ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះ​តែ​ខឹងប្តី​ ឆ្លៀតឱកាស​​ពេល​ចូល​គេង ស្រាប់តែ​កាត់​ចោល

6 ឆ្នាំ មុន

នាង​ Sarasu ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ ខណៈ​ពេល​ដើរ​ឆ្ពោះទៅ​ផ្ទះ​ឪពុក​ម្តាយ​ដោយ​មាន​បំណែក​អវយវៈ​ភេទ​របស់​ប្តី​លាក់​ក្នុង​កាបូប ។ នាង និង​លោក ​Jegadeesan​ ដែល​បាន​រៀប​ការ​អស់​រយៈ​ពេល​​១៤​ឆ្នាំ​មក​ហើយ​នោះ​តែងតែ

វេ​ប​សាយ​«​ឥណ្ឌា​ថែម​»​របស់​ឥណ្ឌា​ផ្សាយ​ថា នារី​ឈ្មោះ​ Sarasu​ អាយុ​៣០​ឆ្នាំ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នៅ​ក្រុង​ហ្គូ​ឌី​យ៉ា​ថា​ម រដ្ឋ​តា​មី​ល​ណា​ឌូ ពី​បទ​កាត់​លិង្គ​ប្តី​ដាក់​ក្នុង​កាបូប​កាលពី​ថ្ងៃ​ទី​២២ កក្កដា ២០១៧ ។

នាង​ Sarasu ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ ខណៈ​ពេល​ដើរ​ឆ្ពោះទៅ​ផ្ទះ​ឪពុក​ម្តាយ​ដោយ​មាន​បំណែក​អវយវៈ​ភេទ​របស់​ប្តី​លាក់​ក្នុង​កាបូប ។ នាង និង​លោក ​Jegadeesan​ ដែល​បាន​រៀប​ការ​អស់​រយៈ​ពេល​​១៤​ឆ្នាំ​មក​ហើយ​នោះ​តែងតែ​ទាស់សម្តី​គ្នា​ជា​រឿយ​ៗ ។ នាង​ចោទប្រកាន់​ប្តី​ថា លួច​មាន​សហាយស្មន់ និង​បាន​ចែកផ្លូវ​គ្នា​អស់​រយៈពេល​១​ឆ្នាំ​មក​ហើយ ។

ទោះជា​យ៉ាងណា​ក្តី​អ្នក​ទាំង​២​បាន​សម្របសម្រួល​រួមរស់​ជាមួយ​គ្នា​ជា​ថ្មី​ជាមួយ​កូនប្រុស​អាយុ​១៣​ឆ្នាំ ។

ចុង​ក្រោយ​នេះ​នាង​ Sarasu​ ឈ្លោះ​គ្នា​ជាមួយ​ប្តី​ម្តងទៀត​នៅ​វេលា​ម៉ោង​២​រហូត​ដល់​ម៉ោង​៣​រំលង​អធ្រាត្រ ។ នៅ​ពេល​ស្ងប់ស្ងាត់​លោក​ Jegadeesan ​ចូល​គេង ហើយ​ឆ្លៀតឱកាស​នោះ​នារី​ជា​ប្រពន្ធ​​យក​កាំបិត​នៅ​ក្នុង​ផ្ទះបាយ​ចូល​ទៅ​កាត់​លិង្គ ។ កំណាត់​លិង្គ​ត្រូវ​នាង​យក​គេច​ចេញ​ទៅ​ភ្លាម ។

អ្នក​ជិតខាង​បាន​នាំ​បុរស​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​«Government Vellore Medical College» ។

នារី​ជា​ប្រពន្ធ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន និង​ប្រទះ​ឃើញ​លិង្គ​ស្ថិត​ក្នុង​កាបូប ។

កូនស្រី​៣​នាក់ និង​កូនប្រុស​ម្នាក់​របស់​ប្តី​ប្រពន្ធ​នោះ​ត្រូវ​គេ​បញ្ជូន​ឱ្យទៅ​រស់នៅ​ជាមួយ​ជីដូន​ជីតា ៕