត់​របត់​ថ្មី​នៃ​ការផ្ដល់​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន គឺ​ការ​បញ្ជូន​រថក្រោះ​ធុន​ធ្ងន់​ឲ្យ​ក្រោយ​ការ​សម្រេច​របស់​អា​ល្លឺម៉​ង់​និង​អា​មេ​រិ​ក​ផ្ដល់​ជំនួយ​បែប​នេះ ។ ប៉ុន្តែ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ ហ្សេឡែន​ស្គី ក្រោយ​សុំ​បាន​រថក្រោះ​ធុន​ធ្ងន់​បន្ត​ទទូចសុំ​បណ្ដា​មី​ស៊ី​លបា.ញ់​បាន​ឆ្ងាយ និង​យន្តហោះប្រយុទ្ធ និង​ចង់បាន​បំផុត​យន្តហោះ​ធុន F-16 ពី​ពួកលោក​ខាងលិច ។

ចំពោះ​ការ​ស្នើ​សុំ​យន្តហោះ​ប្រយុទ្ធ​នេះ​អ​ធិការ​បតី​អា​ល្លឺ​ម៉​ង់ ប្រកាស​នា​ពេល​មុន​នេះ​ថា​នឹង​មិន​ផ្ដល់​ឲ្យ​ទេ ព្រោះ​មិន​ចង់​ឲ្យ​សង្គ្រាម​កាន់តែ​រីកធំ​ថែម​ទៀត​ដល់​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អូតង់​និង​រុ​ស្ស៊ី​ ។

ប៉ុន្តែ​ប្រធានាធិបតី​បារាំង​លោកអេ​ម​ម៉ា​នុយ ​អែ​ល​ម៉ា​ក្រុង​វិញ ទើប​អះអាង​ថា លោក​នឹង​មិន​ហាមឃាត់​ការ​ផ្ដល់​យន្តហោះ​ដល់​អ៊ុយ​ក្រែ​ន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ