ផ្ទុះក្នុងព្រះវិហារអ៊ិស្លាមមួយនៅប៉ាគីស្ថានស្លា.ប់ជាង៨០នាក់
ប្រទេសប៉ាគីស្ថាន ៖ ប៉ូលិសនិយាយថា មនុស្សដល់ជាង៨០នាក់បានស្លា.ប់ និងជាង១៥០នាក់ទៀត
ប្រទេសប៉ាគីស្ថាន ៖ ប៉ូលិសនិយាយថា មនុស្សដល់ជាង៨០នាក់បានស្លា.ប់ និងជាង១៥០នាក់ទៀត
ប្រទេសប៉ាគីស្ថាន ៖ ប៉ូលិសនិយាយថា មនុស្សដល់ជាង៨០នាក់បានស្លា.ប់ និងជាង១៥០នាក់ទៀតរងរបួស ភាគច្រើនជាប៉ូលិសដោយសារការផ្ទុះកាលពីថ្ងៃទី៣០ មករា ក្នុងព្រះវិហារអ៊ិស្លាមមួយ ស្ថិតក្នុងបរិវេណទីចាត់ការប៉ូលិសក្រុងប៉េសាវ៉ាភាគពាយ័ព្យប៉ាគីស្ថាន ។

ការផ្ទុះដោយសារការវា.យប្រហារភេរវកម្មនោះកើតមាន ចំពេលម៉ោងសូត្រធម៌ ក្នុងទីតាំងដ៏សែនរសើបនោះនៃក្រុងប៉េសាវ៉ា ស្ថិតនៅចម្ងាយ៥០គីឡូម៉ែត្រពីព្រំដែនអាហ្វហ្គានីស្ថាន ។ ក្រោយការវា.យប្រហារដ៏បង្ហូរឈា.មនោះជម្រុញឲ្យរដ្ឋាភិបាលដាក់ប្រទេសទាំងមូលឲ្យស្ថិតក្រោមការប្រកាសអាសន្នកម្រិតខ្ពស់ ។ ប្រតិបត្តិការជួយសង្គ្រោះបានធ្វើភ្លាមៗ ដើម្បីកាយរកមនុស្សដែលក.ប់ក្រោមគំនរបាក់បែក ។
ប្រមុខប៉ូលិសក្រុងប៉េសាវ៉ាលោក MUHAM MMAD IJAZ KHAN ថ្លែងប្រាប់ AFP ថា ប៉ូលិសច្រើននាក់នៅក.ប់ក្រោមគំនរបាក់បែក ។

លោកថា តាមទម្លាប់រៀងមកមនុស្សរវាងពី៣០០ទៅ៤០០នាក់មានវត្តមាន ក្នុងព្រះវិហារនោះពេល
ម៉ោងសូត្រធម៌ ។ តុល្យការអាចមានធ្ងន់ជាងនេះទៀត ។ រហូតមកទល់ពេលនេះយើងប្រមូលសាកស.ពមនុស្សជាង៨០នាក់ ហើយបណ្ដាអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យនានានៃទីក្រុង ។
ទីតាំងប៉ូលិសក្រុងប៉េសាវ៉ាជាកន្លែងមួយក្នុងចំណោមកន្លែងដែលមានការត្រួតពិនិត្យខ្ពស់ ។
នៅទីនោះក៏មានការិយាល័យទីភ្នាក់ងារស៊ើបការណ៍ផ្សេងៗដែរ ។ ក្នុងសេចក្ដីប្រកាសមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក SHEHBAZ SHARIF ថ្លែងថា ពួកភេរវករចង់បង្កើតភាពចលាចលសំដៅជាពិសេសវា.យប្រហារបណ្ដាអ្នកបំពេញការងារការពារប៉ាគីស្ថាន ។ ពួកអ្នកដែលវា.យប្រហារប៉ាគីស្ថាននឹងត្រូវកម្ទេចចោលពីផែនដី ។

ការវា.យប្រហារនោះកើតមានចំថ្ងៃដែលប្រមុខរដ្ឋអេមីរ៉ាត់អារ៉ាប់រួម MOHAMED BEN
ZAYED AL NAHYAN ត្រូវមកបំពេញទស្សនកិច្ចជាផ្លូវការនៅក្រុងអ៊ីស្លាម៉ាបាដ ។ ទស្សនកិច្ចនោះត្រូវបានលុបចោលនៅនាទីចុងក្រោយជាផ្លូវការថាដោយសារបញ្ហាឧតុនិយមមានភ្លៀងធ្លាក់ខ្លាំង ៕
ចែករំលែកព័តមាននេះ