ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល បន្តបើកផ្តល់ប្រាក់​ឧបត្ថម្ភ​ជូនបងប្អូន​កម្មករនិយោជិតជាង ៣០០០នាក់ ក្នុងវិស័​យ​ទេសចរណ៍ ដែល​ត្រូវព្យួរការងារ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាស​ជូនដំណឹងដល់​បងប្អូ​នកម្មករនិយោជិត ចំនួន ៣២២៣នាក់ នៅសហគ្រាសទាំង ៣៣ នៃវិស័យ​ទេសចរណ៍…

ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាស​ជូនដំណឹងដល់​បងប្អូ​នកម្មករនិយោជិត ចំនួន ៣២២៣នាក់ នៅសហគ្រាសទាំង ៣៣ នៃវិស័យ​ទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ឱ្យមក​បើក​ប្រាក់ឧបត្ថម្ភ។ ធនាគារវីង នឹងផ្ញើសារ​អំពីការបើកប្រាក់​ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ទៅលេខទូរស័ព្ទ ដែលបងប្អូន​បានផ្តល់​មកឱ្យ​ក្រសួងការងារ តាមរយៈរដ្ឋបាលសហគ្រាស នាពេលកន្លងមក។

តាមសេចក្តីប្រកាស កម្មករនិយោជិត ៣២២៣នាក់ ដែលត្រូវទទួលបានបើកប្រាក់ឧបត្ថម្ភ​នាពេលនេះ ជាអ្នកបម្រើការងារ​នៅក្នុងសណ្ឋាគារ ចំនួន ៣៣សណ្ឋាគារ នៅក្នុងខេត្តសៀមរាប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ