ខេត្តប៉ៃលិន៖ មួយរយ:ចុងក្រោយនេះ មានក្រុមឈ្មួញ បើកបររថយន្តដឹកផ្លែស្វាយមួយចំនួន បាននាំគ្នា យកផ្លែស្វាយខូច និងស្អុយរលួយ ទៅបោះចោល ខណ:ដែលដឹកត្រឡប់មកពីប្រទេសថៃ ព្រោះតែឈ្មួញថៃ រើសយកតែផ្លែស្វាយល្អៗ រីឯផ្លែស្វាយ ដែលមិនត្រូវតាមស្តង់ដា ត្រូវគេយកទៅបោះចោល នៅចិញ្ចើមផ្លូវសាធារណ: ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន។
អាជ្ញាធរខេត្តប៉ៃលិន បានចាត់ឱ្យមន្រ្តីក្រោមឱវាទ ចុះទៅប្រមូលយកស្វាយស្អុយទាំងនោះ យកទៅបោះចោលនៅទីលានចាក់សំរាម ដើម្បីជៀសវាងបង្កផលប៉ះពាល់ដល់សុខភាព និងរក្សាសោភ័ណភាពទីក្រុងស្អាតផងដែរ។
មន្រ្តីរដ្ឋបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន និងនាំឱ្យសោភ័ណ្ឌភាពក្រុង-ស្រុកល្អស្រស់បំព្រង ទើបរដ្ឋបាលស្រុកសាលាក្រៅ បានដឹកនាំក្រុមការងារ ចុះទៅសម្អាត និងអប់រំដល់ម្ចាស់រថយន្តទាំងអស់ ឱ្យបញ្ឈប់សកម្មភាព ក្នុងការបោះចោលផ្លែស្វាយស្អុយរលួយ និងថង់ ការ៉ុង ឬកាកសំណល់ផ្សេងៗ តាមចិញ្ចើមផ្លូវតទៅទៀត។
ប្រភពបន្តទៀតថា រដ្ឋបាលស្រុកសង្ឃឹមថា ម្ចាស់រថយន្ត ជាឈ្មួញយល់អំពីបញ្ហាសុខភាពផ្លូវដង្ហើម បន្ទាប់ពីបានអប់រំរួចរាល់ ហើយបើមិនរាងចាលនោះទេ រដ្ឋបាលស្រុក និងចាត់វិធានការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ឱ្យតែដល់រដូវប្រមូលផលផ្លែស្វាយ គេតែងតែឃើញមានកាកសំណល់ផ្លែស្វាយ ស្អុយរលួយ និងខូចគុណភាព ត្រូវបានគេយកទៅបោះចោលយ៉ាងអនាធិបតេយ្យ ធ្វើឱ្យជះក្លិនស្អុយប៉ះ ពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ជាពិសេសនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ត្រូវបានមេភូមិដឹកនាំប្រជាការពារភូមិ និងមន្រ្តីមួយចំនួនចុះទៅប្រមូលជាញឹកញាប់ផងដែរ៕ ដោយ ៖ នីយ៉ា
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ