រាជធានីភ្នំពេញ ៖ ចាប់ពីខែតុលា ឆ្នាំ២០២២ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនអាជីវកម្មរុករករ៉ែមាសមួយរបស់ប្រទេសចិនបានធ្វើការរុករករ៉ែមាស និងចម្រាញ់មាសបាន៦៧.៥៣គីឡូក្រាម។នេះបើតាមអភិបាលខេត្តក្រចេះ។
![Picture]()
ឯកឧត្តម វ៉ា ថន គណៈអភិបាលនៃគណៈអភិបាលខេត្តក្រចេះបានលើកឡើងថា ក្នុងសន្និសីទសារព័ត៌មាននាព្រឹក ថ្ងៃទី៣១ មករា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា ៖«ជាការចាប់អារម្មណ៍ក្រុមហ៊ុនរ៉ែមាស១ ដែលវិនិយោគមកពីប្រទេសចិនស្ថិតក្នុងស្រុកសំ បូខេត្តក្រចេះ បានចម្រាញ់មាសសុទ្ធចាប់ ពីខែតុលាឆ្នាំ២០២២ដល់បច្ចុប្បន្នបាន៦៧.៥៣គីឡូក្រាម»។
![Picture]()
ឯកឧត្តមបន្តថា កាលពីចុងឆ្នាំ២០២២ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តមបានចុះទៅទីទាំងក្រុមហ៊ុនឆ្លងមាសនេះផ្ទាល់ផងដែរ។យ៉ាងណាក្តី នៅខេត្តក្រចេះការធ្វើអាជីវកម្មរ៉ែមាសមានចំនួនតិចជាងការធ្វើអាជីវកម្មរ៉ែមាសនៅខេត្តមណ្ឌលគិរី។ប៉ុន្តែយ៉ាងណាក្តីការធ្វើអាជីវកម្មនេះបានស្រូបយកថវិកាចូលជាតិផងដែរ។
ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងថា ខេត្តក្រចេះមានសក្តានុពលលើកវិស័យធនធានធម្មជាតិ ដូចជា វិស័យរ៉ែថ្មីក្រានីត ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកឈ្នួល ស្រុកជិនបុរី និងស្រុកសំបូរ។
![Picture]()
នៅក្នុងខេត្តក្រចេះមានក្រុមហ៊ុនរុករក និងស្វែងរករ៉ែចំនួន៦១ក្រុមហ៊ុនស្មើរនឹង៦ និង៥អាជ្ញាប័ណ្ណ ក្រុមហ៊ុនស្រាវជ្រាវរ៉ែលោហៈចំនួន៥ក្រុមហ៊ុន ស្មើ៦អាជ្ញាប័ណ្ណ ក្រុមហ៊ុន អាជីវកម្មរ៉ែមាស ១ក្រុមហ៊ុន ការរដ្ឋានវា.យថ្មចំនួន២៥ក្រុមហ៊ុនស្មើ២៨អាជ្ញាប័ណ្ណ និងក្រុមហ៊ុនគ្រោះខ្សាច់ ៨ក្រុមហ៊ុន។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ខេត្តកំពុងតែជំរុញការអភិវឌ្ឍតំបន់វិស័យទេសចរណ៍ដែលមានចំនួន២១កន្លែង នៅក្នុងនោះមានរោមណីយដ្ឋានប្រវត្តិសាស្ត្រ៦កន្លែង រមនីយដ្ឋានធម្មជាតិ១១កន្លែង រមនីយដ្ឋានវប្បធម៌ធម្មជាតិ១កន្លែង រមនីយដ្ឋានកែច្នៃ៣កន្លែង និងរមនីយដ្ឋានបំរុងទុក១កន្លែង។
![Picture]()
ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងថា នៅក្នុងខេត្តក្រចេះមានធនធានដ៏កម្រ គឺសត្វផ្សោត ដែលត្រូវបានគ្រប់គ្រងអភិរក្សដែលបច្ចុប្បន្នមានសត្វផ្សោតរស់មានចំនួនប្រមាណ៨០ក្បាល ហើយតំបន់នោះត្រូវបានអភិវឌ្ឍន៍ និងរៀបចំរមនីយដ្ឋានទេសចរណ៍ ហើយបានកំពុងទាក់ទាញអ្នកទេចរណ៍ជាតិ និងអន្តរជាតិ និងមានកំណើនជារៀងរាល់ឆ្នាំ។
![Picture]()
ក្រៅពីនេះ ខេត្តក្រចេះក៏មានសណ្ឋាគារ១៥កន្លែង ផ្ទះសំណាក់៥២កន្លែង រមណីយដ្ឋានអាហារដ្ឋាន១៥៥កន្លែង សេវាកម្សាន្តមនុស្សពេញវ័យ២៣កន្លែង ហាងម៉ាស្សា១១កន្លែង។ នៅក្នុង ឆ្នាំ២០២២ខេត្តក្រចេះបានទទួលភ្ញៀវទេសចរចំនួន៣៦៣ ៩៨២ក្នុងនោះ ភ្ញៀវទេចរអន្តរជាតិ៧០៦៥នាក់ និងភ្ញៀវទេសចរជាតិ៣៥៦១១៧នាក់៕
ចែករំលែកព័តមាននេះ