ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ម្នាក់​ក្នុង​ចំណោម​៤​នាក់ ក្រោយ​រួមគំនិត​គ្នា​ជិះ​ម៉ូតូ​ដេញ​ទៅ​ស្ទាក់​ជន​រង​គ្រោះ

1 ឆ្នាំ មុន
  • កណ្តាល

នគរបាល​ស្រុក​អង្គស្នួល បង្ក្រាប​ក្រុម​ចោរប្លន់​បាន​ម្នាក់ ចំណែក​៣​នាក់​ទៀត​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​បាន​សម្រេច​រួច​មក​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​២០​និង​២០​នាទី​យប់ នៅ​ចំណុច​ផ្លូវ

ខេត្តកណ្តាល ៖ នគរបាល​ស្រុក​អង្គស្នួល បង្ក្រាប​ក្រុម​ចោរប្លន់​បាន​ម្នាក់ ចំណែក​៣​នាក់​ទៀត​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​បាន​សម្រេច​រួច​មក​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​២០​និង​២០​នាទី​យប់ នៅ​ចំណុច​ផ្លូវ​ខ្នង​ប្រឡាយ ស្ថិត​ក្នុងភូមិ​ត្រពាំង​ត្រាច ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៣ ស្ថិត​ក្នុងភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​មានឈ្មោះ ក​យ ថា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ នៅ​ភូមិ​ដូន​ម៉ា​ន់ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ ចំណែក​ជនសង្ស័យ​ទាំង​៤​នាក់​វិញ ទី​១- ឈ្មោះ ប៉ុ​ល បូ​រិ​ន ហៅ​ហ៊ីង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត រស់នៅ​ភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​ឃាត់ខ្លួន​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៣)​។ ដែល​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​០១ លេខ​៥៣៨ ចុះ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្ដាល ហុ​ក វ៉ា​ន់​ធី​ណា ហើយ​ត្រូវ​បាន​ចោទ​ពី​បទ ៖ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​២៦ និង​២៩ ខែមិថុនា ឆ្នាំ​២០១៩​។ ថែម​ទាំង​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល​ចំនួន​២​លើក ដោយ​លើក​ទី​១ គឺ​រយៈពេល​៣​ខែ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន ក្នុង​ឆ្នាំ​២០១៥ និង​លើក​ទី​២ គឺ​រយៈពេល​៣​ខែ ពី​បទ​ហិ​.​ង្សា​ដោយ​ចេតនា ក្នុង​ឆ្នាំ​២០១៧​។ ចំណែក​ជនសង្ស័យ​៣​នាក់​ផ្សេង​ទៀត​កំពុង​តែ​រត់គេច​ខ្លួន​បាត់​។

នគរបាល​ស្រុ​ល​អង្គស្នួល បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ប៊ីត ពណ៌​ខៀវ ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ កណ្ដាល 1AK-9517 ចេញពីផ្ទះ​ប្អូន នៅ​ក្នុងភូមិ​ព្រៃ​ពង្រ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ឆ្ពោះទៅ​ផ្ទះ​របស់​ខ្លួន​វិញ​។ លុះ​នៅ​ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​បក្សពួក​ជនសង្ស័យ​ចំនួន​៤​នាក់​ខាងលើ ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​បាន​ទៅ​ស្ទាក់​ម៉ូតូ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ជិះ​ទៅ​បុក ហើយ​ដួល​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ជនសង្ស័យ​ស្រែ​កថា «​ចាប់​វា​ឲ្យ​បាន​» ចំណែក​ជន​រង​គ្រោះ​វិញ ដោយ​ការ​ភ័យ​ពេក ក៏​បាន​ផ្ដួល​ម៉ូតូ​ទុក​ចោល ហើយ​រត់គេច​ខ្លួន​តែ​ម្ដង បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​លើក​ម៉ូតូ​របស់​ជន​រង​គ្រោះ រួច​ជិះ​គេចខ្លួន​ទៅ​ទិស​ខាងលិច ឡើង​ផ្លូវ​លេខ​៥១ បត់​ទៅ​ទិស​ខាងត្បូង​បាត់​អស់​តែ​ម្តង​ទៅ​។ ក្រោយមក ជន​រង​គ្រោះ​ក៏​បានរ​ត់ទៅ​រក​ផ្ទះ​អ្នក​ភូមិ​នៅ​ទីនោះ ឲ្យ​ជួយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្ដិ៍ ដើម្បី​ជួយ​អន្តរាគមន៍​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​បាន​ខាងលើ​នេះ​ភ្លាម សមត្ថកិច្ច​ប៉ុស្ដិ៍ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ​ស្រុក ទើប​កំណត់​មុខសញ្ញា​បាន រហូត​ដល់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៣ ក៏​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ដែល​មានឈ្មោះ ប៉ុ​ល បូ​រិ​ន នៅ​ចំណុច​ភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​និង​បក្សពួក ពិតជា​បាន​រួមគំនិត​គ្នា​វា​.​យ​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ ហើយ​ខ្លួន​ជា​អ្នក​យក​ទៅ​លក់​នៅ​ផ្លូវ​៤១ ខេត្តកំពង់ស្ពឺ ដោយ​មាន​អ្នក​ទទួល​ទិញ​ចំនួន​២​នាក់ គឺ​១-​ឈ្មោះ អ៊ុំ សា​រុណ ហៅ​រុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​រថយន្ត នៅ​ភូមិ​សែន​ដី ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ (​ទទួលផល​ចោរកម្ម​) គេចខ្លួន និង​២-​ឈ្មោះ ប៉ែន ណុ​ប ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​បឹង​ប្រ​ស្រែ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (​ទទួលផល​ចោរកម្ម​) រត់គេច​ខ្លួន បាន​តម្លៃ​៥២០​ដុល្លារ ហើយ​យក​មក​ចែក​គ្នា​ខ្លួន​បាន​១២០​ដុល្លារ​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ