ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គយ​ខេត្តកំពង់ស្ពឺ​ចុះ​ចាប់​ឡាន​ទំនើប​អត់​ពន្ធ​​​​របស់​​មន្ត្រី​ពន្ធនា​គារ​​ខេត្តកំពង់ស្ពឺម្នាក់​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​នៃ​សាខា​គយ និង​រដ្ឋាករ​ខេត្តកំពង់ស្ពឺ លោក ប្រាក់ សុចិ​ត្រា បានពិនិត្យ​ឃើញ​ថា រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​របស់​ឈ្មោះ អ៊ុ​ន…

ខេត្តកំពង់ស្ពឺ ៖ ប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​នៃ​សាខា​គយ និង​រដ្ឋាករ​ខេត្តកំពង់ស្ពឺ លោក ប្រាក់ សុចិ​ត្រា បានពិនិត្យ​ឃើញ​ថា រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​របស់​ឈ្មោះ អ៊ុ​ន សុខុម មាន​ឋានន្តរ​ស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ បម្រើ​ការងារ​នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ មិន​មាន​ពន្ធ​នាំ​ចូល​ដែល​ចត​ចោល​នៅ​មុខ​ផ្ទះ​។ ការ​រឹបអូស​នេះ បាន​ធ្វើ​ឡើង​នៅ​ចំណុច​មុខ​ផ្ទះ​ក្នុងភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៣​នេះ ។

លោក ប្រាក់ សុចិ​ត្រា បានឱ្យ​ដឹង​ថា ដោយ​មានការ​សង្ស័យ​លើ​រថយន្ត​មួយ​គ្រឿង​ប្រភេទ​ឡិច​ស៊ី​ស​400h បំពាក់​ស្លាក​លេខ​(​ន​.​ប​)​នគរបាល​2-5156 ដែល​ចត​ចោល​នៅ​មុខ​ផ្ទះ កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ និង​សួរនាំ​រក​ឯកសារ​ពាក់ព័ន្ធ​។ ក្រោយ​ពិនិត្យ​និង​យោង​តាម​ចម្លើយ​សារភាព​របស់​ម្ចាស់​យានយន្ត​កម្លាំង​ជំនាញ​ក៏​បាន​នាំ​យក​រថយន្ត​នោះ​ទៅ​កាន់​សាខា​គយ និង​រដ្ឋាករ​ខេត្ត ដើម្បី​កសាង​ឯកសារ​ឱ្យ​ម្ចាស់​ចូលខ្លួន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​។

សូម​បញ្ជាក់​ថា យោង​តាម​ការ​ឱ្យ​ដឹង​ពី​ភរិយា​របស់​ឈ្មោះ អ៊ុ​ន សុខុម បាន​បញ្ជាក់​ថា រថយន្ត​នេះ បាន​ទិញ​មក​ជិះ​ច្រើន​ឆ្នាំ​ហើយដោយ​ឃើញ​វា​ថោក ហើយ​ស្អាត​អាច​ជិះ​បំពេញការងារ​បាន ក៏​សម្រេច​​ទិញ​វា​មក​ជិះ តែ​មិន​នឹក​ស្មានថា ត្រូវ​គយ​ចាប់​ដូច្នេះ​ទេ ។ ទោះជា​យ៉ាងនេះ​ក៏​ដោយ​គាត់​ថា មិន​ជំទាស់​នឹង​ការ​ចាប់​របស់​ក្រុម​គយ​ទេ បើ​គយ​គិត​ថា រថយន្ត​គាត់​ជិះ​មិន​ស្របច្បាប់​គយ​ចាប់​ចុះ ហើយ​បើ​ឱ្យ​បង់ពន្ធ​គាត់​គ្មាន​លទ្ធភាព​ទេ​។ ម្យ៉ាងវិញទៀត ប្រ​សិន​បង់ពន្ធ​ក៏​គាត់​មិនដឹង​បង់​ធ្វើ​អ្វី​ដែរ បើ​រថយន្ត​កាត់ត​ជា​ច្រើន​កំណាត់​អ​ញ្ចឹ​ង​នោះ ។

ពាក់ព័ន្ធ​នឹង​ការ​ចាប់​រថយន្ត​ស្លាក​លេខ​ន​.​ប​របស់​មន្ត្រី​ពន្ធនាគារ​ខាងលើ សាធារណៈជន​បាន​និយាយ​ថា បច្ចុប្បន្ន ក្នុង​ខេត្តកំពង់ស្ពឺ​មាន​រថយន្ត​អត់​ពន្ធ​ច្រើន​ដែល​បាន​និង​កំពុង​ចរាចរណ៍​ធ្វើ​អាជីវកម្ម​ដោយ​រថយន្ត​ភាគច្រើន​ជ្រក​ក្រោម​ស្លាក​លេខ​សមត្ថកិច្ច ពិសេស​គឺ រថយន្ត​ធុន​ធំ​ធ្វើ​អាជីវកម្ម​ដឹក​ដី ដឹក​ខ្សាច់ នៅ​តាម​ការដ្ឋាន ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ