ខេត្តកោះកុង ៖ ក្រោយរាជរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់លុបបំបាត់រាល់ល្បែ.ងស៊ី.សងគ្រប់ប្រភេទ ពិសេស ល្បែងតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសកន្លងមកនោះ ងាកមកមើលខេត្តកោះកុងវិញ ពិសេស ក្នុងស្រុកបទុមសាគរតែម្តង គឺកំពុងដំណើរការលេងភ្នាល់រាល់ថ្ងៃតាមទីតាំងជាច្រើន ផ្ទុយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ។

យោងអនុសាសន៍របស់សម្តេចនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែ.ងស៊ី.សងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ។ មិនបាត់នោះទេ កំពុងតែរីកដដុះដាលខ្លាំងណាស់ក្នុង ស្រុកបុទុមសាគរ ខេត្តកោះកុង នូវវង់ល្បែ.ងស៊ី.សង ដូចជាបៀរស៊ូគូថៃ ល្បែ.ងយូគី ជល់ មាន់ និងអាប៉ោង ។
តាមប្រភពច្បាស់ការដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ ចំពោះទីតាំងកំពុងតែដំណើរការលេងល្បែ.ងស្រែកហ៊ោរកញ្ជ្រៀវសប្បាយក្នុងការលេងល្បែ.ងភ្នាល់ដាក់ប្រាក់ទាំងនេះ ស្ថិតនៅឃុំថ្មស ។
១-ល្បែ.ងបៀរស៊ីគូថៃគេលេងរាល់ថ្ងៃ នៅចំណុចភូមិថ្មសរ នៅផ្ទះអាម៉ាលក់គុយទាវ ចំនួន២វង់ ផែបង្គា ចំនួន៤វង់ និងផែក្តាម៧វង់ ។ ២-កន្លែងលេងយូគីមានមនុស្សលេងចាប់ពី២០នាក់៣០នាក់ នៅចំណុចផែបង្គារ ។ ៣-ល្បែងជល់មាន់ និងអាប៉ោងមានច្រើនទីតាំងសម្រាប់ផ្លាស់ប្ដូរកន្លែងលេងមានដូចជាក្នុងភូមិព្រែកគល់ ក្នុងភូមិក្រួសក្រហម និងភូមិតានូន ឃុំថ្មស ស្រុកបុទ្មសាគរ ។ ប៉ុន្តែអ្វីដែលចម្លែកបំផុត សំឡេងហូរកញ្ជ្រៀវសើចក្អាកក្អាយចេញពីទីតាំងល្បែ.ងស៊ីសងភ្នាល់ដាក់ប្រាក់ទាំងនេះ មិនបានរំខានដល់ត្រចៀករបស់អាជ្ញាធរមូលដ្ឋាននោះឡើយ។
ចំពោះករណីល្បែ.ងស៊ីសងខាងលើនេះ លោកយេន តូច អធិការស្រុកបទុមសាគរបានឆ្លើយតបមកកាន់បណ្តាញសារព័ត៌មានពេញចិត្តមេឌានៅថ្ងៃនេះផងដែរថា «សូមអរគុណច្រើនពាក់ព័ន្ធនឹងល្បែងស៊ីសង់ទាំងនេះ ខ្ញុំមិនបានដឹងនោះទេ ព្រោះខាងប៉ុស្តិ៍រដ្ឋបាលថ្មស មិនបានរាយការណ៍មកខ្ញុំទេ ណាមួយចម្ងាយពីអធិការស្រុកទៅឃុំថ្មស មានចម្ងាយឆ្ងាយ ចំពោះករណីនេះខ្ញុំនឹងខិតខំ ដាក់កម្លាំងតាមដាន និងបង្ក្រាបឲ្យអស់» ។
បញ្ហាទាំងនេះ វាពិតណាស់ និងបង្កអសន្តិសុខក្នុងសង្គម អំពើហិង្សាក្នុងគ្រួសារ ចោរកម្ម ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ ។ ពលរដ្ឋក្នុងស្រុកបទុមសាគរ ស្នើសុំលោក គង់មនោ ស្នងការខេត្តកោះកុង សុំមានវិធានការទប់ស្កាត់ និងបង្ក្រាបទីតាំងល្បែ.ងស៊ី សងក្នុងភូមឃុំខាងលើនេះផង ៕
ចែករំលែកព័តមាននេះ