ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ស្នើ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹកជំនន់​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា នេះ​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ជំនន់​ទឹកភ្លៀង​។

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា នេះ​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ជំនន់​ទឹកភ្លៀង​។

​សម្តេច​បាន​បញ្ជាក់​ថា ​ភ្លៀង​ដែល​បង្អុរ​ធ្លាក់​មក​មិន​ដាច់​ស្ទើ​ររាល់ថ្ងៃ​ដែល ឃើញ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​តិច​មែន តែ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ​គឺ​កំពុង​ប្រឈម​នឹង​បញ្ហា​ទឹកជំនន់​ដោយសារ​កំរិត​ទឹក​ទឹកភ្លៀង​នៅ​បន្ត​ធ្លាក់ ហើយ​កម្ពស់​ទឹកទន្លេ​ក៏​មានការ​កើន​ឡើងជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ដូច​ជា ខេត្តឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង បន្ទាយ​មាន​ជ័យ កំពង់ចាម កំពត និង​ខេត្ត​មួយ​ចំនួន​ទៀត​។​

សម្តេច​បាន​បន្ត​ទៀត​ថា តាម​ការ​ប្រកាស​របស់​ក្រសួង​ធនធានទឹក បានអោយ​ដឹង​ថា ក្នុង​រដូវវស្សា​ឆ្នាំ​នេះ​កម្ពុជា​អាច​នឹង​ទទួល​រង​នូវ​ឥទ្ធិពល ENSO Neutral Condition ដែល​បង្ក​អោយ​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​ច្រើន ដែល​ធ្វើ​អោយ​ទឹក​ក្នុង​អាង​ទន្លេមេគង្គ និង​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​មានការ​កើនឡើង​។​

សម្តេច​ហ៊ុន សែន បាន​សំណូមពរ​ថា​៖ «​ចំពោះ​បងប្អូន​ដែល​ចុះទូក​នៅ​តាម​ទន្លេ សមុទ្រ គឺ​សូម​ប្រុង​ប្រយ័ត្ន ពាក់អាវ​ពោង​ការពារ និង​មាន​សម្ភារ​ការពារ​អាយុជីវិត ពេល​ជួប​ប្រទះ​បញ្ហា​ដោយ​យថា​ហេតុ​ណាមួយ​កើតឡើង​។ សូមកុំ​បណ្តោយ​កូនចៅ​ទៅ​លេង​ទឹក​នៅ​ខាងក្រៅ​តាម​ស្រះ តាម​វាលស្រែ ក្រោម​ស្ពាន ឬ​តាម​ប្រឡាយ​ទឹក​ដែល​អាច​ងាយ​មាន​គ្រោះថ្នាក់​»​។ សូម​អំពាវនាវ​ដល់​មន្ត្រី អាជ្ញាធរ កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ត្រូវ​ឃ្លាំ​តាមដាន​មើល និង​ជួយ​ប្រជាពលរដ្ឋ​អោយ​បាន​ទាន់​ពេលវេលា ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ទឹកជំនន់ និង​តាម​តំបន់​ជាប់​នឹង​ដងស្ទឹង និង​សមុទ្រ​ជាដើម​។ សូម​បង្កើន​ការ​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​៕