ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្តន្ទាទោស​លើ​ឃា​.​ត​.​ករ​.​ស​.​ម្លា​.​ប់​គូ​​​​ស្នេហ៍​ដាក់គុក​​អស់​មួយ​​​ជីវិត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ទីវ គឹ​ម​ពិសាល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៣ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស…


រាជធានី​ភ្នំពេញ ៖ លោក ទីវ គឹ​ម​ពិសាល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៣ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស ជន​ជា​ឃាតករ​ពាក់​ព័ន្ធ​ករណី​ស​.​ម្លា​.​ប់​គូស្នេហ៍​ស្រឡាញ់​ភេ.ទ.​ដូ.ច.​គ្នា.​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​.​ឃា​.​ត​.​កម្ម​គិត​ទុកជា​មុន តា​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ។ សាលក្រម​ប្រកាស​ធ្វើ​ឡើងជា​សាធារណៈ និង​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ភាគី​ណាមួយ​មិន​សុខ​ចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។

ជន​ជា​ឃា​.​ត​.​ករ​.​ឈ្មោះ ភូ សៀង​ឡា​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មុន​ចាប់ខ្លួន ជា​អ្នកបកប្រែ​ភាសា​ចិន រស់នៅ​សង្កាត់​លេខ​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ដែល​មានស្រុក​កំណើត​នៅ​ខេត្តកំពត ។
សូម​រម្លឹក​ថា ជនសង្ស័យ​ជា​ឃា​.​ត​.​ក​.​រពាក់​ព័ន្ធ​ករណី​រឹត​ក​.​ស​.​ម្លា​.​ប់​បុរស​ម្នាក់​ជា​ភេ.ទ.​ទី.​៣.​ដូច​គ្នា ត្រូវ​បាន​កម្លាំងសមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគ​បាល​ខេត្តព្រះវិហារ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ផង​នោះ បាន​ធ្វើការ​ឃាត់ខ្លួន​ហើយ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​រង់ ដោយ​រង់ចាំ​ទទួលទោស​តាម​ច្បាប់​ជា​ធរមាន ។

ជនសង្ស័យ​ឈ្មោះ ភូ សៀង ឡា​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មុន​ចាប់ខ្លួន ជា​អ្នកបកប្រែ​ភាសា​​ចិន រស់នៅ​សង្កាត់​លេខ ៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ។ ចំណែក​ជន​រង​គ្រោះ​ក្នុង​អំពើ​ឃា​.​ត​.​ក​.​ម្ម​នេះ មានឈ្មោះ ខុ​ម វ៉ា​ន់​ឌី (​ភេទ​ទី​៣) ស្នាក់​នៅ​បន្ទប់​ជួល​ផ្លូវ​បេតុង​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា កាលពី​ថ្ងៃ​ទី​២១ ខែមេសា ២០២២ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព ស​.​ម្លា​.​ប់​ជន​រង​គ្រោះ​ឈ្មោះ ខុ​ម វ៉ា​ន់​ឌី (​ភេ.ទ.​ទី.​៣) ពិតប្រាកដ​មែន ដោយសារ​តែ​ជន​រង​គ្រោះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រុស​ផ្សេង​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​ផ្ទុះ​ការ​ប្រចណ្ឌ ហើយ​ក៏​បាន​យក​ខ្សែភ្លើង​ធ្វើ​សកម្មភាព​រឹ​.​ត​.​ក​.​ស​.​ម្លា​.​ប់​ជន​រង​គ្រោះ​នៅ​ក្នុង​បន្ទប់​ជួល​នោះ​តែ​ម្តង​ទៅ ។ លុះ​ពេល​ស​.​ម្លា​.​ប់​ជន​រង​គ្រោះ​ហើយ​រូបគេ​ក៏​បាន​គេចខ្លួន​ទៅ​ស្រុក​កំណើត​នៅ​ខេត្តកំពត និង​បន្ត​គេចខ្លួន​ទៅ​ខេត្តព្រះវិហារ​រហូត​ដល់​សមត្ត​កិច្ច​តាមតែ​ខ្លួន​តែ​ម្តង ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២២ មានការ​ភ្ញាក់​ផ្ញើ​ល​ដោយ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​មនុស្ស​ម្នាក់​ដេក​ស្លា​.​ប់​នៅ​ក្នុង​បន្ទប់​ជួល​ម្តុំ​ផ្សារ​ដី​ថ្មី ស្ថិត​ក្នុង​សង្កាត់ ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​កម្លាំង សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ និង​បាន​ទាក់​ទៅ​នគរបាល​ជំនាញ​គ្រប់​ផ្នែក​ទាំង​ក្រុង និង​ក្រសួង ដើម្បី​ពិនិត្យ​សាកសព​នៅ​កន្លែង​កើតហេតុ រួច​បាន​ធ្វើការ​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ថា ជា​អំពើ​.​ឃា​.​ត​.​ក​.​ម្ម​.​ដោយ​ជន​ជា​ឃា​.​ត​.​ករ​.​បាន​ប្រើប្រាស់​ខ្សែភ្លើង​រឹត​.​កស​.​ម្លា​.​ប់​ជន​រង​គ្រោះ ។

ពេលវេលា​មិន​បាន​មួ​យស​ប្តា​ហ៍​ទេ ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ កំណត់​បាន​មុខសញ្ញា​ជា​ឃា​.​ត​.​ករ​.​ពាក់ព័ន្ធ​អំពើ​ឃា​.​ត​.​ក​.​ម្ម​នោះ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២២ កម្លាំង សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ចុះ​ចាប់ខ្លួន​ជនសង្ស័យ​នៅ ខេត្តព្រះវិហារ និង​បញ្ជូន​មក​កាន់​រាជធានី​ភ្នំពេញ​វិញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី ។

ការ​ឃុំខ្លួន​ជនសង្ស័យ​ជា​ឃា​.​ត​.​ក​.​រ​ភេ.ទ.​ទី.​៣ ពាក់ព័ន្ធ​សំណុំរឿង​ស​.​ម្លា​.​ប់​គូស្នេហ៍​ដោយ​ភ្លើង​ប្រចណ្ឌ​តុលាការ​បាន​លើកយក​មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី រួច​បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស ជន​ដល់​ដៃ​ជា​ឃា​.​ត​.​ក​.​រដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ៕

អត្ថបទសរសេរ ដោយ